អេសាយ 45:18 - អាល់គីតាប អុលឡោះតាអាឡាបានបង្កើតផ្ទៃមេឃ ព្រមទាំងបានសូនផែនដី ទ្រង់បានពង្រឹងផែនដីឲ្យរឹងមាំ ទ្រង់មិនបានបង្កើតផែនដីមក ដើម្បីឲ្យនៅទទេឡើយ គឺទ្រង់បានបង្កើតផែនដី ឲ្យសត្វលោកស្នាក់អាស្រ័យនៅ។ ទ្រង់មានបន្ទូលថា: “គឺយើងនេះហើយជាអុលឡោះតាអាឡា ក្រៅពីយើង គ្មានម្ចាស់ឯណាទៀតទេ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះយេហូវ៉ាជាព្រះអាទិករនៃផ្ទៃមេឃ ——ព្រះអង្គជាព្រះដែលសូន និងធ្វើផែនដី; ព្រះអង្គបានតាំងវាឡើង មិនមែននិម្មិតបង្កើតវាឲ្យនៅទទេឡើយ គឺសូនវាដើម្បីឲ្យគេរស់នៅ—— ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងជាយេហូវ៉ា គ្មានអ្នកណាទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះយេហូវ៉ាដែលបានបង្កើតផ្ទៃមេឃ ជាព្រះដែលព្រះអង្គសូនធ្វើ ហើយប្រតិស្ឋានផែនដីឲ្យមានឡើង មិនមែនបង្កើតមកឲ្យនៅទទេទេ គឺបានជបសូនបង្កើតឲ្យជាទីអាស្រ័យនៅ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «គឺយើងនេះជាយេហូវ៉ា ឥតមានព្រះឯណាទៀតឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់បានបង្កើតផ្ទៃមេឃ ព្រមទាំងសូនផែនដី ព្រះអង្គបានពង្រឹងផែនដីឲ្យរឹងមាំ ព្រះអង្គមិនបានបង្កើតផែនដីមក ដើម្បីឲ្យនៅទទេឡើយ គឺព្រះអង្គបានបង្កើតផែនដី ឲ្យសត្វលោកស្នាក់អាស្រ័យនៅ។ ព្រះអង្គមានព្រះបន្ទូលថា: “គឺយើងនេះហើយជាព្រះអម្ចាស់ ក្រៅពីយើង គ្មានព្រះអម្ចាស់ឯណាទៀតទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះយេហូវ៉ាដែលបានបង្កើតផ្ទៃមេឃ ជាព្រះដែលទ្រង់សូនធ្វើ ហើយប្រតិស្ឋានផែនដី ក៏តាំងឡើង មិនមែនបង្កើតមកឲ្យនៅទទេទេ គឺបានជបសូនបង្កើតឲ្យជាទីអាស្រ័យនៅ ទ្រង់មានបន្ទូលដូច្នេះថា គឺអញនេះជាយេហូវ៉ា ឥតមានព្រះឯណាទៀតឡើយ |
នៅគ្រានោះ ផែនដីគ្មានរូបរាង និងនៅទទេ មានតែភាពងងឹតពីលើទីជម្រៅទឹក ហើយរសអុលឡោះនៅរេរាពីលើផ្ទៃទឹក។
អុលឡោះមានបន្ទូលថា៖ «យើងបង្កើតមនុស្ស ជាតំណាងរបស់យើង មានលក្ខណៈខ្លះដូចយើង ដើម្បីឲ្យគេមានអំណាចលើត្រីសមុទ្រ លើបក្សាបក្សីដែលហើរនៅលើមេឃ លើសត្វស្រុកនៅលើផែនដីទាំងមូល និងលើសត្វទាំងប៉ុន្មានដែលលូនវារនៅលើដី»។
អុលឡោះបានប្រទានពរឲ្យគេ គឺអុលឡោះមានបន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនច្រើនឡើងពាសពេញលើផែនដី ហើយត្រួតត្រាផែនដីទៅ។ ចូរមានអំណាចលើត្រីសមុទ្រ លើបក្សាបក្សីដែលហើរនៅលើមេឃ និងលើសត្វទាំងប៉ុន្មានដែលលូនវារនៅលើដី»។
អុលឡោះប្រទានពរដល់ណុះហ៍ ព្រមទាំងកូនប្រុសទាំងបីនាក់របស់គាត់ ដោយមានបន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនចំនួនឡើងយ៉ាងច្រើន ពាសពេញផែនដីទៅ!
តើមាននរណាបានឡើងទៅសូរ៉កា រួចចុះមកវិញ? តើមាននរណាក្ដាប់ខ្យល់ក្នុងបាតដៃរបស់ខ្លួន? តើមាននរណាខ្ចប់ទឹកដាក់ក្នុងអាវរបស់ខ្លួន? តើមាននរណាបានកំរិតព្រំផែនដី? អ្នកនោះឈ្មោះអ្វី? កូនរបស់គាត់ឈ្មោះអ្វី? បើអ្នកដឹង សូមប្រាប់ខ្ញុំផង!
នេះជាបន្ទូលរបស់អុលឡោះតាអាឡា ជាម្ចាស់ដែលបានបង្កើត និងលាតផ្ទៃមេឃ ទ្រង់បានសន្ធឹងផែនដី និងធ្វើឲ្យអ្វីៗ ទាំងអស់កកើតឡើង។ ទ្រង់បានប្រទានដង្ហើមចេញចូលឲ្យ សត្វលោកទាំងឡាយនៅលើផែនដី ហើយប្រទានជីវិតឲ្យអស់អ្នកដែល ចរយាត្រានៅលើផែនដីនេះ។
អុលឡោះតាអាឡាដែលបានលោះអ្នក គឺទ្រង់ដែលបានបង្កើតអ្នកតាំងពីក្នុង ផ្ទៃម្ដាយមក ទ្រង់មានបន្ទូលដូចតទៅ: “យើងជាអុលឡោះតាអាឡាដែលបានបង្កើត អ្វីៗទាំងអស់យើងបានលាតផ្ទៃមេឃ ហើយយើងក៏បានសន្ធឹងផែនដី ដោយខ្លួនយើងផ្ទាល់។
យើងនេះហើយដែលបានបង្កើតផែនដី ព្រមទាំងបានបង្កើតមនុស្សឲ្យរស់ នៅលើផែនដីនេះផង យើងបានលាតសន្ធឹងផ្ទៃមេឃ ដោយដៃរបស់យើងផ្ទាល់ ហើយយើងក៏បញ្ជាហ្វូងតារាទាំងប៉ុន្មាន នៅលើមេឃដែរ”។
យើងបានបង្កើតផែនដីមកដោយដៃយើងផ្ទាល់ យើងបានលាតសន្ធឹងផ្ទៃមេឃ ដោយអំណាចរបស់យើង យើងបានហៅផ្ទៃមេឃ ហើយផ្ទៃមេឃក៏មក។
អ្នកភ្លេចអុលឡោះតាអាឡាដែលបានបង្កើតអ្នក គឺទ្រង់ដែលបានលាតសន្ធឹងផ្ទៃមេឃ និងចាក់គ្រឹះនៃផែនដី។ រៀងរាល់ថ្ងៃ អ្នកចេះតែភ័យញ័រនៅចំពោះមុខ មនុស្សដែលសង្កត់សង្កិន ហាក់ដូចជាគេមានកម្លាំងបំផ្លាញអ្នកបាន។ ពួកគេពុំអាចគំរាមកំហែងអ្នក រហូតតទៅបានឡើយ។
រីឯអុលឡោះវិញ ទ្រង់បានសូនផែនដី ដោយអំណាចរបស់ទ្រង់ ទ្រង់បានបង្កើតពិភពលោក ដោយប្រាជ្ញាញាណរបស់ទ្រង់ ទ្រង់បានលាតសន្ធឹងផ្ទៃមេឃ ដោយតម្រិះរបស់ទ្រង់។
អុលឡោះតាអាឡាបានសូនផែនដី ដោយអំណាចរបស់ទ្រង់ ទ្រង់បានបង្កើតពិភពលោក ដោយប្រាជ្ញាញាណរបស់ទ្រង់ ទ្រង់បានលាតសន្ធឹងផ្ទៃមេឃ ដោយតម្រិះរបស់ទ្រង់។