ខ្ញុំមានសេចក្ដីជាច្រើនដែលចង់និយាយ គឺខ្ញុំមិនអាចទប់ចិត្តឲ្យនៅស្ងៀម បានទៀតឡើយ។
អេសាយ 42:14 - អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលថា: យើងនៅស្ងៀមតាំងពីយូរណាស់មកហើយ យើងនៅសំងំ យើងខំទប់ចិត្ត ឥឡូវនេះ យើងស្រែកដង្ហក់ ដូចស្ត្រីស្រែកថ្ងូរ នៅពេលសំរាលកូន! ព្រះគម្ពីរខ្មែរសាកល “យើងបាននៅស្ងៀមជាយូរមកហើយ យើងបានរក្សាភាពស្ងៀមស្ងាត់ ហើយទប់ចិត្ត។ ប៉ុន្តែឥឡូវនេះ យើងនឹងស្រែកឡើងដូចស្ត្រីសម្រាលកូន យើងនឹងដង្ហក់ ហើយត្រដរខ្យល់ផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានអត់ទ្រាំជាយូរមកហើយ យើងបាននៅស្ងៀម ហើយបានទប់ចិត្ត ឥឡូវនេះ យើងនឹងស្រែកឡើងដូចជាស្រី ដែលឈឺនឹងសម្រាលកូន យើងនឹងដកដង្ហើមគំហុកចូល រួចទម្លាយចេញតែម្តង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងនៅស្ងៀមតាំងពីយូរណាស់មកហើយ យើងនៅសម្ងំ យើងខំទប់ចិត្ត ឥឡូវនេះ យើងស្រែកដង្ហក់ ដូចស្ត្រីស្រែកថ្ងូរ នៅពេលសម្រាលកូន! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញបានអត់ទ្រាំជាយូរមកហើយ អញបាននៅស្ងៀម ហើយបានទប់ចិត្ត ឥឡូវនេះ អញនឹងស្រែកឡើងដូចជាស្រីដែលឈឺនឹងសំរាលកូន អញនឹងដកដង្ហើមគំហុកចូល រួចទំលាយចេញតែម្តង |
ខ្ញុំមានសេចក្ដីជាច្រើនដែលចង់និយាយ គឺខ្ញុំមិនអាចទប់ចិត្តឲ្យនៅស្ងៀម បានទៀតឡើយ។
អ្នកបានប្រព្រឹត្តអំពើទាំងនេះ តើឲ្យយើងនៅស្ងៀមម្ដេចកើត? អ្នកស្មានថាយើងដូចអ្នកដែរឬ? ប៉ុន្តែ យើងថ្កោលទោស ហើយបង្ហាញ ឲ្យអ្នកឃើញកំហុសទាំងនេះផ្ទាល់នឹងភ្នែក។
ប៉ុន្តែ អុលឡោះតាអាឡារង់ចាំពេលដែលទ្រង់ ត្រូវប្រណីសន្ដោសអ្នករាល់គ្នា ទ្រង់នឹងក្រោកឡើង ដើម្បីបង្ហាញ ចិត្តអាណិតមេត្តាដល់អ្នករាល់គ្នា ដ្បិតអុលឡោះតាអាឡាជាម្ចាស់ដ៏សុចរិត។ អស់អ្នកដែលសង្ឃឹមលើទ្រង់ ប្រាកដជាមានសុភមង្គលពុំខាន។
តើនរណាធ្វើឲ្យអ្នកភ័យខ្លាច រហូតដល់អ្នកក្បត់ចិត្តយើង ហើយលែងរវីរវល់នឹកនាដល់យើងបែបនេះ? អ្នកឈប់ស្រឡាញ់យើងដូច្នេះ មកពីយើងនៅស្ងៀមយូរពេកឬ?
យើងបានកត់ត្រាទាំងអស់ទុក យើងនឹងមិននៅស្ងៀមឡើយ យើងនឹងដាក់ទោសពួកគេយ៉ាងធ្ងន់។
ដ្បិតអ្នកបានបោះបង់ចោលយើង - នេះជាបន្ទូលរបស់អុលឡោះតាអាឡា - អ្នកបានបែរខ្នងដាក់យើង ហេតុនេះហើយបានជាយើងដាក់ទោសអ្នក យើងបំផ្លាញអ្នកឲ្យវិនាស យើងលែងស្ដាយស្រណោះទៀតហើយ។
យើងឮសំឡេងថ្ងូរដូចសំឡេងរបស់ស្ត្រី ដែលហៀបនឹងសំរាលកូន ជាសំឡេងឈឺចុកចាប់ដូចស្ត្រីកូនដំបូង គឺសំឡេងថ្ងូររបស់ប្រជាជនក្រុងស៊ីយ៉ូន ដែលលើកដៃប្រណម្យរកគេជួយ ដោយពោលថា “ខ្ញុំវេទនាណាស់! ខ្ញុំមុខជាស្លាប់ក្នុងកណ្ដាប់ដៃពេជ្ឈឃាត!”»។
អុលឡោះតាអាឡាពុំអាចទ្រាំនឹងអំពើអាក្រក់ ព្រមទាំងអំពើដ៏គួរឲ្យស្អប់ខ្ពើម ដែលអ្នករាល់គ្នាបានប្រព្រឹត្តនោះ តទៅមុខទៀតឡើយ ហេតុនេះហើយបានជាស្រុករបស់អ្នករាល់គ្នាក្លាយទៅជាគំនរបាក់បែក ជាទីស្មសាន ជាដីត្រូវបណ្ដាសា ហើយគ្មានមនុស្សរស់នៅដូចសព្វថ្ងៃ។
ចំណង់បើអុលឡោះវិញ ទ្រង់រឹតតែរកយុត្ដិធម៌ឲ្យអស់អ្នក ដែលទ្រង់បានជ្រើសរើស ហើយដែលអង្វរអុលឡោះ ទាំងយប់ ទាំងថ្ងៃ ទ្រង់អត់ធ្មត់ចំពោះគេ។
តោងយល់ថា អ៊ីសាជាអម្ចាស់នៃយើងអត់ធ្មត់ មកពីគាត់ចង់សង្គ្រោះបងប្អូន ដូចលោកប៉ូលជាបងប្អូនដ៏ជាទីស្រឡាញ់របស់យើង បានសរសេរមកជូនបងប្អូន តាមប្រាជ្ញាដែលអុលឡោះប្រទានឲ្យគាត់ស្រាប់ហើយ។