នៅគ្រានោះស្តេចហេសេគាឈឺជាទម្ងន់ ហៀបនឹងស្លាប់។ ស្តេចបានទូរអាអង្វរអុលឡោះតាអាឡា ហើយអុលឡោះតាអាឡាតបមកវិញ ដោយប្រទានទីសំគាល់ដ៏អស្ចារ្យមួយ។
អេសាយ 38:8 - អាល់គីតាប គឺទ្រង់នឹងធ្វើឲ្យស្រមោលថ្ងៃ ដែលជះទៅលើរង្វាស់ម៉ោងរបស់ស្តេចអហាស ដើរថយក្រោយដប់កាំ»។ ពេលនោះ ស្រមោលដែលជ្រេទៅហើយក៏ថយក្រោយវិញដប់កាំមែន។ ព្រះគម្ពីរខ្មែរសាកល “មើល៍! យើងនឹងធ្វើឲ្យស្រមោលពីព្រះអាទិត្យដែលជ្រេទៅលើនាឡិកាថ្ងៃរបស់អ័ហាសត្រឡប់ទៅវិញ គឺថយក្រោយដប់ចំណុច”’”។ នោះស្រមោលពីព្រះអាទិត្យក៏ត្រឡប់ទៅវិញដប់ចំណុច លើនាឡិកាថ្ងៃដែលវាបានជ្រេទៅហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺយើងនឹងធ្វើឲ្យស្រមោល ដែលបានជ្រេទៅនៅនាឡិការ ថ្ងៃរបស់ស្តេចអ័ហាស បានថយមកវិញ»។ ដូច្នេះ ស្រមោលក៏ថយមកវិញដប់ចុច តាមដែលបានជ្រេទៅហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺព្រះអង្គនឹងធ្វើឲ្យស្រមោលថ្ងៃ ដែលជះទៅលើរង្វាស់ម៉ោងរបស់ព្រះបាទអហាស ដើរថយក្រោយដប់កាំ»។ ពេលនោះ ស្រមោលដែលជ្រេទៅហើយក៏ថយក្រោយវិញដប់កាំមែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺអញនឹងធ្វើឲ្យស្រមោល ដែលបានជ្រេទៅនៅនាឡិកាថ្ងៃរបស់ស្តេចអ័ហាស បានថយមកវិញ ដូច្នេះ ស្រមោលក៏ថយមកវិញ១០ចុច តាមដែលបានជ្រេទៅហើយ។ |
នៅគ្រានោះស្តេចហេសេគាឈឺជាទម្ងន់ ហៀបនឹងស្លាប់។ ស្តេចបានទូរអាអង្វរអុលឡោះតាអាឡា ហើយអុលឡោះតាអាឡាតបមកវិញ ដោយប្រទានទីសំគាល់ដ៏អស្ចារ្យមួយ។
ប៉ុន្តែ នៅគ្រាដែលស្តេចស្រុកបាប៊ីឡូនចាត់ទូតឲ្យមក ដើម្បីសួរដំណឹងអំពីការអស្ចារ្យ ដែលកើតមាននៅក្នុងស្រុក អុលឡោះបានបោះបង់ចោលស្តេចហេសេគាដើម្បីល្បងលមើលថា តើស្តេចមានចិត្តយ៉ាងណា។
ក្រោយពេលស្តេចហេសេគា ជាស្ដេចស្រុកយូដាបានជាសះស្បើយពីជំងឺវិញ ស្តេចក៏លើកទំនុកតម្កើងអុលឡោះតាអាឡាដូចតទៅ:
«ស្តេចត្រូវសុំអុលឡោះតាអាឡាជាម្ចាស់របស់ស្តេច សំដែងនូវទីសំគាល់មួយ ទោះបីនៅលើភ្នំដ៏ខ្ពស់ក្ដី ឬក្នុងទីដ៏ជ្រៅក្ដី ដើម្បីបញ្ជាក់ថា ទ្រង់ពិតជានៅជាមួយស្តេច»។
ពេលនោះ ពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ី នាំគ្នាចូលមកជួបអ៊ីសា ក្នុងគោលបំណងចាប់កំហុសគាត់។ គេសុំឲ្យអ៊ីសាសំដែងទីសំគាល់មួយបញ្ជាក់ថា អ៊ីសាបានទទួលអំណាចពីអុលឡោះមក។
លោកគេឌានឆ្លើយតបថា៖ «ប្រសិនបើទ្រង់ពេញចិត្តខ្ញុំមែន សូមផ្តល់ទីសំគាល់មួយឲ្យខ្ញុំបានដឹងថា ទ្រង់ពិតជាអុលឡោះតាអាឡាដែលកំពុងតែមានបន្ទូលមកខ្ញុំមែន!