Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 38:8 - ព្រះគម្ពីរខ្មែរសាកល

8 “មើល៍! យើង​នឹង​ធ្វើឲ្យ​ស្រមោល​ពី​ព្រះអាទិត្យ​ដែល​ជ្រេទៅ​លើ​នាឡិកាថ្ងៃ​របស់​អ័ហាស​ត្រឡប់ទៅវិញ គឺ​ថយក្រោយ​ដប់​ចំណុច”’”។ នោះ​ស្រមោលពី​ព្រះអាទិត្យ​ក៏​ត្រឡប់ទៅវិញ​ដប់​ចំណុច លើ​នាឡិកាថ្ងៃ​ដែល​វា​បាន​ជ្រេទៅ​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 គឺ​យើង​នឹង​ធ្វើ​ឲ្យ​ស្រមោល ដែល​បាន​ជ្រេ​ទៅ​នៅ​នាឡិការ ថ្ងៃ​របស់​ស្តេច​អ័ហាស បាន​ថយ​មក​វិញ»។ ដូច្នេះ ស្រមោល​ក៏​ថយ​មក​វិញ​ដប់​ចុច តាម​ដែល​បាន​ជ្រេ​ទៅ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 គឺ​ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ស្រមោល​ថ្ងៃ ដែល​ជះ​ទៅ​លើ​រង្វាស់​ម៉ោង​របស់​ព្រះ‌បាទ​អហាស ដើរ​ថយ​ក្រោយ​ដប់​កាំ»។ ពេល​នោះ ស្រមោល​ដែល​ជ្រេ​ទៅ​ហើយ​ក៏​ថយ​ក្រោយ​វិញ​ដប់​កាំ​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 គឺ​អញ​នឹង​ធ្វើ​ឲ្យ​ស្រមោល ដែល​បាន​ជ្រេ​ទៅ​នៅ​នាឡិកា​ថ្ងៃ​របស់​ស្តេច​អ័ហាស បាន​ថយ​មក​វិញ ដូច្នេះ ស្រមោល​ក៏​ថយ​មក​វិញ​១០​ចុច តាម​ដែល​បាន​ជ្រេ​ទៅ​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 គឺ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ស្រមោល​ថ្ងៃ ដែល​ជះ​ទៅ​លើ​រង្វាស់​ម៉ោង​របស់​ស្តេច​អហាស ដើរ​ថយ​ក្រោយ​ដប់​កាំ»។ ពេល​នោះ ស្រមោល​ដែល​ជ្រេ​ទៅ​ហើយ​ក៏​ថយ​ក្រោយ​វិញ​ដប់​កាំ​មែន។

សូមមើលជំពូក ចម្លង




អេសាយ 38:8
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះជា​កំណាព្យ​របស់​ហេសេគា​ស្ដេច​នៃ​យូដា នៅពេល​ទ្រង់​ប្រឈួន ហើយ​ជា​ពី​ជំងឺ​របស់ទ្រង់​វិញ​:


“ចូរ​សុំ​សម្រាប់​ខ្លួនអ្នក នូវ​ទីសម្គាល់​មួយ​ពី​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់អ្នក​ចុះ ទោះបីជា​ជ្រៅ​ដល់​ស្ថានមនុស្សស្លាប់ ឬ​ខ្ពស់​ដល់​ស្ថានលើ​ក្ដី”។


មាន​ពួកផារិស៊ី និង​ពួកសាឌូស៊ី​ចូលមកជិត ល្បងល​ព្រះយេស៊ូវ​ដោយ​សុំ​ព្រះអង្គ​ឲ្យ​បង្ហាញ​ទីសម្គាល់​មួយ​ពី​លើមេឃ​ដល់​ពួកគេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម