ស្តេចទតប្រាប់វិញថា៖ «កាលកូនរបស់យើងរស់នៅឡើយ យើងតមអាហារ និងសោកសង្រេង ដោយនឹកថា អុលឡោះតាអាឡាប្រហែលជាប្រណីសន្តោសដល់យើង ហើយទុកឲ្យកូននោះមានជីវិតតទៅទៀត។
អេសាយ 38:1 - អាល់គីតាប នៅគ្រានោះ ស្តេចហេសេគាឈឺជាទម្ងន់ ហៀបនឹងស្លាប់។ ណាពីអេសាយ ជាកូនលោកអម៉ូស មកជួបស្តេច ហើយជម្រាបថា៖ «អុលឡោះតាអាឡាមានបន្ទូលថា សូមស្តេចផ្ដែផ្ដាំរាជវង្សានុវង្សឲ្យហើយទៅ ដ្បិតស្តេចមិនអាចរស់រានតទៅទៀតបានទេ គឺស្តេចជិតស្លាប់ហើយ»។ ព្រះគម្ពីរខ្មែរសាកល នៅគ្រានោះ ហេសេគាប្រឈួនស្ទើរតែសោយទិវង្គត។ ព្យាការីអេសាយកូនរបស់អ័ម៉ូសក៏មកគាល់ទ្រង់ ហើយទូលទ្រង់ថា៖ “ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា: ‘ចូរចាត់ចែងផ្ទះរបស់អ្នកចុះ ដ្បិតអ្នកត្រូវស្លាប់ហើយ គឺមិនរស់ទេ’”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ ព្រះបាទហេសេគាប្រឈួន ហៀបនឹងសុគត ហើយហោរាអេសាយ ជាកូនអ័ម៉ូស ក៏មកគាល់ទ្រង់ទូលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ចូរផ្តាំដល់វង្សារបស់អ្នកចុះ ដ្បិតអ្នកត្រូវស្លាប់ហើយ មិនរស់ទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ ព្រះបាទហេសេគាប្រឈួនជាទម្ងន់ ហៀបនឹងសុគត។ ព្យាការីអេសាយ ជាកូនលោកអម៉ូស មកគាល់ព្រះអង្គ ហើយទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា សូមព្រះករុណាផ្ដែផ្ដាំព្រះរាជវង្សានុវង្សឲ្យហើយទៅ ដ្បិតព្រះករុណាមិនអាចរស់រានតទៅទៀតបានទេ គឺព្រះករុណាជិតសោយទិវង្គតហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ ហេសេគាទ្រង់ព្រះប្រឈួនហៀបនឹងសុគត ហើយហោរាអេសាយ ជាកូនអ័ម៉ូស ក៏មកគាល់ទ្រង់ទូលថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ចូរផ្តាំដល់វង្សារបស់ឯងចុះ ដ្បិតឯងត្រូវស្លាប់ហើយ មិនរស់ទេ |
ស្តេចទតប្រាប់វិញថា៖ «កាលកូនរបស់យើងរស់នៅឡើយ យើងតមអាហារ និងសោកសង្រេង ដោយនឹកថា អុលឡោះតាអាឡាប្រហែលជាប្រណីសន្តោសដល់យើង ហើយទុកឲ្យកូននោះមានជីវិតតទៅទៀត។
ចំណែកឯលោកអហ៊ីថូផែលវិញ ដោយឃើញថា គេមិនធ្វើតាមយោបល់របស់គាត់ គាត់ក៏ចងកែបលា ហើយឡើងជិះត្រឡប់ទៅស្រុកភូមិរបស់គាត់។ គាត់ផ្តែផ្តាំគ្រួសារ ហើយចងកសម្លាប់ខ្លួនទៅ។ គេបានបញ្ចុះសពគាត់ក្នុងផ្នូរឪពុករបស់គាត់។
នៅគ្រានោះស្តេចហេសេគាឈឺជាទម្ងន់ ហៀបនឹងស្លាប់។ ស្តេចបានទូរអាអង្វរអុលឡោះតាអាឡា ហើយអុលឡោះតាអាឡាតបមកវិញ ដោយប្រទានទីសំគាល់ដ៏អស្ចារ្យមួយ។
ការអ្វីដែលអ្នកអាចធ្វើ ចូរធ្វើឲ្យអស់ពីកម្លាំងកាយទៅ ដ្បិតនៅក្នុងផ្នូរខ្មោចដែលអ្នកនឹងទៅនៅ គ្មានសកម្មភាពការវិនិច្ឆ័យ ការចេះដឹង និងប្រាជ្ញាទៀតឡើយ។
ក្នុងរជ្ជកាលស្តេចអ៊ូសៀស ស្តេចយ៉ូថាម ស្តេចអេហាស និងស្តេចហេសេគា ជាស្ដេចស្រុកយូដា អុលឡោះប្រោសប្រទានឲ្យអេសាយ ជាកូនរបស់អម៉ូស និមិត្តឃើញការអស្ចារ្យស្ដីអំពីស្រុកយូដា និងក្រុងយេរូសាឡឹម ដូចតទៅ:
ស្តេចចាត់លោកអេលាគីម ដែលជាអ្នកមើលខុសត្រូវលើបរមរាជវាំង និងលោកសេបណាជាស្មៀនស្តេច ព្រមទាំងអ៊ីមុាំចាស់ៗដែលស្លៀកបាវទាំងអស់គ្នា ឲ្យទៅជួបណាពីអេសាយ ជាកូនរបស់លោកអម៉ូស។
ពេលនោះ អេសាយ ជាកូនរបស់លោកអម៉ូស ចាត់គេឲ្យទៅជម្រាបស្តេចហេសេគាថា៖ «ស្តេចបានទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ស្ដីអំពីសានហេរីបជាស្ដេចរបស់ស្រុកអាស្ស៊ីរី។ នេះជាបន្ទូលឆ្លើយតបរបស់អុលឡោះតាអាឡា។
អុលឡោះឃើញអំពើដែលពួកគេប្រព្រឹត្ត គឺគេប្រែចិត្តគំនិត លះបង់កិរិយាមារយាទអាក្រក់របស់ខ្លួនចោល ទ្រង់ក៏ប្រែចិត្តមិនដាក់ទោសពួកគេ ដូចទ្រង់បានសម្រេចកាលពីមុននោះទេ ទ្រង់មិនបំផ្លាញពួកគេចោលឡើយ។
យូណើសដើរកាត់ទីក្រុងអស់មួយថ្ងៃ ទាំងប្រកាសថា៖ «សែសិបថ្ងៃទៀត អុលឡោះតាអាឡានឹងបំផ្លាញក្រុងនេះហើយ!»។
នៅគ្រានោះ នាងមានជំងឺ ហើយស្លាប់ទៅ។ គេបានលាងសពរបស់នាងតម្កល់ទុកនៅបន្ទប់ខាងលើ។