កាលស្តេចថូអ៊ី ជាស្តេចក្រុងហាម៉ាត់ជ្រាបថា ស្តេចទតបានវាយឈ្នះកងទ័ពទាំងមូលរបស់ស្តេចហាដារេស៊ើរ
អេសាយ 36:19 - អាល់គីតាប តើព្រះរបស់ក្រុងហាម៉ាត ព្រះរបស់ក្រុងអើផាឌ ព្រះរបស់ពួកសេផាវែម ទៅណាបាត់អស់ហើយ? ម្ដេចក៏មិនឃើញព្រះទាំងនោះរំដោះក្រុងសាម៉ារី ឲ្យរួចពីកណ្ដាប់ដៃរបស់យើង? ព្រះគម្ពីរខ្មែរសាកល តើបណ្ដាព្រះរបស់ហាម៉ាថ និងអើផាឌនៅឯណា? តើបណ្ដាព្រះរបស់សេផាវែមនៅឯណា? តើព្រះទាំងនោះបានរំដោះសាម៉ារីពីកណ្ដាប់ដៃរបស់យើងឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើព្រះរបស់ពួកក្រុងហាម៉ាត និងក្រុងអើផាឌនៅឯណា? តើព្រះរបស់ពួកក្រុងសេផាវែមនៅឯណា? តើព្រះទាំងនោះជួយពួកសាម៉ារី ឲ្យរួចពីកណ្ដាប់ដៃយើងបានឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើព្រះរបស់ក្រុងហាម៉ាត់ ព្រះរបស់ក្រុងអើផាឌ ព្រះរបស់ពួកសេផាវែម ទៅណាបាត់អស់ហើយ? ម្ដេចក៏មិនឃើញព្រះទាំងនោះរំដោះក្រុងសាម៉ារី ឲ្យរួចពីកណ្ដាប់ដៃរបស់យើង? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើព្រះរបស់ពួកក្រុងហាម៉ាត នឹងក្រុងអើផាឌនៅឯណា តើព្រះរបស់ពួកក្រុងសេផាវែមនៅឯណា តើព្រះទាំងនោះជួយពួកសាម៉ារី ឲ្យរួចពីកណ្តាប់ដៃអញបានឬ |
កាលស្តេចថូអ៊ី ជាស្តេចក្រុងហាម៉ាត់ជ្រាបថា ស្តេចទតបានវាយឈ្នះកងទ័ពទាំងមូលរបស់ស្តេចហាដារេស៊ើរ
ស្តេចស្រុកអាស្ស៊ីរីជន្លៀសប្រជាជនពីក្រុងបាប៊ីឡូន ក្រុងគូថា ក្រុងអាវ៉ា ក្រុងហាម៉ាត់ និងក្រុងសេផាវែម ឲ្យមករស់នៅតាមក្រុងនានាក្នុងស្រុកសាម៉ារី ជំនួសជនជាតិអ៊ីស្រអែល។ អ្នកទាំងនោះចាប់យកស្រុកសាម៉ារីមកធ្វើជាកម្មសិទ្ធិ ហើយតាំងទីលំនៅតាមក្រុងនានា។
ប៉ុន្តែ ជនជាតិអាស្ស៊ីរីពុំបានយល់ដូច្នេះទេ គឺគេមានចិត្តគំនិតផ្សេង គិតតែពីកំទេច និងសម្លាប់រង្គាលប្រជាជាតិជាច្រើនឥតគណនា។
នេះជាបន្ទូលស្ដីអំពីក្រុងដាម៉ាស់។ «អ្នកក្រុងហាម៉ាត់ និងអ្នកក្រុងអើផាត ត្រូវអាម៉ាស់ ដ្បិតពួកគេទទួលដំណឹងមិនល្អ ពួកគេញ័ររន្ធត់យ៉ាងខ្លាំង ពួកគេអន្ទះអន្ទែងដូចទឹកសមុទ្រពុះកញ្ជ្រោល គ្មាននរណាអាចធ្វើឲ្យស្ងប់បានឡើយ។