ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 36:15 - អាល់គីតាប

កុំ​ទុក​ឲ្យ​ស្ដេច​ហេសេ‌គា​នាំ​អ្នក​រាល់​គ្នា​ទុក​ចិត្ត​លើអុលឡោះ‌តាអាឡា ដោយ​ពោល​ថា “អុលឡោះ‌តាអាឡា​ពិត​ជា​រំដោះ​យើង ទ្រង់​មិន​បណ្ដោយ​ឲ្យ​ក្រុង​នេះ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​ឡើយ”។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

កុំឲ្យ​ហេសេគា​នាំឲ្យ​អ្នករាល់គ្នា​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា ដោយ​និយាយថា​: “ព្រះយេហូវ៉ា​នឹង​រំដោះ​ពួកយើង​ជាមិនខាន ទីក្រុង​នេះ​នឹង​មិន​ត្រូវបាន​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​ស្ដេច​អាស្ស៊ីរី​ទេ” នោះ​ឡើយ’។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក៏​កុំ​ឲ្យ​ហេ‌សេ‌គា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ដោយ​ពោល​ថា ព្រះ‌យេហូវ៉ា​នឹង​ជួយ​ឲ្យ​យើង​រាល់​គ្នា​រួច​ជា​មិន​ខាន ទី​ក្រុង​នេះ​នឹង​មិន​ត្រូវ​ប្រគល់​ទៅ ក្នុង​កណ្ដាប់​ដៃ​នៃ​ស្តេច​អាស‌ស៊ើរ​នោះ​ឡើយ"។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កុំ​ទុក​ឲ្យ​ស្ដេច​ហេ‌សេគា​នាំ​អ្នក​រាល់​គ្នា​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ដោយ​ពោល​ថា “ព្រះ‌អម្ចាស់ពិត​ជា​រំដោះ​យើង ព្រះអង្គ​មិន​បណ្ដោយ​ឲ្យ​ក្រុង​នេះ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​ឡើយ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​កុំ​ឲ្យ​ហេសេគា​នាំ​ឲ្យ​ឯង​រាល់​គ្នា​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ដោយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​ឲ្យ​យើង​រាល់​គ្នា​រួច​ជា​មិន​ខាន ទី​ក្រុង​នេះ​នឹង​មិន​ត្រូវ​ប្រគល់​ទៅ ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​អាសស៊ើរ​នោះ​ឡើយ

សូមមើលជំពូក



អេសាយ 36:15
10 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស‌ម្នា​ទាំង‌ឡាយ​អើយ តើ​អ្នក​រាល់​គ្នា​ជាន់​ឈ្លី​កិត្តិយស​ខ្ញុំ ដល់​កាល​ណា​ទៀត? តើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ចោទ​ប្រកាន់ ដោយ​ឥត​បាន​ការ និង​និយាយ​កុហក​មួល​បង្កាច់​ដល់​កាល​ណា​ទៀត? - សម្រាក


កុំ​ទុក​ឲ្យ​ស្ដេច​ហេសេ‌គា​បញ្ឆោត​អ្នក​រាល់​គ្នា ដោយ​ពោល​ថា “អុលឡោះ‌តាអាឡា​នឹង​រំដោះ​យើង”​នោះ​ឡើយ ដ្បិត​ក្នុង​ចំណោម​ព្រះ​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ គ្មាន​ព្រះ​ណា​បាន​រំដោះ​ស្រុក​គេ​ឲ្យ​រួច​ពី​ដៃ​របស់​ស្តេច​ក្រុង​អាស្ស៊ីរី​ទាល់​តែ​សោះ!


ក្នុង​ចំណោម​ព្រះ​ទាំង​ប៉ុន្មាន​របស់​ស្រុក​ទាំង​នោះ គ្មាន​ព្រះ​មួយ​ណា​បាន​រំដោះ​ស្រុក​របស់​ខ្លួន​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​យើង​ឡើយ។ ដូច្នេះ អុលឡោះ‌តាអាឡា​ក៏​ពុំ​អាច​រំដោះ​ក្រុង​យេរូ‌សាឡឹម​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ដែរ!»។


ស្តេច​ប្រហែល​ជា​មាន​ប្រសាសន៍​មក​យើង​ថា “ពួក​យើង​ទុក​ចិត្ត​លើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​យើង!”។ ប៉ុន្តែ ស្តេច​បាន​បញ្ជា​ឲ្យ​គេ​កំទេច​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ និង​អាសនៈ​របស់​ម្ចាស់​នេះ ហើយ​ថែម​ទាំង​បញ្ជា​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម ឲ្យ​ក្រាប​ថ្វាយ‌បង្គំ​តែ​នៅ​មុខ​អាសនៈ​មួយ​នោះ មែន​ឬ​មិន​មែន?


«ចូរ​ប្រាប់​ស្តេច​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា​ដូច​ត​ទៅ “សូម​កុំ​ឲ្យ​ព្រះ​របស់​ស្តេច គឺ​ព្រះ​ដែល​ស្តេច​ទុក​ចិត្ត បញ្ឆោត​ស្តេច​ដោយ​អះ‌អាង​ថា ក្រុង​យេរូ‌សាឡឹម​នឹង​មិន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​ទេ”។


ស្តេច​ជ្រាប​ស្រាប់​ហើយ​ថា នៅ​ជំនាន់​មុនៗ ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​បំផ្លាញ​នគរ​ទាំង​ប៉ុន្មាន​អស់​គ្មាន​សល់។ ចុះ​ស្តេច​វិញ តើ​ស្តេច​ស្មាន​ថា​នឹង​រួច​ខ្លួន​កើត​ឬ?


គាត់​បាន​ទុក​ចិត្ដ​លើ​អុលឡោះ បើ​អុលឡោះ​គាប់​ចិត្ត​នឹង​គាត់​មែន សូម​ឲ្យ​ទ្រង់​ដោះ​លែង​គាត់​ឥឡូវ​នេះ​ទៅ! ដ្បិត​គាត់​ពោល​ថា “ខ្ញុំ​ជា​បុត្រា​របស់​អុលឡោះ”»។