ពេលនោះប្រជាជននាំគ្នាចេញពីទីក្រុង ទៅដណ្តើមយករបស់របរនៅក្នុងទីតាំងទ័ពស៊ីរី។ ដូច្នេះអង្ករមួយតៅថ្លៃតែមួយកាក់ ហើយពោតមួយថាំងក៏ថ្លៃតែមួយកាក់ ស្របតាមបន្ទូលរបស់អុលឡោះតាអាឡា។
អេសាយ 33:23 - អាល់គីតាប ខ្សែដែលអ្នកចងក្ដោងនោះធូរអស់ហើយ វាពុំអាចទប់ដងក្ដោងឲ្យនៅរឹងប៉ឹងបានទេ ហើយក៏ពុំអាចចងក្ដោងបានទៀតដែរ។ ពេលនោះ គេនឹងយកជយភ័ណ្ឌដ៏ច្រើន មកចែកគ្នា សូម្បីតែមនុស្សខ្វិន ក៏មកយកជយភ័ណ្ឌនេះដែរ។ ព្រះគម្ពីរខ្មែរសាកល ខ្សែរបស់អ្នកបានធូរ មិនអាចរឹតជើងដងក្ដោងបានទេ ពួកគេលាក្ដោងមិនបានឡើយ។ ដូច្នេះ គេបានចែករំពានៃជ័យភណ្ឌយ៉ាងច្រើន ពួកមនុស្សខ្វិនក៏ប្លន់យករបឹបដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្សែជ្រែងរបស់អ្នកធូរហើយ មិនអាចទប់ជើងដងក្តោងឲ្យមាំបានទេ ពួកនាវាក៏បង្ហូតក្តោងមិនបានដែរ ពេលនោះ គេនឹងរឹបយកជ័យភណ្ឌជាច្រើនចែកគ្នា សូម្បីតែពួកខ្វិនក៏យកជ័យភណ្ឌនេះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្សែដែលអ្នកចងក្ដោងនោះធូរអស់ហើយ វាពុំអាចទប់ដងក្ដោងឲ្យនៅរឹងប៉ឹងទេ ហើយក៏ពុំអាចចងក្ដោងបានទៀតដែរ។ ពេលនោះ គេនឹងយកជយភណ្ឌដ៏ច្រើន មកចែកគ្នា សូម្បីតែមនុស្សខ្វិន ក៏មកយកជយភណ្ឌនេះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្សែជ្រែងរបស់ឯងធូរហើយ មិនអាចនឹងទប់ជើងដងក្តោងឲ្យមាំបានទេ ពួកនាវាបង្ហូតក្តោងមិនបានដែរ ដូច្នេះ គេបានចាប់របឹបយ៉ាងសន្ធឹកចែកគ្នា គឺជាពួកខ្វិនដែលចាប់យកបាន |
ពេលនោះប្រជាជននាំគ្នាចេញពីទីក្រុង ទៅដណ្តើមយករបស់របរនៅក្នុងទីតាំងទ័ពស៊ីរី។ ដូច្នេះអង្ករមួយតៅថ្លៃតែមួយកាក់ ហើយពោតមួយថាំងក៏ថ្លៃតែមួយកាក់ ស្របតាមបន្ទូលរបស់អុលឡោះតាអាឡា។
ក្រោយពីដើរមើលជុំវិញកន្លែងបោះទ័ពរួចហើយ មនុស្សឃ្លង់ទាំងនោះក៏ចូលទៅក្នុងតង់ត៍មួយនាំគ្នាស៊ីផឹក រួចជញ្ជូនយកមាសប្រាក់ និងសម្លៀកបំពាក់ទៅលាក់ទុក។ លុះត្រឡប់មកវិញ ពួកគេចូលទៅក្នុងតង់ត៍មួយទៀត ប្រមូលរបស់របរ ដែលមាននៅទីនោះយកទៅលាក់ទៀត។
ស្តេចយ៉ូសាផាត និងប្រជាជនរបស់ស្តេច នាំគ្នារឹបអូសយកអ្វីៗទាំងប៉ុន្មានដែលមាននៅទីនោះ។ គេឃើញមានហ្វូងសត្វ សម្លៀកបំពាក់ ព្រមទាំងវត្ថុដ៏មានតម្លៃជាច្រើនដែលនៅជាប់នឹងសាកសព។ ដោយជយភ័ណ្ឌទាំងនោះមានច្រើនពេក ទោះបីគេចំណាយពេលអស់បីថ្ងៃ ក៏នៅតែប្រមូលមិនអស់ដែរ។
ស្ដេចនានាបាក់ទ័ពរត់ ទៅជាមួយពលទាហានរបស់ខ្លួន។ ស្ត្រីៗដែលនៅក្នុងផ្ទះនាំគ្នាចែកជយភ័ណ្ឌ។
រីឯអ្នករាល់គ្នា ហេតុអ្វីបានជាអ្នករាល់គ្នា នៅសម្រាកក្នុងជំរំដូច្នេះទៅវិញ? មើល៍! សូម្បីតែសត្វព្រាបក៏មានប្រាក់ ជាប់ពេញស្លាបវាដែរ ហើយរោមវាចាំងចែងទៅដោយមាស។
អ្នកបានបំផ្លាញអ្នកដទៃ តែគ្មាននរណាបំផ្លាញអ្នកវិញ អ្នកមុខជាត្រូវវេទនាពុំខាន! អ្នកបានក្បត់អ្នកដទៃ តែគ្មាននរណាក្បត់អ្នកវិញទេ។ ពេលណាអ្នកបំផ្លាញអ្នកដទៃចប់ហើយ នោះនឹងមានគេបំផ្លាញអ្នកវិញ ពេលណាអ្នកក្បត់អ្នកដទៃចប់ហើយ នោះនឹងមានគេក្បត់អ្នករាល់គ្នាវិញ។
នៅទីនោះ អុលឡោះតាអាឡាសំដែងភាពថ្កុំថ្កើង របស់ទ្រង់ឲ្យយើងឃើញ គឺទ្រង់ប្រទានទន្លេដ៏ធំទូលាយ ជាទន្លេដែលនាវាចំបាំងពុំអាចចូលបាន ហើយសំពៅដ៏ធំៗក៏ពុំអាចឆ្លងកាត់បានដែរ។
ពេលនោះ មនុស្សម្នាច្រើនដូចកណ្ដូប នាំគ្នាប្រមូលយកជយភ័ណ្ឌ គេលើកគ្នាដូចស្រមោច ទៅដណ្ដើមយកជយភ័ណ្ឌនោះ។
មនុស្សខ្វិននឹងលោតដូចប្រើស ហើយមនុស្សគនឹងច្រៀងយ៉ាងរីករាយ ដ្បិតមានទឹកផុសឡើងនៅវាលរហោស្ថាន ព្រមទាំងមានទឹកជ្រោះហូរ នៅវាលហួតហែង។
ជនជាតិសេបា ជនជាតិដេដាន់ អ្នកជំនួញពីស្រុកតើស៊ីស និងមេដឹកនាំរបស់ពួកគេនឹងពោលមកអ្នកថា “តើស្តេចមកចាប់យកជយភ័ណ្ឌឬ? តើស្តេចលើកកងទ័ពមកយ៉ាងច្រើនដូច្នេះ ដើម្បីប្លន់ស្រុកនេះ រឹបអូសយកមាសប្រាក់ ហ្វូងសត្វ និងទ្រព្យសម្បត្តិដែលជាជយភ័ណ្ឌដ៏ច្រើនឬ?”»។
ផ្ទុយទៅវិញ អុលឡោះបានជ្រើសរើសអ្វីៗដែលមនុស្សលោកចាត់ទុកថាលេលាមកផ្ចាញ់ពួកអ្នកប្រាជ្ញ អុលឡោះបានជ្រើសរើសអ្វីៗដែលមនុស្សលោកចាត់ទុកថាទន់ខ្សោយ មកផ្ចាញ់ពួកអ្នកខ្លាំងពូកែ។
ទត និងទាហានបួនរយនាក់បន្តដំណើរទៅទៀត ដោយទុកទាហានពីររយនាក់ឲ្យនៅខាងក្រោយ ព្រោះពួកគេហេវហត់ពេក ពុំអាចឆ្លងទឹកជ្រោះបេសោរនោះបាន។