Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 33:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ខ្សែ​ជ្រែង​របស់​អ្នក​ធូរ​ហើយ មិន​អាច​ទប់​ជើង​ដង​ក្តោង​ឲ្យ​មាំ​បាន​ទេ ពួក​នាវា​ក៏​បង្ហូត​ក្តោង​មិន​បាន​ដែរ ពេល​នោះ គេ​នឹងរឹប​យកជ័យ‌ភណ្ឌជា​ច្រើន​ចែក​គ្នា សូម្បី​តែ​ពួក​ខ្វិនក៏​យក​ជ័យ‌ភណ្ឌ​នេះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 ខ្សែ​របស់អ្នក​បាន​ធូរ មិនអាច​រឹត​ជើង​ដងក្ដោង​បានទេ ពួកគេ​លា​ក្ដោង​មិនបានឡើយ​។ ដូច្នេះ គេ​បាន​ចែក​រំពា​នៃ​ជ័យភណ្ឌ​យ៉ាងច្រើន ពួកមនុស្ស​ខ្វិន​ក៏​ប្លន់យក​របឹប​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ខ្សែ​ដែល​អ្នក​ចង​ក្ដោង​នោះ​ធូរ​អស់​ហើយ វា​ពុំ​អាច​ទប់​ដង​ក្ដោង​ឲ្យ​នៅ​រឹង‌ប៉ឹង​ទេ ហើយ​ក៏​ពុំ​អាច​ចង​ក្ដោង​បាន​ទៀត​ដែរ។ ពេល​នោះ គេ​នឹង​យក​ជយ‌ភណ្ឌ​ដ៏​ច្រើន មក​ចែក​គ្នា សូម្បី​តែ​មនុស្ស​ខ្វិន ក៏​មក​យក​ជយ‌ភណ្ឌ​នេះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ខ្សែ​ជ្រែង​របស់​ឯង​ធូរ​ហើយ មិន​អាច​នឹង​ទប់​ជើង​ដង​ក្តោង​ឲ្យ​មាំ​បាន​ទេ ពួក​នាវា​បង្ហូត​ក្តោង​មិន​បាន​ដែរ ដូច្នេះ គេ​បាន​ចាប់​របឹប​យ៉ាង​សន្ធឹក​ចែក​គ្នា គឺ​ជា​ពួក​ខ្វិន​ដែល​ចាប់​យក​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ខ្សែ​ដែល​អ្នក​ចង​ក្ដោង​នោះ​ធូរ​អស់​ហើយ វា​ពុំ​អាច​ទប់​ដង​ក្ដោង​ឲ្យ​នៅ​រឹង‌ប៉ឹង​បាន​ទេ ហើយ​ក៏​ពុំ​អាច​ចង​ក្ដោង​បាន​ទៀត​ដែរ។ ពេល​នោះ គេ​នឹង​យក​ជយ‌ភ័ណ្ឌ​ដ៏​ច្រើន មក​ចែក​គ្នា សូម្បី​តែ​មនុស្ស​ខ្វិន ក៏​មក​យក​ជយ‌ភ័ណ្ឌ​នេះ​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 33:23
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ពួក​ប្រជាជន​ទាំង‌ឡាយ ក៏​ចេញ​ទៅប្រមូល​យក​របស់​របរ​នៅ​ទី​បោះ​ទ័ព​ពួក​ស៊ីរី ដូច្នេះ ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​រង្វាល់​ក៏​បាន​លក់​ថ្លៃ​មួយ​រៀល និង​ម្សៅ​ឱក​ពីរ​រង្វាល់​ក៏​បាន​លក់​ថ្លៃ​មួយ​រៀល​ដែរ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ពេល​ពួក​មនុស្ស​ឃ្លង់​នោះ​បាន​ទៅ​ដល់​ទី​បោះ​ទ័ព ក៏​ចូល​ទៅ​ក្នុង​តង់​មួយ នាំ​គ្នា​ស៊ី​ផឹក​ទៅ រួច​គេ​យក​មាស​ប្រាក់ ក្រណាត់​អាវ ទៅ​លាក់​ទុក ក៏​ត្រឡប់​ទៅ​ចូល​ក្នុង​តង់ត៍​មួយ​ទៀត យក​របស់​ពី​នោះ​ទៅ​លាក់​ទុក​ដែរ។


កាល​ព្រះបាទ​យេ‌ហូសា‌ផាត និង​ប្រជា‌ជន​របស់​ស្ដេច​បាន​ទៅ​ដល់ ដើម្បី​រឹប​អូស​យកជ័យ‌ភណ្ឌ នោះ​គេ​ឃើញ​មាន​ហ្វូង​សត្វ​យ៉ាង​ច្រើន​សន្ធឹក មាន​ទាំង​របស់​ទ្រព្យ សម្លៀក‌បំពាក់ និង​វត្ថុ​ដ៏​មាន​តម្លៃ​ជា​ច្រើន ហើយ​គេ​ប្រមូល​ទុក​សម្រាប់​ខ្លួន រហូត​ទាល់​តែ​យក​មិន​រួច។ គេ​នាំ​គ្នា​ប្រមូល​អស់​រយៈ​ពេល​បី​ថ្ងៃ ព្រោះ​ជ័យ‌ភណ្ឌ​ទាំង​នោះ​មាន​ច្រើន​ពេក។


ពួក​ស្តេច​កង‌ទ័ព​រត់​គេច គេ​រត់​គេច​ទៅ! ស្ត្រីៗ​ដែល​នៅ​ផ្ទះ​នាំ​គ្នា​ចែក​ជ័យ‌ភណ្ឌ។


ទោះ​បើ​អ្នក​រាល់​គ្នា​បាន​ដេក នៅ​កណ្ដាល​ក្រោល​សត្វ គង់​តែ​នឹង​មាន​ស្លាបសត្វ​ព្រាប ដែល​ស្រោប​ដោយ​ប្រាក់ ហើយ​រោម​វា​ក៏​ស្រោប​ដោយ​មាស​ចែង​ចាំង។


វេទនា​ដល់​អ្នក​ដែល​បំផ្លាញ​គេ ឥត​ដែល​មាន​អ្នក​ណា​បំផ្លាញ​អ្នក ហើយ​ដែល​ក្បត់​គេ ឥត​មាន​អ្នក​ណា​ក្បត់​នឹង​អ្នក​ឡើយ កាល​ណា​អ្នក​បាន​លែង​បំផ្លាញ​ហើយ នោះ​អ្នក​នឹង​ត្រូវ​បំផ្លាញ​វិញ កាល​ណា​អ្នក​បាន​សម្រេច​ការ​ក្បត់​ហើយ នោះ​នឹង​មាន​គេ​ក្បត់​នឹង​អ្នក​ដែរ។


គឺ​ព្រះ‌យេហូវ៉ា​នឹង​គង់​ជា‌មួយ​យើង​រាល់​គ្នា​នៅ​ទី​នោះ មាន​ទាំង​តេជា‌នុភាព គឺ​ជា​កន្លែង​មាន​ទន្លេ និង​ផ្លូវ​ទឹក​យ៉ាង​ធំ ឥត​មាន​សំពៅ​ដែល​ចែវ ឬ​នាវា​ដ៏​រុងរឿង​ណា​ចេញ​ចូល​ឡើយ។


ជ័យ‌ភណ្ឌរបស់​អ្នក​រាល់​គ្នា​នឹង​ត្រូវគេ​ប្រមូល​យក ដូច​ចង្រិត​លើក​គ្នា​ប្រមូល ហើយ​មនុស្ស​នឹង​លោត​សង្គ្រុប​លើ ដូច​ជា​កណ្តូប​លោត​ដែរ។


គ្រា​នោះ ពួក​មនុស្ស​ខ្វិន​នឹង​លោត​ដូច​ជា​ប្រើស ហើយ​អណ្ដាត​របស់​មនុស្ស​គ​នឹង​ច្រៀង​ឡើង ដ្បិត​នៅ​ទី​រហោ‌ស្ថាន​នឹង​មាន​ក្បាល​ទឹក​ផុស​ចេញ ហើយ​នឹង​មាន​ផ្លូវ​ទឹក​ហូរ​នៅ​សមុទ្រ​ខ្សាច់​ដែរ


ឯ​ពួក​សេបា ពួក​ដេដាន់ ពួក​ជំនួញ​របស់​ស្រុក​តើស៊ីស ព្រម​ទាំង​ពួក​មេដឹក​នាំ ទាំង​ប៉ុន្មាន​របស់គេ នឹង​សួរ​មក​អ្នក​ថា "តើ​លោក​មក​ចាប់​យក​ជ័យ‌ភណ្ឌឬ? តើ​បាន​ប្រមូល​ពួក​ទាំង​ប៉ុន្មាន​របស់​លោក ដើម្បី​នឹង​ចាប់​យក​រំពា​ឬ? តើ​ចង់​ដឹក​យក​ប្រាក់ និង​មាស ហើយ​នាំ​យក​ហ្វូង​សត្វ ទ្រព្យ‌សម្បត្តិ និង​យក​ជ័យ‌ភណ្ឌ​យ៉ាង​ច្រើន​ឬ?"។


នៅ​ថ្ងៃ​ទី​បី គេ​ក៏​គ្រវែង​គ្រឿង​ប្រដាប់​សំពៅ​ចោល​ទៀត ដោយ​ដៃ​របស់​គេ​ផ្ទាល់។


ផ្ទុយ​ទៅ​វិញ ព្រះ​បាន​ជ្រើស​រើស​អ្វី​ដែល​ល្ងី‌ល្ងើ​ក្នុង​លោក​នេះ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​សេចក្តី​ខ្មាស ព្រះ​បាន​ជ្រើស​រើស​អ្វី​ដែល​ខ្សោយ​ក្នុង​លោក​នេះ ដើម្បី​ធ្វើ​ឲ្យ​ពួក​ខ្លាំង​ពូកែ​មាន​សេចក្តី​ខ្មាស


ប៉ុន្តែ ដាវីឌ និង​បួនរយ​នាក់​ចេះ​តែ​ខំ​ដេញ​តាម​ទៅ​ទៀត ទុក​ពីរ​រយ​នាក់​ឲ្យ​នៅ ដោយ​គេ​ល្វើយ និង​ឆ្លង​ជ្រោះ​បេសោរ​ទៅ​មិន​បាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម