នៅតាមចម្ការដំណាំនោះ លែងមានឮសំរែកអរសប្បាយទៀតហើយ រីឯក្នុងចម្ការទំពាំងបាយជូរ ក៏គ្មាននរណាច្រៀងដោយអំណរ ហើយក៏គ្មាននរណាគាបទំពាំងបាយជូរ ដាក់ក្នុងធុងទៀតដែរ គឺលែងមានសំរែកហ៊ោកញ្ជ្រៀវទៀតហើយ។
អេសាយ 32:10 - អាល់គីតាប ពួកស្ត្រីដែលឥតកង្វល់អើយ ក្នុងរយៈពេលជាងមួយឆ្នាំទៀត អ្នករាល់គ្នានឹងត្រូវភ័យញ័រ ដ្បិតទំពាំងបាយជូរនឹងគ្មានផ្លែ ហើយដំណាំឯទៀតៗក៏គ្មានផលដែរ។ ព្រះគម្ពីរខ្មែរសាកល ពួកស្ត្រីឥតខ្វល់ខ្វាយអើយ មួយឆ្នាំប៉ុន្មានថ្ងៃទៀត ពួកនាងនឹងភ័យញ័រ ពីព្រោះការប្រមូលផលទំពាំងបាយជូរនឹងអស់ទៅ ការប្រមូលផ្លែឈើនឹងមិនមកដល់ឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱអ្នករាល់គ្នាដែលនៅព្រងើយអើយ នៅជាងមួយឆ្នាំទៀត នោះនឹងមានសេចក្ដីថប់ព្រួយវិញ ដ្បិតនឹងខានមានការបេះទំពាំងបាយជូរទៀត ហើយរដូវប្រមូលផលក៏មិនមកដល់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកស្ត្រីដែលឥតកង្វល់អើយ ក្នុងរយៈពេលជាងមួយឆ្នាំទៀត អ្នករាល់គ្នានឹងត្រូវភ័យញ័រ ដ្បិតទំពាំងបាយជូរនឹងគ្មានផ្លែ ហើយដំណាំឯទៀតៗក៏គ្មានផលដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱអ្នករាល់គ្នាដែលនៅព្រងើយដូច្នេះអើយ នៅ១ឆ្នាំប៉ុន្មានថ្ងៃទៀត នោះនឹងមានសេចក្ដីថប់ព្រួយវិញ ដ្បិតនឹងខានមានការបេះទំពាំងបាយជូរទៀត ហើយរដូវប្រមូលផលក៏មិនមកដល់ដែរ |
នៅតាមចម្ការដំណាំនោះ លែងមានឮសំរែកអរសប្បាយទៀតហើយ រីឯក្នុងចម្ការទំពាំងបាយជូរ ក៏គ្មាននរណាច្រៀងដោយអំណរ ហើយក៏គ្មាននរណាគាបទំពាំងបាយជូរ ដាក់ក្នុងធុងទៀតដែរ គឺលែងមានសំរែកហ៊ោកញ្ជ្រៀវទៀតហើយ។
នៅគ្រានោះ គ្រប់ទីកន្លែងដែលមាន ទំពាំងបាយជូរមួយពាន់ដើម តម្លៃជាប្រាក់បីរយតម្លឹង បែរជាដុះសុទ្ធតែបន្លា និងរពាក់។
អុលឡោះតាអាឡាមានបន្ទូលទៀតថា: «យើងសម្រេចចិត្តបំផ្លាញពួកគេចោល ព្រោះពេលយើងចង់ប្រមូលផល ពួកគេគ្មានផលអ្វីទាល់តែសោះ គឺដូចចម្ការទំពាំងបាយជូរដែលគ្មានផ្លែ ដូចដើមឧទុម្ពរដែលគ្មានផ្លែ ហើយស្លឹករបស់វាក៏ស្វិតក្រៀម។ ដូច្នេះ យើងនឹងប្រគល់ដីឲ្យ អស់អ្នកដែលដើរកាត់តាមនោះ»។
យើងនឹងបំផ្លាញចម្ការទំពាំងបាយជូរ និងចម្ការឧទុម្ពររបស់នាង ព្រោះនាងពោលថា ចម្ការទាំងនោះ ជាកំរៃដែលគូស្នេហ៍បានប្រគល់ឲ្យ។ យើងធ្វើឲ្យចម្ការទាំងនោះក្លាយទៅជាព្រៃ ហើយត្រូវសត្វព្រៃមកស៊ីបង្ហិន។
ក្នុងអំឡុងពេលដ៏យូរលង់ ជនជាតិអ៊ីស្រអែលនឹងគ្មានស្ដេច គ្មានមេដឹកនាំ គ្មានគូរបាន គ្មានស្ដូប គ្មានឧបករណ៍ ឬគ្រឿងប្រដាប់សម្រាប់ទស្សន៍ទាយ និងបួងសួងទេ។
ដើមទំពាំងបាយជូរស្វិតអស់ ដើមឧទុម្ពរក្រៀមស្ងួតអស់ រីឯដើមទទឹម ដើមលម៉ើ និងដើមល្មុត ព្រមទាំងដើមឈើឯទៀតៗនៅតាមចម្ការ ក៏ងាប់អស់ដែរ ធ្វើឲ្យមនុស្សម្នាបាត់បង់អំណរសប្បាយ។
មនុស្សប្រមឹកអើយ ចូរភ្ញាក់ឡើង ហើយនាំគ្នាយំសោក! អស់អ្នកចំណូលស្រាអើយ ចូរសោកសង្រេងទៅ! អ្នករាល់គ្នាគ្មានស្រាផឹកទៀតទេ។
ពួកវាបំផ្លាញចម្ការទំពាំងបាយជូររបស់យើង ពួកវាកំទេចដើមឧទុម្ពររបស់យើង ពួកវាស៊ីសំបក និងជំរុះស្លឹកអស់ បន្សល់ទុកតែមែកខូចខាតប៉ុណ្ណោះ។
ដើមឧទុម្ពរលែងផ្កា ទំពាំងបាយជូរលែងមានផ្លែ ដើមអូលីវលែងផ្តល់ប្រេង ស្រែចម្ការលែងផ្តល់ភោគផលជាអាហារ លែងមានចៀមនៅតាមវាលស្មៅ ហើយក៏លែងមានគោក្នុងក្រោលទៀតដែរ។
ទ្រព្យសម្បត្តិរបស់ពួកគេនឹងត្រូវខ្មាំងរឹបអូសយក ផ្ទះរបស់ពួកគេនឹងក្លាយទៅជាទីស្ងាត់ជ្រងំ។ ពួកគេសង់ផ្ទះ តែមិនអាចរស់នៅក្នុងផ្ទះនោះទេ ពួកគេដាំទំពាំងបាយជូរ តែពុំអាចផឹកស្រាទំពាំងបាយជូរដែរ»។