Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 32:9 - អាល់គីតាប

9 ពួក​ស្ត្រី​ដែល​រស់​នៅ​យ៉ាង​ស្រណុក ឥត​កង្វល់​អើយ ចូរ​ក្រោក​ឡើង ស្ដាប់​ពាក្យ​យើង ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​យើង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ពួក​ស្ត្រី​ឥតកង្វល់​អើយ ចូរ​ក្រោកឡើង​ស្ដាប់​សំឡេង​របស់ខ្ញុំ​! ពួក​កូនស្រី​ឥតខ្វល់ខ្វាយ​អើយ ចូរ​ផ្ទៀងត្រចៀក​នឹង​ពាក្យ​របស់ខ្ញុំ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ឱ​ពួក​ស្រីៗ​ដែល​នៅ​ដោយ​ឥត​កង្វល់​អើយ ចូរ​ក្រោក​ឡើង ហើយ​ស្តាប់​សំឡេង​ខ្ញុំ​ចុះ ឯ​អ្នក​រាល់​គ្នា ជា​កូន​ស្រី​ដែល​នៅ​ព្រងើយ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យ​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ពួក​ស្ត្រី​ដែល​រស់​នៅ​យ៉ាង​ស្រណុក ឥត​កង្វល់​អើយ ចូរ​ក្រោក​ឡើង ស្ដាប់​ពាក្យ​យើង ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​យើង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ឱ​ពួក​ស្រីៗ ដែល​នៅ​ដោយ​ឥត​កង្វល់​អើយ ចូរ​ក្រោក​ឡើង ហើយ​ស្តាប់​សំឡេង​ខ្ញុំ​ចុះ ឯ​អ្នក​រាល់​គ្នា ជា​កូន​ស្រី​ដែល​នៅ​ព្រងើយ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យ​ខ្ញុំ

សូមមើលជំពូក ចម្លង




អេសាយ 32:9
15 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​ខ្ញុំ​ពុំ​អាច​ទ្រាំ‌ទ្រ នឹង​ការ​មើល‌ងាយ​ពី​សំណាក់​មនុស្ស​ព្រហើន ព្រម​ទាំង​ការ​ប្រមាថ​ពី​សំណាក់​មនុស្ស​វាយ‌ឫក​ខ្ពស់ បាន​ទៀត​ឡើយ។


ចូរ​នាំ​គ្នា​ផ្ទៀង​ត្រចៀក​ស្ដាប់​សំឡេង​របស់​ខ្ញុំ ចូរ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​របស់​ខ្ញុំ!


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: ពួក​ជំទាវ​នៅ​ក្រុង​ស៊ីយ៉ូន​អួត‌អាង​ណាស់ ពួក​គេ​មាន​កិរិយា​ឆ្មើង‌ឆ្មៃ និង​វាយ​ឫក​ខ្ពស់ ពួក​គេ​ដើរ​កាច់​រាង ទាំង​អង្រួន​កង​ជើង​ឲ្យ​គេ​ឮ។


សំរែក​ថ្ងូរ​លេច​ឮ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន​ថា យើង​វិនាស​ហិន‌ហោច​អស់​ហើយ! យើង​សែន​អាម៉ាស់ ដ្បិត​យើង​ត្រូវ​តែ​បោះ​បង់​ចោល​ស្រុក សត្រូវ​បាន​រំលំ​ទី​លំ‌នៅ​របស់​យើង​ហើយ!


ស្ត្រី​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ទ្រង់ មាន​បន្ទូល! ចូរ​បង្ហាត់​កូន​ស្រី​របស់​នាង​ឲ្យ​ចេះ​ទ្រហោ​យំ ចូរ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​ចេះ​យំ​រៀប​រាប់


អស់​អ្នក​ដែល​ធ្លាប់​តែ​មាន​អាហារ​ឆ្ងាញ់ៗ បរិភោគ បែរ​ជា​ដាច់​ពោះ​ស្លាប់​នៅ​តាម​ផ្លូវ អស់​អ្នក​ដែល​ធ្លាប់​តែ​ស្លៀក​ពាក់​យ៉ាង​រុង​រឿង តាំង​ពី​ក្មេង​មក បែរ​ជា​នាំ​គ្នា​កាយ​សំរាម​រក​អាហារ​បរិភោគ។


មើល៍! ទីក្រុង​ដែល​ធ្លាប់​តែ​សប្បាយ ស្គាល់​តែ​សេចក្ដី​សុខ‌សាន្ត ហើយ​តែង​គិត​ថា គ្មាន​នរណា​ផ្ទឹម​ស្មើ​នឹង​ខ្លួន បាន​ក្លាយ​ទៅ​ជា​ទី​ស្មសាន ជា​ជំរក​សត្វ​ព្រៃ។ អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះ នាំ​គ្នា​ស្រឡាំង‌កាំង ហើយ​ព្រឺ​សម្បុរ។


អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារ‌ណា​ចុះ!»។


ក្នុង​ចំណោម​អ្នក​រាល់​គ្នា ស្ត្រី​ដែល​ធ្លាប់​តែ​ស្លូត​បូត ហើយ​មាន​ចិត្ត​មេត្តា សូម្បី​តែ​ដី​ក៏​មិន​ហ៊ាន​យក​ជើង​ជាន់​ផង​នោះ បែរ​ជា​សម្លក់​សម្លឹង​ប្ដី​ជា​ទី​ស្រឡាញ់ និង​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន


ពេល​លោក​យ៉ូថាម​ទទួល​ដំណឹង​នេះ លោក​ក៏​ឡើង​ទៅ​លើ​កំពូល​ភ្នំ​កេរិ‌ស៊ីម ទាំង​ស្រែក​យ៉ាង​អស់​ទំហឹង​ថា៖ ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ក្រុង​ស៊ីគែម​អើយ សូម​ស្តាប់​ខ្ញុំ ហើយ​សូម​អុលឡោះ​ស្តាប់ អ្នក​រាល់​គ្នា​ដែរ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម