អេសាយ 23:8 - អាល់គីតាប តើនរណាសម្រេចរំលាយក្រុងទីរ៉ុសដូច្នេះ? ដ្បិតក្រុងទីរ៉ុសធ្លាប់តែងតាំងស្ដេច ឲ្យគ្រងរាជ្យលើស្រុកនានា អ្នករកស៊ីពីក្រុងនេះសុទ្ធតែជាមេដឹកនាំ ហើយមនុស្សម្នាលើផែនដីទាំងមូល តែងតែ គោរពអ្នកជំនួញរបស់ក្រុងនេះគ្រប់ៗគ្នា។ ព្រះគម្ពីរខ្មែរសាកល តើនរណាបានគ្រោងការនេះទាស់នឹងទីរ៉ុស ជាទីក្រុងដែលធ្លាប់បំពាក់មកុដឲ្យគេ ដែលពួកឈ្មួញរបស់នាងជាមេដឹកនាំ ដែលពួកអ្នកជំនួញរបស់នាងជាអ្នកមានយសស័ក្ដិនៅលើផែនដី? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកណាបានសម្រេចនឹងធ្វើការនេះដល់ក្រុងទីរ៉ុស គឺជាក្រុងដែលធ្លាប់បំពាក់មកុដដល់គេ ហើយដែលពួកជំនួញសុទ្ធតែជាចៅហ្វាយ ហើយអ្នកជួញប្រែជាមនុស្សអ្នកធំនៅផែនដីនោះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើនរណាសម្រេចរំលាយក្រុងទីរ៉ុសដូច្នេះ? ដ្បិតក្រុងទីរ៉ុសធ្លាប់តែងតាំងស្ដេច ឲ្យគ្រងរាជ្យលើស្រុកនានា អ្នករកស៊ីពីក្រុងនេះសុទ្ធតែជាមេដឹកនាំ ហើយមនុស្សម្នាលើផែនដីទាំងមូល តែងតែ គោរពអ្នកជំនួញរបស់ក្រុងនេះគ្រប់ៗគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នកណាបានសំរេចនឹងធ្វើការនេះដល់ក្រុងទីរ៉ុស គឺជាក្រុងដែលធ្លាប់បំពាក់មកុដដល់គេ ហើយដែលពួកជំនួញសុទ្ធតែជាចៅហ្វាយ ហើយអ្នកជួញប្រែជាមនុស្សអ្នកធំនៅផែនដីនោះ |
សូម្បីតែមេទ័ពអាស្ស៊ីរីម្នាក់ដែលខ្សោយជាងគេ ក៏ស្តេចវាយមិនឈ្នះផង ទោះបីស្តេចពឹងលើរទេះចំបាំង និងកងទ័ពសេះរបស់ស្រុកអេស៊ីបក៏ដោយ។
សត្រូវនឹងដណ្ដើមយកទ្រព្យសម្បត្តិរបស់អ្នក គេរឹបអូសយកទំនិញរបស់អ្នក ទុកជារបស់ជយភ័ណ្ឌ គេនឹងរំលំកំពែងរបស់អ្នក បំផ្លាញវិមានរបស់អ្នក ហើយយកថ្ម ឈើ និងអ្វីៗដែលនៅសេសសល់បោះទៅក្នុងសមុទ្រ។
ពួកជំនួញរបស់អ្នកមានចំនួនច្រើន ជាងផ្កាយនៅលើមេឃទៅទៀត ពួកគេប្រៀបដូចជាចង្រិតត្រដាងស្លាប ហើរចេញទៅ។
ក្រុងទីរ៉ុសបានសង់កំពែងមួយដ៏រឹងមាំ ក្រុងនេះប្រមូលបានប្រាក់ច្រើន ដូចធូលីដី ហើយមានមាសច្រើន ដូចភក់ដែលគេដើរ ជាន់នៅតាមផ្លូវ។
ក្នុងឯងលែងមានពន្លឺចង្កៀងទៀត សំឡេងគូស្វាមីភរិយាថ្មោងថ្មីក៏លែងឮទៀតដែរ ដ្បិតពួកឈ្មួញដែលរកស៊ីក្នុងឯង សុទ្ធតែជាអ្នកធំជាងគេនៅលើផែនដីនេះ វិជ្ជាធ្មប់របស់ឯងបាននាំជាតិសាសន៍ទាំងអស់ឲ្យវង្វេង
ហេតុនេះគ្រោះកាចផ្សេងៗនឹងកើតមានដល់ក្រុងនេះ ក្នុងថ្ងៃតែមួយ គឺអ្នកក្រុងនឹងត្រូវស្លាប់ កាន់ទុក្ខ ស្រេកឃ្លាន ហើយនឹងមានភ្លើងឆេះបំផ្លាញក្រុងថែមទៀតផង ដ្បិតអុលឡោះតាអាឡាជាម្ចាស់ដែលវិនិច្ឆ័យទោសក្រុងនេះ ទ្រង់ប្រកបដោយអំណាច។