ស្តេចរេហូបោមបានសង់កំពែងឲ្យកាន់តែរឹងមាំថែមទៀត ព្រមទាំងតែងតាំងមេបញ្ជាការឲ្យគ្រប់គ្រង ហើយផ្ទុកស្បៀងអាហារ ប្រេង និងស្រា ក្នុងក្រុងទាំងនោះផង។
អេសាយ 22:10 - អាល់គីតាប អ្នករាល់គ្នារាប់ចំនួនផ្ទះនៅក្នុងក្រុងយេរូសាឡឹម ហើយអ្នករាល់គ្នារំលំផ្ទះខ្លះ ដើម្បីឲ្យងាយការពារកំពែងក្រុង។ ព្រះគម្ពីរខ្មែរសាកល ព្រមទាំងរាប់ចំនួនផ្ទះនៅយេរូសាឡិម ហើយរំលំផ្ទះទាំងនោះដើម្បីពង្រឹងកំពែង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏បានរាប់ចំនួនផ្ទះនៅក្រុងយេរូសាឡិម ហើយបានរុះផ្ទះយកថ្មទៅប៉ះកំផែងក្រុងឲ្យមាំមួនឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នារាប់ចំនួនផ្ទះនៅក្នុងក្រុងយេរូសាឡឹម ហើយអ្នករាល់គ្នារំលំផ្ទះខ្លះ ដើម្បីឲ្យងាយការពារកំពែងក្រុង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏បានរាប់ចំនួនផ្ទះនៅក្រុងយេរូសាឡិម ហើយបានរុះផ្ទះយកថ្មទៅប៉ះកំផែងក្រុងឲ្យមាំមួនឡើង |
ស្តេចរេហូបោមបានសង់កំពែងឲ្យកាន់តែរឹងមាំថែមទៀត ព្រមទាំងតែងតាំងមេបញ្ជាការឲ្យគ្រប់គ្រង ហើយផ្ទុកស្បៀងអាហារ ប្រេង និងស្រា ក្នុងក្រុងទាំងនោះផង។
អ្នករាល់គ្នាជីកអាងទឹក នៅចន្លោះកំពែងទាំងពីរ ដើម្បីបង្ហូរទឹកពីស្រះចាស់មក។ ប៉ុន្តែ អ្នករាល់គ្នាពុំបាននឹកដល់អុលឡោះ ដែលបានធ្វើការអស់ទាំងនេះទេ អ្នករាល់គ្នាពុំចាប់អារម្មណ៍នឹងទ្រង់ ដែលរៀបចំគម្រោងការនេះ តាំងពីយូរណាស់មកហើយ។
អ្នករាល់គ្នាបានឃើញកំពែងក្រុង របស់ស្តេចទត បាក់បែកជាច្រើនកន្លែង អ្នករាល់គ្នាបានប្រមូលទឹកទុកបង្ការ នៅក្នុងស្រះប៉ែកខាងក្រោម។
ពេលនោះ អុលឡោះតាអាឡាមានបន្ទូលមកកាន់អេសាយថា៖ «ចូរនាំស្អា-យ៉ាស៊ូប ជាកូនប្រុសរបស់អ្នកទៅជួបស្ដេចអេហាស នៅក្បែរស្រះផ្នែកខាងលើ ត្រង់ក្បាលប្រឡាយ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ។
អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលថា៖ «ផ្ទះនានាក្នុងក្រុងនេះ ព្រមទាំងដំណាក់របស់ស្ដេចស្រុកយូដា នឹងត្រូវផ្ដួលរំលំដោយខ្មាំងលើកទួល វាយលុក។
ចូរគូរផ្លូវមួយ នាំមុខដាវឆ្ពោះទៅក្រុងរ៉ាបាត ក្នុងស្រុកអាំម៉ូន និងមួយទៀតនាំទៅក្រុងយេរូសាឡឹម ក្នុងស្រុកយូដា ជាក្រុងដែលមានកំពែងរឹងមាំ។
អ្នកបានប្រមាថមាក់ងាយអុលឡោះដែលជាថ្មដា ហើយបានបង្កើតអ្នកមក អ្នកបានបំភ្លេចទ្រង់ដែលផ្តល់ជីវិតឲ្យអ្នក។