ចូរនាំគ្នាស្រែកទ្រហោយំ ដ្បិតថ្ងៃរបស់អុលឡោះតាអាឡាមកជិតបង្កើយហើយ។ នៅថ្ងៃនោះ ម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត នឹងធ្វើឲ្យកើតមហន្តរាយ។
អេម៉ុស 5:18 - អាល់គីតាប អ្នកណាប្រាថ្នាចង់ឃើញថ្ងៃរបស់អុលឡោះតាអាឡា អ្នកនោះមុខជាវេទនាពុំខាន! តើអ្នករាល់គ្នារង់ចាំអ្វីនៅថ្ងៃរបស់អុលឡោះតាអាឡា? ថ្ងៃនោះជាថ្ងៃងងឹតអន្ធការ គឺមិនមែនថ្ងៃដែលមានពន្លឺទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វេទនាដល់អ្នករាល់គ្នា ដែលសង្វាតចង់បានថ្ងៃរបស់ព្រះយេហូវ៉ា ហេតុអ្វីបានជាអ្នករាល់គ្នាចង់បានថ្ងៃរបស់ព្រះយេហូវ៉ា? ថ្ងៃនោះជាថ្ងៃងងឹត មិនមែនភ្លឺទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាប្រាថ្នាចង់ឃើញថ្ងៃរបស់ព្រះអម្ចាស់ អ្នកនោះមុខជាវេទនាពុំខាន! តើអ្នករាល់គ្នារង់ចាំអ្វីនៅថ្ងៃរបស់ព្រះអម្ចាស់? ថ្ងៃនោះជាថ្ងៃងងឹតអន្ធការ គឺមិនមែនថ្ងៃដែលមានពន្លឺទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វេទនាដល់ឯងរាល់គ្នា ដែលសង្វាតចង់បានថ្ងៃនៃព្រះយេហូវ៉ា តើចង់បានថ្ងៃនៃព្រះយេហូវ៉ាធ្វើអី ថ្ងៃនោះជាថ្ងៃងងឹត មិនមែនភ្លឺទេ |
ចូរនាំគ្នាស្រែកទ្រហោយំ ដ្បិតថ្ងៃរបស់អុលឡោះតាអាឡាមកជិតបង្កើយហើយ។ នៅថ្ងៃនោះ ម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត នឹងធ្វើឲ្យកើតមហន្តរាយ។
អ្នកដែលរត់គេចផុតពីការញ័ររន្ធត់ នឹងធ្លាក់ទៅក្នុងរណ្ដៅ អ្នកដែលឡើងផុតពីរណ្ដៅ នឹងជាប់អន្ទាក់។ ទ្វារមេឃបើកចំហ បង្អុរទឹកចុះមក ហើយគ្រឹះនៃផែនដីក៏កក្រើកដែរ។
ពួកគេពោលថា «សូមអុលឡោះតាអាឡាបំពេញ កិច្ចការរបស់ទ្រង់ឲ្យឆាប់ៗទៅ ដើម្បីឲ្យយើងបានឃើញផង! សូមឲ្យគម្រោងការរបស់អុលឡោះដ៏វិសុទ្ធ ជាម្ចាស់នៃជនជាតិអ៊ីស្រអែលបានសម្រេចឆាប់ៗ ដើម្បីឲ្យយើងបានស្គាល់ផង!»។
ក៏ប៉ុន្តែ នៅគ្រានោះ នឹងមានឮសន្ធឹកដូចស្នូរសមុទ្រ បក់បោកមកលើប្រជាជាតិនេះ។ ពេលក្រឡេកមើលស្រុកនោះ គេឃើញមានសុទ្ធតែភាពងងឹត និងការឈឺចាប់ ហើយនឹងមានពពកយ៉ាងក្រាស់មកបាំងពន្លឺថ្ងៃ ឲ្យប្រែទៅជាងងឹតវិញ។
រៀងរាល់ថ្ងៃ គេសាកសួរ ចង់ស្គាល់បំណងរបស់យើង។ គេធ្វើហាក់ដូចជាប្រជាជាតិមួយដែល ប្រព្រឹត្តអំពើសុចរិត ឥតបោះបង់ហ៊ូកុំម្ចាស់របស់ខ្លួនទេ។ គេទាមទារសុំឲ្យយើងវិនិច្ឆ័យពួកគេ តាមយុត្តិធម៌ ព្រមទាំងចង់ឲ្យយើងស្ថិតនៅជាមួយគេ។
បន្ទាប់មក ពេលឈ្ងោកចុះមកដី ឃើញមានសុទ្ធតែទុក្ខលំបាក និងភាពងងឹត ហើយត្រូវខ្មាំងកៀរទៅរកភាពអន្ធការ។
ដោយសារអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់ខឹងយ៉ាងខ្លាំង ទឹកដីរបស់គេនឹងត្រូវឆាបឆេះ ហើយប្រជាជននឹងក្លាយទៅជាចំណីភ្លើង។ គ្មាននរណាម្នាក់ត្រាប្រណីបងប្អូនរបស់ខ្លួនទេ។
ចូរលើកតម្កើងសិរីរុងរឿងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា មុនពេលទ្រង់នាំភាពងងឹតចូលមក ហើយអ្នករាល់គ្នាត្រូវជំពប់ជើងដួលនៅលើភ្នំ ដែលគ្របដណ្ដប់ដោយភាពអន្ធការ។ អ្នករាល់គ្នាទន្ទឹងរង់ចាំពន្លឺថ្ងៃ តែទ្រង់បានធ្វើឲ្យថ្ងៃនោះក្លាយទៅជា យប់ដ៏សែនងងឹត ទ្រង់ធ្វើឲ្យពន្លឺថ្ងៃនោះក្លាយទៅជា ពពកដ៏ខ្មៅងងឹត។
ពួកគេពោលមកខ្ញុំថា: “តើបន្ទូលរបស់អុលឡោះតាអាឡានៅឯណា ចូរឲ្យបន្ទូលនោះសម្រេចជារូបរាងចុះ!”
វេទនាហើយ! ដ្បិតថ្ងៃនោះជាថ្ងៃដ៏សែនវេទនា ដែលគ្មានថ្ងៃណាមួយប្រដូចបានឡើយ គឺជាថ្ងៃដែលកូនចៅរបស់យ៉ាកកូប ត្រូវឈឺចុកចាប់យ៉ាងខ្លាំង។ ប៉ុន្តែ ពួកគេមុខជាបានរួចជីវិត»។
«កូនមនុស្សអើយ នៅស្រុកអ៊ីស្រអែល អ្នករាល់គ្នាមានសុភាសិតមួយចែងថា “ពេលវេលាចេះតែបោះជំហានទៅមុខ តែគ្មាននិមិត្តហេតុណាមួយសម្រេចជារូបរាងសោះ!”។
«កូនមនុស្សអើយ កូនចៅអ៊ីស្រអែលពោលថា “និមិត្តហេតុអស្ចារ្យដែលអ្នកឃើញនេះ គឺសម្រាប់អនាគតកាលដ៏យូរលង់ ហើយសេចក្ដីដែលគាត់ថ្លែងក៏សម្រាប់ពេលដ៏ឆ្ងាយខាងមុខដែរ”។
ថ្ងៃនោះជាថ្ងៃវេទនាពន់ពេកក្រៃ! ដ្បិតថ្ងៃរបស់អុលឡោះតាអាឡាជិតមកដល់ហើយ គឺជាថ្ងៃដែលម្ចាស់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត មកបំផ្លាញអ្វីៗទាំងអស់។
ផែនដីញ័រនៅមុខពួកវា ផ្ទៃមេឃក៏កក្រើករំពើក ព្រះអាទិត្យ និងព្រះច័ន្ទបាត់រស្មី ហើយផ្កាយទាំងឡាយនឹងលែងមានពន្លឺ។
អុលឡោះតាអាឡាចេញបញ្ជាទៅកងទ័ពរបស់ទ្រង់ ដែលមានចំនួនច្រើនលើសលប់ និងខ្លាំងពូកែ។ ពួកវាធ្វើតាមបញ្ជារបស់ទ្រង់ ដ្បិតថ្ងៃរបស់អុលឡោះតាអាឡាជាថ្ងៃដ៏មហិមា និងគួរឲ្យស្ញែងខ្លាច គ្មាននរណាអាចទ្រាំទ្របានឡើយ។
ពេលថ្ងៃរបស់អុលឡោះតាអាឡាមកដល់ គឺជាថ្ងៃដ៏ឧត្ដុង្គឧត្ដម គួរឲ្យស្ញែងខ្លាច ព្រះអាទិត្យនឹងប្រែទៅជាងងឹតបាត់រស្មី ព្រះច័ន្ទនឹងប្រែទៅជាឈាម។
ថ្ងៃដែលអុលឡោះតាអាឡាវិនិច្ឆ័យទោស ប្រជាជាតិទាំងអស់ ជិតមកដល់ហើយ ទ្រង់នឹងប្រព្រឹត្តចំពោះអ្នក ដូចអ្នកបានប្រព្រឹត្តចំពោះអ្នកដទៃដែរ។ អ្នកនឹងទទួលទោសតាមអំពើអាក្រក់របស់ខ្លួន!
ដ្បិតថ្ងៃដែលយើងវិនិច្ឆ័យទោស ជិតមកដល់ហើយ ថ្ងៃនោះ ប្រៀបបាននឹងភ្លើងដ៏សន្ធោសន្ធៅ។ មនុស្សព្រហើន មនុស្សប្រព្រឹត្តអំពើអាក្រក់ នឹងប្រៀបដូចជាចំបើង។ ថ្ងៃនោះនឹងឆេះកំទេចពួកគេ ឥតទុកឲ្យនៅសេសសល់អ្វីឡើយ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
ពួកគេនឹងធ្លាក់ខ្លួនខ្សោយ ដោយសារទុរ្ភិក្ស ឈឺរ៉ាំរ៉ៃ ដោយជំងឺគ្រុនក្តៅ និងជំងឺឆ្លង។ យើងនឹងប្រហារពួកគេដោយចង្កូម របស់សត្វសាហាវ និងពស់អាសិរពិស។
ថ្ងៃដែលអ៊ីសាជាអម្ចាស់មក ប្រៀបបានទៅនឹងពេលចោរចូលលួចដូច្នោះដែរ។ នៅគ្រានោះ ផ្ទៃមេឃនឹងរលាយសូន្យទៅ ដោយសន្ធឹកខ្ទរខ្ទារធាតុនានានឹងឆេះរលាយសូន្យអស់ទៅ ហើយអុលឡោះនឹងវិនិច្ឆ័យទោស ទាំងផែនដី ទាំងអ្វីៗដែលនៅលើផែនដីដែរ។
គេនឹងពោលថាៈ «បើអ៊ីសាសន្យាថាមកមែននោះ តើឥឡូវគាត់នៅឯណា? តាំងពីបុព្វបុរសរបស់យើងស្លាប់អស់ទៅ គ្មានអ្វីផ្លាស់ប្ដូរទេ គឺនៅតែដដែល ដូចកាលពីអុលឡោះបង្កើតពិភពលោក!»។