ម៉ូសាលើកដៃទៅលើមេឃ ពេលនោះ ភាពងងឹតសូន្យសុង ក៏គ្របដណ្តប់លើស្រុកអេស៊ីបទាំងមូលអស់រយៈពេលបីថ្ងៃ។
អេម៉ុស 4:7 - អាល់គីតាប យើងបានធ្វើឲ្យអ្នករាល់គ្នាខ្វះទឹកភ្លៀង រហូតដល់បីខែមុនរដូវចម្រូត។ យើងបានឲ្យភ្លៀងធ្លាក់លើក្រុងមួយ តែក្រុងមួយទៀតគ្មានភ្លៀងទេ ចម្ការមួយទទួលទឹកភ្លៀង រីឯចម្ការមួយទៀតត្រូវស្ងួតហួតហែង ព្រោះតែគ្មានទឹកភ្លៀង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានបង្ខាំងមិនឲ្យភ្លៀងបង្អុរដល់អ្នករាល់គ្នា ក្នុងកាលនៅខ្វះតែបីខែទៀតចូលដល់រដូវចម្រូត យើងបានឲ្យភ្លៀងធ្លាក់ទៅលើទីក្រុងមួយ ហើយមិនឲ្យធ្លាក់ទៅលើទីក្រុងមួយទៀត ស្រែមួយមានភ្លៀងធ្លាក់ ហើយស្រែមួយទៀតដែលគ្មានក៏ស្វិតក្រៀមទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានធ្វើឲ្យអ្នករាល់គ្នាខ្វះទឹកភ្លៀង រហូតដល់បីខែមុនរដូវចម្រូត។ យើងបានឲ្យភ្លៀងធ្លាក់លើក្រុងមួយ តែក្រុងមួយទៀតគ្មានភ្លៀងទេ ចម្ការមួយទទួលទឹកភ្លៀង រីឯចម្ការមួយទៀតត្រូវស្ងួតហួតហែង ព្រោះតែគ្មានទឹកភ្លៀង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញបានទាំងបិទទប់ មិនបង្អុរភ្លៀងដល់ឯងរាល់គ្នា ក្នុងកាលដែលនៅខ្វះតែ៣ខែនឹងដល់រដូវចំរូតហើយផង អញបានឲ្យភ្លៀងធ្លាក់ទៅលើទីក្រុង១ ហើយមិនឲ្យធ្លាក់ទៅលើទីក្រុង១ទៀត ស្រែ១មានភ្លៀងធ្លាក់ ហើយ១ទៀតដែលឥតមានក៏ស្វិតក្រៀមទៅ |
ម៉ូសាលើកដៃទៅលើមេឃ ពេលនោះ ភាពងងឹតសូន្យសុង ក៏គ្របដណ្តប់លើស្រុកអេស៊ីបទាំងមូលអស់រយៈពេលបីថ្ងៃ។
ក្នុងអំឡុងបីថ្ងៃនោះ ប្រជាជននៅស្រុកអេស៊ីបមើលគ្នាទៅវិញទៅមកមិនឃើញទេ ហើយក៏គ្មាននរណាអាចចេញពីកន្លែងរបស់ខ្លួនបានដែរ។ រីឯតំបន់ដែលកូនចៅអ៊ីស្រអែលរស់នៅមានពន្លឺ។
ប៉ុន្តែ នៅថ្ងៃនោះ យើងមិនឲ្យមានរុយក្នុងតំបន់កូសែន ដែលប្រជារាស្ត្ររបស់យើងរស់នៅទេ ដើម្បីឲ្យអ្នកទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា យើងស្ថិតនៅក្នុងស្រុកនេះ។
មានតែស្រុកកូសែន ជាកន្លែងដែលជនជាតិអ៊ីស្រអែលរស់នៅប៉ុណ្ណោះ ទើបគ្មានធ្លាក់ព្រឹល។
ប៉ុន្តែ អុលឡោះតាអាឡាមិនប្រហារហ្វូងសត្វរបស់ជនជាតិអ៊ីស្រអែល ឲ្យវិនាសដូចហ្វូងសត្វរបស់ជនជាតិអេស៊ីបទេ»។
ខ្ញុំបំផ្លាញវាឲ្យដូចចម្ការដែល គេបោះបង់ចោល គ្មានអ្នកណាលួសមែក គ្មានអ្នកណាជ្រួយដីទៀតឡើយ គឺមានតែរពាក់ បន្លាដុះពាសពេញ ខ្ញុំនឹងហាមពពកមិនឲ្យបង្អុរភ្លៀង មកលើចម្ការនេះតទៅទៀតឡើយ។
ក្នុងចំណោមព្រះដ៏ឥតបានការរបស់ ប្រជាជាតិទាំងឡាយ គ្មានព្រះណាអាចធ្វើឲ្យភ្លៀងធ្លាក់បានទេ! សូម្បីតែមេឃផ្ទាល់ ក៏មិនអាចបង្អុរភ្លៀងចុះមកបានដែរ។ ឱអុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំអើយ មានតែទ្រង់ទេដែលអាចបង្អុរភ្លៀងបាន យើងខ្ញុំសង្ឃឹមលើទ្រង់តែមួយប៉ុណ្ណោះ ត្បិតហេតុការណ៍ទាំងនេះកើតមកពីទ្រង់។
ពួកអ្នកធំប្រើអ្នកតូចតាចឲ្យទៅរកទឹក ពេលអ្នកទាំងនោះទៅដល់ស្រះ ពុំឃើញមានទឹកសោះ។ គេត្រឡប់មកវិញ ក្អមទទេ ហើយខកចិត្ត អាម៉ាស់ និងអស់សង្ឃឹមទៀតផង។
អ្នកស្រែចម្ការខកចិត្តជាខ្លាំង ហើយអស់សង្ឃឹម ដោយឃើញដីបែកក្រហែង ព្រោះគ្មានភ្លៀងធ្លាក់មកលើស្រុកនោះទេ។
ហេតុនេះហើយបានជាយើងមិនព្រមឲ្យ មានរលឹម និងមានភ្លៀងធ្លាក់ទាល់តែសោះ ប៉ុន្តែ អ្នកនៅតែចចេសផិតក្បត់តទៅទៀត អ្នកមិនព្រមទទួលសារភាពកំហុសទេ។
អ្នករាល់គ្នាជាប្រជាជននៅក្រុងស៊ីយ៉ូនអើយ ចូរអរសប្បាយរីករាយឡើង ដ្បិតអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា ប្រទានទឹកភ្លៀងមកសង្គ្រោះអ្នករាល់គ្នាហើយ! ទ្រង់បង្អុរភ្លៀងមកឲ្យអ្នករាល់គ្នា តាំងពីដើមរដូវរហូតដល់ចុងរដូវ ដូចកាលពីមុនដែរ។
ប្រសិនបើមានអំបូរណានៅលើផែនដី មិនឡើងមកក្រុងយេរូសាឡឹម ដើម្បីថ្វាយបង្គំអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលជាស្តេចទេ នោះនឹងគ្មានភ្លៀងធ្លាក់លើទឹកដីគេឡើយ។
អ្នករាល់គ្នាតែងពោលថា “បួនខែទៀតដល់រដូវចម្រូត”។ រីឯខ្ញុំវិញ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរមើលទៅវាលស្រែមើល៍ ស្រូវទុំល្មមច្រូតហើយ។
តើមានអ្វីដែលធ្វើឲ្យអ្នកប្រសើរជាងអ្នកឯទៀតៗ? អ្វីៗដែលអ្នកមាន គឺសុទ្ធតែបានទទួលពីអុលឡោះទេតើ!។ បើអ្នកបានទទួលពីអុលឡោះដូច្នេះ ហេតុដូចម្ដេចបានជាអ្នកអួតខ្លួន ធ្វើហាក់ដូចជាមិនមែនមកពីអុលឡោះទៅវិញ?
បើមិនដូច្នេះទេ អុលឡោះតាអាឡាមុខជាខឹងទាស់នឹងអ្នករាល់គ្នា ទ្រង់នឹងបង្ខាំងមេឃ មិនឲ្យបង្អុរភ្លៀង រីឯដីក៏មិនបង្កើតភោគផល ហើយអ្នករាល់គ្នាមុខជាត្រូវវិនាសយ៉ាងឆាប់ៗ នៅក្នុងស្រុកដ៏ល្អដែលអុលឡោះតាអាឡាប្រទានមកអ្នករាល់គ្នា។
ណាពីអេលីយ៉េសជាមនុស្សដូចយើងដែរ គាត់បានទូរអាអស់ពីចិត្ដ សុំកុំឲ្យមានភ្លៀងធ្លាក់ នោះក៏គ្មានភ្លៀងធ្លាក់លើផែនដី អស់រយៈពេលបីឆ្នាំប្រាំមួយខែ។
អ្នកទាំងពីរមានអំណាចធ្វើឲ្យមេឃរាំង គ្មានភ្លៀងធ្លាក់ក្នុងអំឡុងពេលដែលគាត់ថ្លែងបន្ទូលនៃអុលឡោះ ហើយក៏មានអំណាចធ្វើឲ្យទឹកក្លាយទៅជាឈាម ព្រមទាំងធ្វើឲ្យគ្រោះកាចគ្រប់យ៉ាងអាចកើតមាននៅលើផែនដីពេលណាក៏បាន តាមតែគាត់ចង់។