Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 10:23 - អាល់គីតាប

23 ក្នុង​អំឡុង​បី​ថ្ងៃ​នោះ ប្រជា‌ជន​នៅ​ស្រុក​អេស៊ីប​មើល​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ឃើញ​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​ចេញ​ពី​កន្លែង​របស់​ខ្លួន​បាន​ដែរ។ រីឯ​តំបន់​ដែល​កូន​ចៅ​អ៊ីស្រ‌អែល​រស់​នៅ​មាន​ពន្លឺ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 គេ​មើល​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ឃើញ​សោះ ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នោះ គ្មាន​អ្នក​ណា​អាច​ក្រោក​ចេញ​ពី​កន្លែង​របស់​ខ្លួន​បាន​ឡើយ តែ​កន្លែង​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​រស់​នៅ​មាន​ពន្លឺ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ក្នុង​អំឡុង​បី​ថ្ងៃ​នោះ ប្រជា‌ជន​នៅ​ស្រុក​អេស៊ីប​មើល​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ឃើញ​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​ចេញ​ពី​កន្លែង​របស់​ខ្លួន​បាន​ដែរ។ រីឯ​តំបន់​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​រស់​នៅ​មាន​ពន្លឺ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 គេ​មើល​គ្នា​មិន​ឃើញ​សោះ ក្នុង​វេលា​៣​ថ្ងៃ​នោះ​ឥត​មាន​អ្នក​ក្រោក​ពី​កន្លែង​ខ្លួន​ឡើយ តែ​នៅ​ក្នុង​ផ្ទះ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល នោះ​មាន​ពន្លឺ​វិញ។

សូមមើលជំពូក ចម្លង




និក្ខមនំ 10:23
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ដុំ​ពពក​នោះ​ស្ថិត​នៅ​ចន្លោះ​កង‌ទ័ព​អេស៊ីប និង​កង‌ទ័ព​អ៊ីស្រ‌អែល។ ដុំ​ពពក​នោះ​ធ្វើ​ឲ្យ​ងងឹត​ម្ខាង និង​ធ្វើ​ឲ្យ​ម្ខាង​ទៀត​ភ្លឺ​នៅ​ពេល​យប់។ ហេតុ​នេះ​ហើយ​បាន​ជា​ពេញ​មួយ​យប់ កង‌ទ័ព​ទាំង​ពីរ​មិន​បាន​ចូល​ទៅ​ជិត​គ្នា​ឡើយ។


ក្រោយ​ពីអុលឡោះ‌តាអាឡា​វាយ​ទឹក​ទន្លេ​នីល​បាន​ប្រាំ​ពីរ​ថ្ងៃ


ពួក​គ្រូ​ធ្មប់​ក៏​ប្រើ​មន្ត‌អាគម ដើម្បី​បង្កើត​មូស​ដែរ តែ​ពួក​គេ​ធ្វើ​ពុំ​បាន​ទេ។ មូស​នៅ​តែ​រោម​មនុស្ស និង​សត្វ​ដដែល។


ពេល​នោះ ពួក​គ្រូ​ធ្មប់​ជម្រាប​ស្តេច​ហ្វៀរ៉អ៊ូន​ថា៖ «ការ​នេះ​កើត​មក​ពី​អុលឡោះ»។ ប៉ុន្តែ ស្តេច​ហ្វៀរ៉អ៊ូន​នៅ​តែ​មាន​ចិត្ត​មានះ មិន​ព្រម​ស្តាប់​ម៉ូសា និង​ហារូន ដូចអុលឡោះ‌តាអាឡា​មាន​បន្ទូល​ទុក​ស្រាប់។


ប៉ុន្តែ នៅ​ថ្ងៃ​នោះ យើង​មិន​ឲ្យ​មាន​រុយ​ក្នុង​តំបន់​កូសែន ដែល​ប្រជា‌រាស្ត្រ​របស់​យើង​រស់​នៅ​ទេ ដើម្បី​ឲ្យ​អ្នក​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា យើង​ស្ថិត​នៅ​ក្នុង​ស្រុក​នេះ។


មាន​តែ​ស្រុក​កូសែន ជា​កន្លែង​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​រស់​នៅ​ប៉ុណ្ណោះ ទើប​គ្មាន​ធ្លាក់​ព្រឹល។


ប៉ុន្តែ អុលឡោះ‌តាអាឡា​មិន​ប្រហារ​ហ្វូង​សត្វ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ឲ្យ​វិនាស​ដូច​ហ្វូង​សត្វ​របស់​ជន‌ជាតិ​អេស៊ីប​ទេ»។


យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ដើរ​នៅ​តាម​ផ្លូវ ដែល​គេ​ពុំ​ស្គាល់ យើង​នឹង​ដឹក​ដៃ​គេ​ដើរ​តាម​ផ្លូវ ដែល​គេ​ពុំ​ធ្លាប់​ដើរ យើង​នឹង​ប្ដូរ​ភាព​ងងឹត​ឲ្យ​ទៅ​ជា​ពន្លឺ នៅ​មុខ​ពួក​គេ ហើយ​ធ្វើ​ឲ្យ​ផ្លូវ​រដិប‌រដុប​ប្រែ​ទៅ​ជា ផ្លូវ​រាប​ស្មើ។ យើង​ពិត​ជា​ធ្វើ​ដូច្នោះ​មែន គឺ​យើង​នឹង​សម្រេច​ការ​ទាំង​នោះ​ពុំ‌ខាន។


យើង​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ខ្វះ​ទឹក​ភ្លៀង រហូត​ដល់​បី​ខែ​មុន​រដូវ​ចម្រូត។ យើង​បាន​ឲ្យ​ភ្លៀង​ធ្លាក់​លើ​ក្រុង​មួយ តែ​ក្រុង​មួយ​ទៀត​គ្មាន​ភ្លៀង​ទេ ចម្ការ​មួយ​ទទួល​ទឹក​ភ្លៀង រីឯ​ចម្ការ​មួយ​ទៀត​ត្រូវ​ស្ងួត​ហួត‌ហែង ព្រោះ​តែ​គ្មាន​ទឹក​ភ្លៀង។


ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​សា​ជា​ថ្មី​ថា តើ​មនុស្ស​សុចរិត និង​មនុស្ស​អាក្រក់ ខុស​គ្នា​យ៉ាង​ណា ហើយ​អ្នក​គោរព​បម្រើ​អុលឡោះ និង​អ្នក​មិន​គោរព​បម្រើ ខុស​គ្នា​យ៉ាង​ណា


អុលឡោះ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​អំណាច​នៃ​សេចក្ដី​ងងឹត ហើយ​ចម្លង​យើង​ចូល​ទៅ​ក្នុង​នគរ​នៃ​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ទ្រង់។


បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ស្រែក​អង្វរ​យើង យើង​ក៏​ដាក់​ពពក​ដ៏​ក្រាស់​នៅ​ចន្លោះ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា និង​ជន‌ជាតិ​អេស៊ីប ហើយ​យើង​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​គ្រប​ពី​លើ​ជន‌ជាតិ​អេស៊ីប លិច​លង់​អស់​ទៅ។ អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ហើយ​ថា យើង​បាន​ប្រព្រឹត្ត​បែប​ណា​ចំពោះ​ជន‌ជាតិ​អេស៊ីប។ ប្រជា‌ជន​របស់​អ្នក​រាល់​គ្នា​រស់​នៅ​វាល​រហោ‌ស្ថាន​អស់​រយៈ​ពេល​ដ៏​យូរលង់។


រីឯ​បង​ប្អូន​វិញបង​ប្អូន​ជា​ពូជ​សាសន៍​ដែល​ទ្រង់​បាន​ជ្រើស​រើស ជា​ក្រុម​អ៊ីមុាំ​របស់​ស្តេច ជា​ជាតិ​សាសន៍​បរិសុទ្ធ ជា​ប្រជា‌រាស្ដ្រ​ដែល​អុលឡោះ​បាន​យក​មក​ធ្វើ​ជា​កម្ម‌សិទ្ធិ​ផ្ទាល់​របស់​ទ្រង់ ដើម្បី​ឲ្យ​បង​ប្អូន​ប្រកាស​ដំណឹង​អំពី​ស្នា​ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ដែល​បាន​ហៅ​បង​ប្អូន​ឲ្យ​ចេញ​ពី​ទី​ងងឹត មក​កាន់​ពន្លឺ​ដ៏​រុង‌រឿង​របស់​ទ្រង់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម