ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អំណើះតទៅ ខ្ញុំនឹងមិនពិសាស្រាទំពាំងបាយជូរទៀតឡើយ រហូតដល់ថ្ងៃដែលខ្ញុំនឹងពិសាស្រាទំពាំងបាយជូរថ្មី ជាមួយអ្នករាល់គ្នានៅក្នុងនគរនៃអុលឡោះជាបិតាខ្ញុំ»។
អេភេសូរ 2:6 - អាល់គីតាប អុលឡោះបានប្រោសយើងឲ្យរស់ឡើងវិញរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា និងឲ្យយើងអង្គុយលើបល្ល័ង្កនៅសូរ៉កា រួមជាមួយអ៊ីសាដែរ។ ព្រះគម្ពីរខ្មែរសាកល ក្នុងព្រះគ្រីស្ទយេស៊ូវ ព្រះបានលើកយើងឲ្យរស់ឡើងវិញជាមួយព្រះគ្រីស្ទ ព្រមទាំងឲ្យយើងអង្គុយជាមួយព្រះអង្គនៅលើមេឃផង Khmer Christian Bible ហើយនៅក្នុងព្រះគ្រិស្ដយេស៊ូ ព្រះអង្គបានប្រោសយើងឲ្យរស់ឡើងវិញរួមជាមួយព្រះគ្រិស្ដ និងបានឲ្យយើងអង្គុយរួមជាមួយព្រះអង្គនៅឯស្ថានសួគ៌ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយនៅក្នុងព្រះគ្រីស្ទយេស៊ូវ ព្រះបានប្រោសឲ្យយើងរស់ឡើងវិញរួមជាមួយព្រះអង្គ ហើយឲ្យយើងអង្គុយរួមជាមួយព្រះអង្គនៅស្ថានសួគ៌ដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានប្រោសយើងឲ្យរស់ឡើងវិញ រួមជាមួយព្រះគ្រិស្តយេស៊ូ និងឲ្យយើងអង្គុយលើបល្ល័ង្កនៅស្ថានបរមសុខ រួមជាមួយព្រះអង្គដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយទ្រង់បានប្រោសឲ្យយើងរស់ឡើងវិញ ក៏ឲ្យយើងអង្គុយជាមួយនឹងព្រះគ្រីស្ទ នៅស្ថានដ៏ខ្ពស់ដែរ |
ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អំណើះតទៅ ខ្ញុំនឹងមិនពិសាស្រាទំពាំងបាយជូរទៀតឡើយ រហូតដល់ថ្ងៃដែលខ្ញុំនឹងពិសាស្រាទំពាំងបាយជូរថ្មី ជាមួយអ្នករាល់គ្នានៅក្នុងនគរនៃអុលឡោះជាបិតាខ្ញុំ»។
ពេលម្ចាស់ត្រឡប់មកដល់ ឃើញអ្នកបម្រើណានៅរង់ចាំ អ្នកបម្រើនោះមានសុភមង្គលហើយ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ម្ចាស់នឹងឲ្យអ្នកបម្រើអង្គុយបរិភោគ ហើយរៀបចំខ្លួនបម្រើគេវិញ។
បើអ្នកណាចង់បម្រើខ្ញុំ អ្នកនោះត្រូវមកតាមខ្ញុំ ខ្ញុំនៅទីណា អ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។ បើអ្នកណាបម្រើខ្ញុំ អុលឡោះជាបិតានឹងលើកកិត្ដិយសអ្នកនោះ»។
ពេលខ្ញុំទៅរៀបចំកន្លែងទុកឲ្យអ្នករាល់គ្នារួចហើយ ខ្ញុំនឹងត្រឡប់មកវិញ យកអ្នករាល់គ្នាទៅជាមួយខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅ។
ខ្ញុំ ប៉ូល អុលឡោះគាប់ចិត្តតាំងជាសាវ័ករបស់អាល់ម៉ាហ្សៀសអ៊ីសាសូមជម្រាបមកបងប្អូនជាប្រជារាស្ដ្របរិសុទ្ធ [នៅក្រុងអេភេសូ] ដែលជឿលើអាល់ម៉ាហ្សៀសអ៊ីសា។
សូមលើកតម្កើងអុលឡោះ ជាបិតារបស់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង ដែលបានប្រោសប្រទានពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីសូរ៉កាមកយើង ក្នុងអាល់ម៉ាហ្សៀស។
យើងជាស្នាដៃដែលអុលឡោះបានបង្កើតមក ក្នុងអាល់ម៉ាហ្សៀសអ៊ីសា ដើម្បីឲ្យយើងប្រព្រឹត្ដអំពើល្អដែលទ្រង់បានបម្រុងទុកជាមុនសម្រាប់ឲ្យយើងប្រព្រឹត្ដតាម។
កាលពីដើម បងប្អូននៅឆ្ងាយមែន ក៏ប៉ុន្ដែ ឥឡូវនេះ ដោយបងប្អូនរួមក្នុងអាល់ម៉ាហ្សៀសអ៊ីសា បងប្អូនបានមកនៅជិតដោយសារឈាមរបស់អាល់ម៉ាហ្សៀស។
អ៊ីសាប្រៀបដូចជាក្បាលនៃរូបកាយរបស់គាត់ គឺក្រុមជំអ អ៊ីសាជាដើមកំណើតនៃអ្វីៗទាំងអស់។ ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ អ៊ីសារស់ឡើងវិញមុនគេ ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់