Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 12:37 - អាល់គីតាប

37 ពេល​ម្ចាស់​ត្រឡប់​មក​ដល់ ឃើញ​អ្នក​បម្រើ​ណា​នៅ​រង់‌ចាំ អ្នក​បម្រើ​នោះ​មាន​សុភ‌មង្គល​ហើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ម្ចាស់​នឹង​ឲ្យ​អ្នក​បម្រើ​អង្គុយ​បរិភោគ ហើយ​រៀប‌ចំ​ខ្លួន​បម្រើ​គេ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

37 មានពរ​ហើយ បាវបម្រើ​ទាំងនោះ​ដែល​ចៅហ្វាយ​ឃើញ​ពួកគេ​ប្រុងស្មារតី នៅពេល​លោក​មក​ដល់​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចៅហ្វាយ​នឹង​ក្រវាត់​ខ្លួន ហើយ​ឲ្យ​ពួកគេ​អង្គុយ រួច​លោក​នឹង​មក​បម្រើ​ពួកគេ​វិញ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

37 បាវបម្រើ​ទាំង​នោះ​មាន​ពរ​ហើយ​ នៅ​ពេល​ដែល​ចៅហ្វាយ​ត្រលប់​មក​វិញ​ ហើយ​ឃើញ​ពួកគេ​កំពុង​រង់ចាំ។​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជាប្រាកដ​ថា​ គាត់​នឹង​រៀប​ចំ​ខ្លួន​ដោយ​ឲ្យ​ពួកគេ​អង្គុយ​នៅ​តុ​ ហើយ​គាត់​ក៏​មក​ក្បែរ​បម្រើ​ពួកគេ​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 ពួក​បាវ​បម្រើ​ដែល​ចៅហ្វាយ​មក​ដល់ ហើយ​ឃើញ​ថា​កំពុង​តែ​នៅ​រង់​ចាំ​លោក អ្នក​បម្រើ​នោះ​មាន​ពរហើយ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា លោក​នឹង​ឲ្យ​អ្នក​ទាំង​នោះ អង្គុយ​នៅ​តុ ហើយ​លោក​នឹង​ក្រវាត់​ចង្កេះ មក​បម្រើ​គេ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 ពេល​ម្ចាស់​ត្រឡប់​មក​ដល់ ឃើញ​អ្នក​បម្រើ​ណា​នៅ​រង់‌ចាំ​លោក អ្នក​បម្រើ​នោះ​មាន​សុភមង្គល​ហើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា លោក​នឹង​ឲ្យ​អ្នក​បម្រើ​អង្គុយ​បរិភោគ ហើយ​លោក​រៀបចំ​ខ្លួន​បម្រើ​គេ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 បើ​កាល​ណា​ចៅហ្វាយ​មក​ដល់ ឃើញ​ពួក​បាវ​កំពុង​តែ​ចាំ​យាម​ដូច្នោះ នោះ​គេ​មាន​ពរ​ណាស់ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា លោក​នឹង​ឲ្យ​អ្នក​ទាំង​នោះ អង្គុយ​នៅ​តុ ហើយ​លោក​នឹង​ក្រវាត់​ខ្លួន​លោក មក​បំរើ​គេ​វិញ

សូមមើលជំពូក ចម្លង




លូកា 12:37
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ដែល​បាន​សង់​អ្នក នឹង​រៀប‌ការ​ជា​មួយ​អ្នក ដូច​កំលោះ​ម្នាក់​រៀប‌ការ​នឹង​ស្រី​ក្រមុំ។ ភរិយា​ថ្មោង​ថ្មី​ផ្ដល់​អំណរ​សប្បាយ ឲ្យ​ស្វាមី​យ៉ាង​ណា អ្នក​ក៏​ផ្ដល់​អំណរ​សប្បាយ ដល់​ម្ចាស់​របស់​អ្នក​យ៉ាង​នោះ​ដែរ។


យើង​សប្បាយ​ចិត្ត​នឹង​ផ្ដល់​សេចក្ដី​សុខ​ឲ្យ​ពួក​គេ។ យើង​យក​ចិត្ត​ទុក​ដាក់​នឹង​ពួក​គេ​អស់​ពី​លទ្ធ‌ភាព ដើម្បី​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​នេះ​រហូត​ត​ទៅ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក ទ្រង់​នៅ​ជា​មួយ​អ្នក ទ្រង់​ជា​វីរ‌បុរស​ដែល​មាន​ជ័យ‌ជំនះ។ ព្រោះ​តែ​អ្នក ទ្រង់​មាន​អំណរ​សប្បាយ​ជា​ខ្លាំង។ ចិត្ត​ស្រឡាញ់​របស់​ទ្រង់ ធ្វើ​ឲ្យ​អ្នក​មាន​ជីវិត​ថ្មី។ ព្រោះ​តែ​អ្នក ទ្រង់​ច្រៀង​យ៉ាង​រីក‌រាយ​បំផុត។


ដូច្នេះ ចូរ​ប្រុង​ស្មារតី​ឲ្យ​មែន​ទែន ដ្បិត​អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា អម្ចាស់​របស់​អ្នក​រាល់​គ្នា​នឹង​មក​ដល់​នៅ​ពេល​ណា​ឡើយ។


ចូរ​ប្រព្រឹត្ដ​ឲ្យ​បាន​ដូច​ពួក​អ្នក​បម្រើ ដែល​រង់‌ចាំ​ម្ចាស់​វិល​ត្រឡប់​មក​ពី​ជប់‌លៀង​វិញ គឺ​នៅ​ពេល​មក​ដល់​លោក​គោះ​ទ្វារ អ្នក​បម្រើ​ទៅ​បើក​ជូន​ភ្លាម។


ពេល​ម្ចាស់​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ឃើញ​អ្នក​បម្រើ​កំពុង​បំពេញ​កិច្ចការ​របស់​ខ្លួន​ដូច្នេះ អ្នក​បម្រើ​នោះ​ប្រាកដ​ជា​មាន​សុភ‌មង្គល។


ផ្ទុយ​ទៅ​វិញ ម្ចាស់​តែងតែ​និយាយ​ទៅ​កាន់​អ្នក​បម្រើ​ថា “ចូរ​រៀប‌ចំ​បាយ​ទឹក​ឲ្យ​ខ្ញុំ រួច​ទៅ​ផ្លាស់​ខោ‌អាវ​មក​បម្រើ​ខ្ញុំ​ពេល​ខ្ញុំ​បរិភោគ ចាំ​ខ្ញុំ​បរិភោគ​រួច សឹម​អ្នក​បរិភោគ​តាម​ក្រោយ”។


ចូរ​ប្រុង​ស្មារតី និង​ទូរអា​គ្រប់​ពេល​វេលា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង ឆ្លង​ផុត​ពី​ហេតុ‌ការណ៍​ទាំង​អស់ ដែល​ត្រូវ​កើត​មាន ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ឈរ​នៅ​មុខ​បុត្រា​មនុស្ស»។


អ្នក​ដែល​អង្គុយ​នៅ​តុ និង​អ្នក​បម្រើ​តុ តើ​អ្នក​ណា​ធំ​ជាង? ធម្មតា អ្នក​អង្គុយ​តុ ធំ​ជាង​អ្នក​បម្រើ​តុ។ រីឯ​ខ្ញុំ ខ្ញុំ​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ខ្ញុំ​ធ្វើ​ជា​អ្នក​បម្រើ​ទៅ​វិញ។


បើ​អ្នក​ណា​ចង់​បម្រើ​ខ្ញុំ អ្នក​នោះ​ត្រូវ​មក​តាម​ខ្ញុំ ខ្ញុំ​នៅ​ទី​ណា អ្នក​បម្រើ​របស់​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ។ បើ​អ្នក​ណា​បម្រើ​ខ្ញុំ អុលឡោះ​ជា​បិតា​នឹង​លើក​កិត្ដិយស​អ្នក​នោះ»។


ប៉ុន្ដែ​ដូច​មាន​ចែង​ទុក​មក​ថា៖ «អ្វីៗ​ដែល​ភ្នែក​មើល​មិន​ឃើញ អ្វីៗ​ដែល​ត្រចៀក​ស្ដាប់​មិន​ឮ និង​អ្វីៗ​ដែល​ចិត្ដ​មនុស្ស​នឹក​មិន​ដល់​នោះ អុលឡោះ​បាន​រៀប‌ចំ​ទុក សម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់»។


ចំពោះ​ខ្ញុំ បើ​រស់ ខ្ញុំ​រស់​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស ហើយ​បើ​ស្លាប់ ខ្ញុំ​ក៏​បាន​ចំណេញ​ដែរ។


ចិត្ដ​ខ្ញុំ​រារែក​ទាំង​សង​ខាង គឺ​ម្យ៉ាង​ខ្ញុំ​ប៉ង‌ប្រាថ្នា​ចង់​លា​ចាក​លោក​នេះ ទៅ​នៅ​ជា​មួយ​អាល់ម៉ា‌ហ្សៀស​នោះ​ប្រសើរ​ជាង​ឆ្ងាយ​ណាស់


ដូច្នេះ បង​ប្អូន​នឹង​ទទួល​សិទ្ធិ​ដ៏​ធំ​ទូលំ‌ទូលាយ អាច​ចូល​ទៅ​ក្នុង​នគរ ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច គឺ​នគរ​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់ និង​ជា​អ្នក‌សង្គ្រោះ​របស់​យើង។


ដូច្នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ក្នុង​ពេល​ដែល​បង​ប្អូន​ទន្ទឹង​រង់‌ចាំ​ហេតុ‌ការណ៍​ទាំង​នេះ ចូរ​ខ្នះ‌ខ្នែង​ធ្វើ​យ៉ាង​ណា ឲ្យ​អុលឡោះ​ឃើញ​ថា បង​ប្អូន​ល្អ​ឥត​ខ្ចោះ ឥត​សៅ‌ហ្មង និង​ឃើញ​បង​ប្អូន​រស់​នៅ​ដោយ​សុខ‌សាន្ដ។


ខ្ញុំ​ឮ​សំឡេង​មួយ បន្លឺ​ពី​លើ​មេឃ​មក​ថា៖ «ចូរ​សរសេរ​ដូច​ត​ទៅៈ អស់​អ្នក​ដែល​ស្លាប់​រួម​ជា​មួយ​អ៊ីសា‌ជាអម្ចាស់ ពិត​ជា​មាន​សុភមង្គល​ចាប់​តាំង​ពី​ពេល​នេះ​ទៅ​ហើយ! រស‌អុលឡោះ​មាន​បន្ទូល​ថា ពិត​មែន​ហើយ អ្នក​ទាំង​នោះ​នឹង​បាន​ឈប់​សម្រាក លែង​នឿយ‌ហត់​ទៀត ដ្បិត​កិច្ចការ​ដែល​គេ​បាន​ប្រព្រឹត្ដ​ទាំង​ប៉ុន្មាន នឹង​អន្ទោល​តាម​គេ​ជាប់​ជា‌និច្ច»។


(«មើល៍! យើង​នឹង​មក​ដូច​ចោរ​ចូល​លួច។ អ្នក​ណា​ប្រុង​ស្មារតី ហើយ​មាន​សម្លៀក‌បំពាក់​បិទ‌បាំង​កាយ ឥត​នៅ​អាក្រាត​ឲ្យ​គេ​ឃើញ​កេរ្ដិ៍​ខ្មាស អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល​ហើយ!»)។


អ្នក​ណា​មាន​ជ័យ‌ជំនះ យើង​នឹង​ឲ្យ​អង្គុយ​នៅ​លើ​បល្ល័ង្ក​រួម​ជា​មួយ​យើង ដូច​យើង​មាន​ជ័យ‌ជំនះ ហើយ​អង្គុយ​នៅ​លើ​បល្ល័ង្ក​រួម​ជា​មួយ​អុលឡោះ‌ជាបិតា​របស់​យើង​ដែរ»។


ដ្បិត​កូន​ចៀម​ដែល​នៅ​កណ្ដាល​បល្ល័ង្ក គាត់​នឹង​ឃ្វាល​ពួក​គេ គាត់​នឹង​នាំ​គេ​ទៅ​រក​ប្រភព​ទឹក​ដែល​ផ្ដល់​ជីវិត ហើយ​អុលឡោះ​នឹង​ជូត​ទឹក​ភ្នែក​ចេញ​អស់​ពី​ភ្នែក​របស់​គេ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម