គេសង់ដំណាក់ ដោយប្រើថ្មដែលគេដាប់ទុកជាមុន ហេតុនេះ ក្នុងពេលសង់ គេពុំឮស្នូរញញួរដែកដាប់ ឬគ្រឿងប្រដាប់ធ្វើពីដែកណាមួយនៅក្នុងដំណាក់ទេ។
អេភេសូរ 2:21 - អាល់គីតាប គឺអាល់ម៉ាហ្សៀសហើយ ដែលធ្វើឲ្យសំណង់ទាំងមូលភ្ជាប់គ្នាយ៉ាងមាំ និងធ្វើឲ្យចំរើនឡើង ទៅជាម៉ាស្ជិទបរិសុទ្ធមួយ រួមជាមួយអ៊ីសាជាអម្ចាស់។ ព្រះគម្ពីរខ្មែរសាកល នៅក្នុងព្រះគ្រីស្ទយេស៊ូវ អគារទាំងមូលត្រូវបានផ្គុំឡើង ហើយចម្រើនឡើងទៅជាព្រះវិហារដ៏វិសុទ្ធក្នុងព្រះអម្ចាស់; Khmer Christian Bible ហើយនៅក្នុងព្រះអង្គ អគារទាំងមូលត្រូវបានផ្គុំឡើង ទាំងចម្រើនទៅជាព្រះវិហារដ៏បរិសុទ្ធនៅក្នុងព្រះអម្ចាស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្នុងព្រះអង្គ សំណង់ទាំងមូលបានផ្គុំភ្ជាប់គ្នា ទាំងចម្រើនឡើងជាព្រះវិហារបរិសុទ្ធក្នុងព្រះអម្ចាស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺព្រះគ្រិស្តហើយ ដែលធ្វើឲ្យសំណង់ទាំងមូលភ្ជាប់គ្នាយ៉ាងមាំ និងធ្វើឲ្យចម្រើនឡើង ទៅជាព្រះវិហារ*ដ៏វិសុទ្ធមួយរួមជាមួយព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលដោយសារទ្រង់ ដំណាក់ទាំងមូលនោះបានផ្គុំភ្ជាប់គ្នា ទាំងចំរើនឡើងជាវិហារបរិសុទ្ធក្នុងព្រះអម្ចាស់ ហើយអ្នករាល់គ្នាក៏បានស្អាងឡើងក្នុងទ្រង់ដែរ សំរាប់ជាលំនៅនៃព្រះដោយនូវព្រះវិញ្ញាណ។ |
គេសង់ដំណាក់ ដោយប្រើថ្មដែលគេដាប់ទុកជាមុន ហេតុនេះ ក្នុងពេលសង់ គេពុំឮស្នូរញញួរដែកដាប់ ឬគ្រឿងប្រដាប់ធ្វើពីដែកណាមួយនៅក្នុងដំណាក់ទេ។
ឱអុលឡោះតាអាឡាអើយ ហ៊ូកុំ របស់ទ្រង់សុទ្ធតែត្រឹមត្រូវទាំងស្រុង ហើយដំណាក់របស់ទ្រង់ជាកន្លែងដ៏វិសុទ្ធ អស់កល្បតរៀងទៅ។
រីឯទ្វារនៃបន្ទប់នៅជួរខាងត្បូងក៏ដូចគ្នាដែរ។ នៅច្រកចូលតាមជញ្ជាំងខណ្ឌខាងកើត មានទ្វារមួយសម្រាប់ចេញចូល។
ដ្បិតយើងខ្ញុំជាអ្នកធ្វើការរួមជាមួយអុលឡោះ បងប្អូនជាស្រែរបស់អុលឡោះ ហើយក៏ជាដំណាក់ដែលទ្រង់បានសង់ដែរ។
តើម៉ាស្ជិទរបស់អុលឡោះ និងព្រះក្លែងក្លាយចូលគ្នាចុះឬទេ? យើងទាំងអស់គ្នាជាម៉ាស្ជិទរបស់អុលឡោះដ៏នៅអស់កល្បជានិច្ច ដូចទ្រង់មានបន្ទូលថាៈ «យើងនឹងស្ថិតនៅជាមួយពួកគេ ព្រមទាំងរស់នៅជាមួយពួកគេដែរ។ យើងនឹងធ្វើជាម្ចាស់របស់គេ ហើយគេនឹងធ្វើជាប្រជារាស្ដ្រ របស់យើង»។
គេមិននៅជាប់ជាមួយអាល់ម៉ាហ្សៀសជាក្បាលទេ គឺក្បាលនេះហើយ ដែលផ្គត់ផ្គង់ឲ្យរូបកាយទាំងមូលតភ្ជាប់គ្នាដោយសន្លាក់ឆ្អឹង និងសរសៃព្រមទាំងចំរើនឡើង តាមតែអុលឡោះប្រទានឲ្យ។
ក៏ប៉ុន្ដែ បើខ្ញុំក្រមកដល់សំបុត្រនេះនឹងជួយអ្នកឲ្យដឹងថា ត្រូវប្រព្រឹត្ដយ៉ាងណាៗ ក្នុងដំណាក់របស់អុលឡោះ គឺក្នុងក្រុមជំអះរបស់ទ្រង់ដ៏នៅអស់កល្ប។ ក្រុមជំអះនេះជាសសរ និងជាគ្រឹះទ្រទ្រង់សេចក្ដីពិត។