ខ្ញុំសូមសារភាពថា ខ្ញុំបានប្រព្រឹត្តអំពើបាបមែន ប៉ុន្តែ ថ្ងៃនេះ សូមស្តេចមើលចុះ ក្នុងចំណោមពូជពង្សយូសុះទាំងមូល ខ្ញុំចុះមកទទួលស្តេចមុនគេ»។
អូបាឌា 1:18 - អាល់គីតាប កូនចៅយ៉ាកកូបនឹងប្រៀបដូចជាភ្លើង កូនចៅយូសុះប្រៀបដូចជាអណ្ដាតភ្លើង រីឯកូនចៅអេសាវនឹងប្រៀបដូចជាចំបើង ដែលត្រូវភ្លើងឆាបឆេះ ហើយក្នុងចំណោមកូនចៅរបស់អេសាវ គ្មាននរណាម្នាក់បានរួចជីវិតឡើយ» ដ្បិតអុលឡោះតាអាឡាមានបន្ទូលដូច្នេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពូជពង្សយ៉ាកុបនឹងបានដូចជាភ្លើង ឯពូជពង្សយ៉ូសែបជាអណ្ដាតភ្លើង ចំណែកពូជពង្សអេសាវនឹងបានដូចជាជញ្ជ្រាំង ហើយភ្លើងនោះនឹងឆាបឆេះគេ រួចបន្សុសគេអស់ទៅ គ្មានអ្នកណាសល់នៅក្នុងពូជពង្សអេសាវឡើយ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅយ៉ាកុបនឹងប្រៀបដូចជាភ្លើង កូនចៅយ៉ូសែបប្រៀបដូចជាអណ្ដាតភ្លើង រីឯកូនចៅអេសាវនឹងប្រៀបដូចជាចំបើង ដែលត្រូវភ្លើងឆាបឆេះ ហើយក្នុងចំណោមកូនចៅរបស់អេសាវ គ្មាននរណាម្នាក់បានរួចជីវិតឡើយ» ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកវង្សយ៉ាកុបនឹងបានដូចជាភ្លើង ឯពួកវង្សយ៉ូសែបជាអណ្តាតភ្លើង ចំណែកពួកវង្សអេសាវ គេនឹងបានដូចជាជញ្ជ្រាំង ហើយភ្លើងនោះនឹងឆេះនៅកណ្តាលគេ ព្រមទាំងបន្សុសគេអស់រលីងទៅ ឥតមានអ្នកណាសល់នៅក្នុងពួកវង្សអេសាវឡើយ ដ្បិតព្រះយេហូវ៉ា ទ្រង់បានចេញវាចាហើយ |
ខ្ញុំសូមសារភាពថា ខ្ញុំបានប្រព្រឹត្តអំពើបាបមែន ប៉ុន្តែ ថ្ងៃនេះ សូមស្តេចមើលចុះ ក្នុងចំណោមពូជពង្សយូសុះទាំងមូល ខ្ញុំចុះមកទទួលស្តេចមុនគេ»។
ដូច្នេះ ប្រជាជនអ៊ីស្រអែលទាំងអស់ចេញទៅគ្រប់កន្លែង ក្នុងស្រុកអេស៊ីប ដើម្បីប្រមូលជញ្ជ្រាំងមកប្រើជំនួសចំបើង។
ក្នុងរយៈពេលតែមួយថ្ងៃ អុលឡោះដែលជា ពន្លឺ និងជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល ប្រែទៅជាភ្លើង ឆាបឆេះបន្លា និងរពាក់។
ស្ដេចរបស់ពួកគេនឹងរត់ទៅ ទាំងភ័យញាប់ញ័រ មេទ័ពរបស់ពួកគេនឹងញ័ររន្ធត់ នៅមុខទង់ជ័យរបស់ទ្រង់។ នេះជាបន្ទូលរបស់អុលឡោះតាអាឡា ដែលប្រជាជនគោរពបម្រើនៅភ្នំស៊ីយ៉ូន ហើយដុតជំនូនជូនទ្រង់ នៅក្រុងយេរូសាឡឹម។
ប៉ុន្តែ អ្នកទាំងនោះប្រៀបបាននឹងចំបើង ដែលត្រូវភ្លើងឆាបឆេះ គេមិនអាចដកខ្លួន ឲ្យរួចផុតពីអណ្ដាតភ្លើងបានឡើយ ដ្បិតភ្លើងនោះមិនមែនជាភ្លើង សម្រាប់ចំអិនអាហារ ឬសម្រាប់អាំងកំដៅខ្លួននោះឡើយ។
ហេតុនេះ ពួកគេនឹងរលួយទាំងឫស ផ្ការបស់ពួកគេនឹងក្លាយទៅជាធូលីដី ដូចអណ្ដាតភ្លើងឆាបឆេះស្បូវ ឬដូចចំបើងត្រូវភ្លើងឆេះដែរ ដ្បិតពួកគេបោះបង់ចោលការប្រៀនប្រដៅ របស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ហើយមាក់ងាយបន្ទូលរបស់ ម្ចាស់ដ៏វិសុទ្ធនៃជនជាតិអ៊ីស្រអែល។
អំពើអាក្រក់របស់គេប្រៀបបាននឹង ភ្លើងដែលឆេះគុម្ពបន្លា និងគុម្ពរពាក់ រួចហើយរាលដាលឆេះព្រៃរបោះ ធ្វើឲ្យ មានផ្សែងខ្មួលខ្មាញ់ហុយឡើងទៅលើមេឃ។
ដោយសារអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់ខឹងយ៉ាងខ្លាំង ទឹកដីរបស់គេនឹងត្រូវឆាបឆេះ ហើយប្រជាជននឹងក្លាយទៅជាចំណីភ្លើង។ គ្មាននរណាម្នាក់ត្រាប្រណីបងប្អូនរបស់ខ្លួនទេ។
ក្នុងចំណោមពួកគេ គ្មាននៅសេសសល់នរណាម្នាក់សោះ ដ្បិតនៅឆ្នាំដែលយើងដាក់ទោសអ្នកភូមិអាណាថោត យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ពួកគេ»។
«កូនមនុស្សអើយ! ចូរយកក្ដារមួយបន្ទះមកសរសេរពីលើថា “កុលសម្ព័ន្ធយូដា និងកូនចៅអ៊ីស្រអែល ជាដៃគូនឹងគ្នា”។ ចូរយកក្ដារមួយបន្ទះទៀតមកសរសេរពីលើថា “យូសុះ (គឺអេប្រាអ៊ីម) និងពូជពង្សអ៊ីស្រអែលទាំងមូលជាដៃគូនឹងគ្នា”។
ត្រូវប្រាប់ពួកគេវិញថា “អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា បន្តិចទៀត យើងនឹងយកក្ដារជាតំណាងយូសុះ(គឺអេប្រាអ៊ីម) ព្រមទាំងកុលសម្ព័ន្ធអ៊ីស្រអែលដែលនៅជាមួយគេ ទៅដាក់ភ្ជាប់នឹងក្ដារជាតំណាងយូដា ហើយយើងនឹងផ្គុំក្ដារទាំងពីរឲ្យទៅជាបន្ទះតែមួយ នៅក្នុងដៃរបស់យើង។
សន្ធឹករបស់ពួកវាឮដូចសន្ធឹករទេះចំបាំង ដែលបោះពួយទៅមុខនៅលើកំពូលភ្នំ។ សន្ធឹកពួកវាឮសូរដូចភ្លើងឆាបឆេះចំបើង។ ពួកវាប្រៀបបីដូចជាកងទ័ពដ៏ខ្លាំងពូកែ តំរៀបគ្នាចូលប្រយុទ្ធ។
យើងនឹងដកប្រជាជនទាំងអស់ ចេញពីក្រុងអាសដូឌ ព្រមទាំងដកអ្នកកាន់កាប់អំណាច ចេញពីក្រុងអាស្កាឡូន។ យើងនឹងប្រហារក្រុងអេក្រុន ហើយអ្នកស្រុកភីលីស្ទីនដែលនៅសេសសល់ នឹងត្រូវវិនាស» នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អ ចូរកាត់ក្ដីដោយគតិយុត្តិធម៌ឡើងវិញ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលប្រហែលជា អាណិតអាសូរដល់ពូជពង្សយូសុះ ដែលនៅសេសសល់។
អ្នករាល់គ្នាផឹកស្រានៅក្នុងពែងធំៗ អ្នករាល់គ្នាលាបទឹកអប់ដ៏មានតម្លៃ តែអ្នករាល់គ្នាឥតឈឺចាប់ចំពោះការវិនាស របស់កូនចៅយូសុះទេ។
«ចំណែកឯអ្នករាល់គ្នាវិញ អ៊ីស្រអែលអើយ អ្នករាល់គ្នាបានផឹកពីពែងនៃទុក្ខទោស នៅលើភ្នំដ៏វិសុទ្ធរបស់យើងគ្រប់គ្រាន់ហើយ។ នៅពេលខាងមុខ ប្រជាជាតិទាំងអស់ ក៏នឹងផឹកពីពែងនេះឥតឈប់ឡើយ ពួកគេផឹករហូតទាល់តែស្រវឹង ហើយវិនាសសូន្យទាំងអស់គ្នា។
ចូរវាយប្រហារបច្ចាមិត្តរបស់អ្នក ចូរកំទេចខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកទៅ!
ពួកប្រមឹកទាំងនោះប្រៀបបាននឹងបន្លាដ៏ក្រាស់ ពួកគេត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង ដូចចំបើងស្ងួតដែរ។
នៅថ្ងៃនោះ យើងធ្វើឲ្យពួកមេដឹកនាំរបស់ជនជាតិយូដាបានដូចជាគុកភ្លើងដ៏សន្ធោសន្ធៅ នៅកណ្ដាលព្រៃ ឬដូចភ្លើងចន្លុះឆេះកណ្ដាប់ស្រូវ។ ពួកគេនឹងកំទេចជាតិសាសន៍នានាដែលនៅជិតខាង។ រីឯប្រជាជននៅក្រុងយេរូសាឡឹម នឹងរស់នៅក្នុងទីក្រុងរបស់ខ្លួនដដែល»។
ដ្បិតថ្ងៃដែលយើងវិនិច្ឆ័យទោស ជិតមកដល់ហើយ ថ្ងៃនោះ ប្រៀបបាននឹងភ្លើងដ៏សន្ធោសន្ធៅ។ មនុស្សព្រហើន មនុស្សប្រព្រឹត្តអំពើអាក្រក់ នឹងប្រៀបដូចជាចំបើង។ ថ្ងៃនោះនឹងឆេះកំទេចពួកគេ ឥតទុកឲ្យនៅសេសសល់អ្វីឡើយ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។