ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហេព្រើរ 4:7 - អាល់គីតាប

ទ្រង់​ក៏​កំណត់​យក“ថ្ងៃ​នេះ”មួយ​ទៀត គឺ​ទ្រង់​មាន​បន្ទូល​តាម​រយៈ​ណាពី​ទត ជា​យូរ​អង្វែង​ក្រោយ​មក​ទៀត ដូច​មាន​ចែង​ទុក​នៅ​ខាង​លើ​នេះ​ស្រាប់​ថាៈ «ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​សំឡេង​របស់​ទ្រង់ មិន​ត្រូវ​មាន​ចិត្ដ​រឹង​រូស​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នោះ​ព្រះ​ក៏​កំណត់​ថ្ងៃ​មួយទៀត​ថា“ថ្ងៃនេះ” ក្រោយពី​រយៈពេល​យ៉ាងយូរ ដោយ​មានបន្ទូល​តាមរយៈ​ដាវីឌ ដូចដែល​មាន​ថ្លែងទុកមុន​ថា​: “ថ្ងៃនេះ ប្រសិនបើ​អ្នករាល់គ្នា​ឮ​ព្រះសូរសៀង​របស់​ព្រះអង្គ កុំឲ្យ​ចិត្ត​របស់អ្នករាល់គ្នា​រឹងរូស​ឡើយ”។

សូមមើលជំពូក

Khmer Christian Bible

នោះ​ព្រះអង្គ​ក៏​កំណត់​ថ្ងៃ​មួយ​ទៀត​ទុក​ គឺ​ថ្ងៃ​នេះ ​ដោយ​បាន​មាន​បន្ទូល​តាមរយៈ​ស្ដេច​ដាវីឌ​ជា​យូរ​ក្រោយ​មក​ទៀត​ ដូច​ដែល​បាន​មាន​បន្ទូល​កាល​ពី​មុន​ថា៖​ «នៅ​ថ្ងៃ​នេះ​ បើ​អ្នក​រាល់គ្នា​ឮ​សំឡេង​របស់​ព្រះអង្គ​ ចូរ​កុំ​មាន​ចិត្ត​រឹងរូស»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​កំណត់ «ថ្ងៃ​នេះ» មួយ​ទៀត ដោយ​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ព្រះ​បាទ​ដាវីឌ​ក្រោយ​មក​ទៀត ដូច​មាន​សេចក្ដី​ដក​ស្រង់​រួច​មក​ហើយ​ថា «ថ្ងៃ​នេះ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ឮ​សំឡេង​ព្រះ‌អង្គ នោះ​មិន​ត្រូវ​តាំង​ចិត្ត​រឹង​រូស​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​ក៏​កំណត់​យក“ថ្ងៃ​នេះ”​មួយ​ទៀត គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ព្រះ‌បាទ​ដាវីឌ​ជា​យូរ​អង្វែង​ក្រោយ​មក​ទៀត ដូច​មាន​ចែង​ទុក​នៅ​ខាង​លើ​នេះ​ស្រាប់​ថា: «ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង​របស់​ព្រះអង្គ មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​បាន​ជា​ទ្រង់​ដាក់​កំណត់​ថ្ងៃ​១​ទៀត​ថា «នៅ​ថ្ងៃ​នេះ» ដូច្នេះ​វិញ ទាំង​មាន​បន្ទូល​ដោយ‌សារ​ហ្លួង​ដាវីឌ ជា​យូរ​ក្រោយ​មក តាម​ពាក្យ​អម្បាញ់‌មិញ ដែល​ថា «នៅ​ថ្ងៃ​នេះ បើ​ឯង​រាល់​គ្នា​ឮ​សំឡេង​ទ្រង់ នោះ​កុំ​ឲ្យ​តាំង​ចិត្ត​រឹង‌រូស​ឡើយ»

សូមមើលជំពូក



ហេព្រើរ 4:7
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​សង់​ដំណាក់​ជូន អុលឡោះ‌តាអាឡា នៅ​ឆ្នាំ​ទី​បួន‌រយ‌ប៉ែត‌សិប ក្រោយ​ពេល​កូន​ចៅ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ស្តេច​ស៊ូឡៃ‌ម៉ាន ក្នុង​ខែ​ពិសាខ​ដែល​ត្រូវ​ជា​ខែ​ទី​ពីរ។


ដ្បិត​ទ្រង់​ជា​ម្ចាស់​នៃ​យើង យើង​ជា​ប្រជា‌រាស្ត្រ​ដែល​ទ្រង់​ថែ‌រក្សា ជា​ហ្វូង​ចៀម​ដែល​ទ្រង់​ដឹក​នាំ។ ថ្ងៃ​នេះ​ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​សំឡេង របស់​ទ្រង់


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ប្រសិន​បើ​អាល់ម៉ា‌ហ្សៀស ជា​ពូជ‌ពង្ស​របស់​ទត​មែន ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ទត ដែល​មាន​រស‌អុលឡោះ​បំភ្លឺ​ហៅ​អាល់ម៉ា‌ហ្សៀស​ថា “អម្ចាស់”ទៅ​វិញ​ដូច្នេះ គឺ​គាត់​មាន​ប្រសាសន៍​ថាៈ


រស​របស់​អុលឡោះ​បាន​បំភ្លឺ​ទត ឲ្យ​មាន​ប្រសាសន៍​ថាៈ “អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៅ​កាន់ អម្ចាស់​របស់​ខ្ញុំ​ថា សូម​នៅ​ខាង​ស្ដាំ​យើង ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​អ្នក មក​ដាក់​ក្រោម​ជើង​របស់​អ្នក”។


ដ្បិត​ក្នុង​គីតាប​ទំនុក‌តម្កើង ទត​មាន​ប្រសាសន៍​ថាៈ “អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៅ​កាន់​អម្ចាស់ របស់​ខ្ញុំ​ថា សូម​នៅ​ខាង​ស្ដាំ​យើង


«បង​ប្អូន​អើយ! ខ្ញុំ​សូម​ជម្រាប​បង​ប្អូន​ឲ្យ​បាន​ច្បាស់​អំពី​ទត ជា​បុព្វ‌បុរស​របស់​យើង​នោះ​ថា គាត់​បាន​ស្លាប់​ផុត​ទៅ​ហើយ គេ​បាន​បញ្ចុះ​សព​របស់​គាត់ រីឯ​ផ្នូរ​របស់​គាត់​ក៏​ស្ថិត​នៅ​ជា​មួយ​យើង​រហូត​ដល់​សព្វ​ថ្ងៃ​ដែរ។


ទត​បាន​ឈ្វេង​យល់​ជា​មុន​ថា អាល់ម៉ា‌ហ្សៀស​រស់​ឡើង​វិញ គឺ​គាត់​និយាយ​ថា អុលឡោះ​ពុំ​ទុក​អាល់ម៉ា‌ហ្សៀស​ចោល​នៅ​ក្នុង​ផ្នូរ​ខ្មោច​ទេ ហើយ​ក៏​មិន​ទុក​ឲ្យ​សព​គាត់​ត្រូវ​រលួយ​ដែរ។


ដោយ​ពួក​គេ​ចាក​ចេញ​ពី​ទី​នោះ​ទៅ​ទាំង​ខ្វែង​គំនិត​គ្នា លោក​ប៉ូល​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «រស‌អុលឡោះ​ដ៏​វិសុទ្ធ​មាន​បន្ទូល​មក​កាន់​បុព្វ‌បុរស​យើង តាម​រយៈ​ណាពី​អេសាយ​ពិត​ជា​ត្រូវ​មែន គឺ​រស‌អុលឡោះ​មាន​បន្ទូល​ថា៖


ព្រោះ​ក្នុង​គីតាប​មាន​ចែង​ថា «ថ្ងៃ​នេះ​ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​សំឡេង របស់​ទ្រង់ មិន​ត្រូវ​មាន​ចិត្ដ​រឹង​រូស​ដូច​នៅ​គ្រា​បះ‌បោរ នោះ​ឡើយ»។