Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 3:15 - អាល់គីតាប

15 ព្រោះ​ក្នុង​គីតាប​មាន​ចែង​ថា «ថ្ងៃ​នេះ​ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​សំឡេង របស់​ទ្រង់ មិន​ត្រូវ​មាន​ចិត្ដ​រឹង​រូស​ដូច​នៅ​គ្រា​បះ‌បោរ នោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ដូចដែល​មាន​ចែង​ទុកមក​ថា​: “ថ្ងៃនេះ ប្រសិនបើ​អ្នករាល់គ្នា​ឮ​ព្រះសូរសៀង​របស់​ព្រះអង្គ កុំឲ្យ​ចិត្ត​របស់អ្នករាល់គ្នា​រឹងរូស​ដូច​ក្នុង​ការបះបោរ​នោះ​ឡើយ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 ដូច​ដែល​មាន​ចែង​ថា៖​ «នៅ​ថ្ងៃ​នេះ​ បើ​អ្នក​រាល់គ្នា​ឮ​សំឡេង​របស់​ព្រះអង្គ​ ចូរ​កុំ​មាន​ចិត្ត​រឹងរូស​ដូច​ជា​នៅ​គ្រា​ដែល​បណ្ដាល​ឲ្យ​ព្រះអង្គ​ក្រោធ​នោះ​ឡើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ព្រោះ​មាន​សេចក្តី​ចែង​ថា៖ «នៅ​ថ្ងៃ​នេះ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ឮ​សំឡេង​ព្រះ‌អង្គ នោះមិន​ត្រូវ​តាំង​ចិត្ត​រឹង‌រូស ដូច​កាល​គ្រា​បះ‌បោរ​នោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ព្រោះ​ក្នុង​គម្ពីរ​មាន​ចែង​ថា «ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង របស់​ព្រះអង្គ មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស​ដូច​នៅ​គ្រា​បះ‌បោរ នោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 កំពុង​ដែល​នៅ​មាន​សេចក្ដី​ថា «នៅ​ថ្ងៃ​នេះ បើ​ឯង​រាល់​គ្នា​ឮ​សំឡេង​ទ្រង់ នោះ​កុំ​ឲ្យ​តាំង​ចិត្ត​រឹង‌រូស ដូច​កាល​គ្រា​បះ‌បោរ​នោះ​ឡើយ»

សូមមើលជំពូក ចម្លង




ហេព្រើរ 3:15
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ទ្រង់​ជា​ម្ចាស់​នៃ​យើង យើង​ជា​ប្រជា‌រាស្ត្រ​ដែល​ទ្រង់​ថែ‌រក្សា ជា​ហ្វូង​ចៀម​ដែល​ទ្រង់​ដឹក​នាំ។ ថ្ងៃ​នេះ​ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​សំឡេង របស់​ទ្រង់


ចុះ​ចំណង់​បើ​អ្នក​ដែល​មើល‌ងាយ​បុត្រា​របស់​អុលឡោះ ដោយ​បន្ថោក​ឈាម​នៃ​សម្ពន្ធ‌មេត្រី ជា​ឈាម​ដែល​ប្រោស​ឲ្យ​គេ​បាន​ទៅ​ជា​បរិសុទ្ធ ហើយ​ប្រសិន​បើ​គេ​ត្មះ‌តិះ‌ដៀល​រស‌អុលឡោះ​ដ៏​មាន​គុណ សូម​បង​ប្អូន​គិត​មើល៍ តើ​គេ​នឹង​ត្រូវ​ទទួល​ទោស​ខ្លាំង​យ៉ាង​ណា​ទៅ​ទៀត!


«រីឯ​អ្នក​សុចរិត​ជា​កូន​ចៅ​របស់​យើង​វិញ គេ​នឹង​មាន​ជីវិត​រស់​ដោយ‌សារ​ជំនឿ តែ​បើ​គេ​ថយ​ក្រោយ យើង​លែង​ពេញ​ចិត្ដ​នឹង​គេ​ហើយ»។


ទ្រង់​ក៏​កំណត់​យក“ថ្ងៃ​នេះ”មួយ​ទៀត គឺ​ទ្រង់​មាន​បន្ទូល​តាម​រយៈ​ណាពី​ទត ជា​យូរ​អង្វែង​ក្រោយ​មក​ទៀត ដូច​មាន​ចែង​ទុក​នៅ​ខាង​លើ​នេះ​ស្រាប់​ថាៈ «ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​សំឡេង​របស់​ទ្រង់ មិន​ត្រូវ​មាន​ចិត្ដ​រឹង​រូស​ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម