ម៉ូសាមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រអែល។ គេក៏នាំគ្នាយកអ្នកប្រមាថអុលឡោះតាអាឡាចេញពីជំរំ ហើយយកដុំថ្មគប់សម្លាប់។ ជនជាតិអ៊ីស្រអែលធ្វើតាមបន្ទូល ដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។
ហេព្រើរ 13:12 - អាល់គីតាប អ៊ីសាក៏ដូច្នោះដែរ គាត់រងទុក្ខទោសនៅខាងក្រៅទីក្រុង ដើម្បីប្រោសប្រជាជនឲ្យបានបរិសុទ្ធ ដោយសារឈាមរបស់គាត់ផ្ទាល់។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ព្រះយេស៊ូវក៏បានរងទុក្ខនៅខាងក្រៅទ្វារក្រុងដែរ ដើម្បីញែកប្រជារាស្ត្រជាវិសុទ្ធ តាមរយៈព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ Khmer Christian Bible ហេតុនេះហើយបានជាព្រះយេស៊ូត្រូវរងទុក្ខនៅក្រៅទ្វារក្រុងដែរ ដើម្បីញែកប្រជារាស្ដ្រជាបរិសុទ្ធដោយឈាមរបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះយេស៊ូវក៏បានរងទុក្ខនៅខាងក្រៅទ្វារក្រុងដែរ ដើម្បីនឹងញែកប្រជាជនឲ្យបានបរិសុទ្ធ ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូក៏ដូច្នោះដែរ ព្រះអង្គរងទុក្ខទោសនៅខាងក្រៅទីក្រុង ដើម្បីប្រោសប្រជាជនឲ្យបានវិសុទ្ធ ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ព្រះយេស៊ូវទ្រង់ក៏បានរងទុក្ខ នៅខាងក្រៅទ្វារក្រុងដែរ ដើម្បីនឹងញែកប្រជាជនឲ្យបរិសុទ្ធ ដោយសារព្រះលោហិតនៃអង្គទ្រង់ |
ម៉ូសាមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រអែល។ គេក៏នាំគ្នាយកអ្នកប្រមាថអុលឡោះតាអាឡាចេញពីជំរំ ហើយយកដុំថ្មគប់សម្លាប់។ ជនជាតិអ៊ីស្រអែលធ្វើតាមបន្ទូល ដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។
សហគមន៍ទាំងមូលក៏នាំបុរសនោះចេញទៅក្រៅទីក្រុង ហើយយកដុំថ្មគប់សម្លាប់គាត់។ គាត់ក៏ស្លាប់ ដូចអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។
គេក្រោកឡើងចាប់ប្រអូសប្រទាញអ៊ីសា ចេញពីភូមិដែលសង់លើកំពូលភ្នំ នាំឆ្ពោះទៅមាត់ជ្រោះ បម្រុងនឹងច្រានគាត់ទម្លាក់ទៅក្រោម។
រីឯខ្ញុំវិញ ខ្ញុំលះបង់ជីវិត ជូនទ្រង់ជាប្រយោជន៍ដល់គេ ដើម្បីឲ្យគេបានបរិសុទ្ធដោយសារសេចក្ដីពិត។
ប៉ុន្ដែទាហានម្នាក់យកលំពែងចាក់ត្រង់ចន្លោះឆ្អឹងជំនីរអ៊ីសា ស្រាប់តែមានទឹក និងឈាមហូរចេញមកមួយរំពេច។
គេបណ្ដេញគាត់ចេញពីទីក្រុង រួចយកដុំថ្មគប់សម្លាប់គាត់។ ពួកអ្នកដែលជាសាក្សី បានយកសម្លៀកបំពាក់របស់ខ្លួនទៅទុក នៅក្បែរជើងយុវជនម្នាក់ឈ្មោះ សូល។
កាលពីដើម បងប្អូនខ្លះក៏ជាមនុស្សប្រភេទនោះដែរ។ ប៉ុន្ដែ អុលឡោះលាងសំអាតបងប្អូន ប្រោសប្រទានឲ្យបងប្អូនបានបរិសុទ្ធ ព្រមទាំងឲ្យបងប្អូនបានសុចរិត ក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស តាមរយៈរសនៃអុលឡោះជាម្ចាស់របស់យើងរួចស្រេចហើយ។
ដើម្បីប្រោសឲ្យក្រុមជំអះបានទៅជាវិសុទ្ធ ទាំងជម្រះឲ្យបានស្អាតបរិសុទ្ធ ដោយលាងក្នុងទឹក និងដោយសារបន្ទូលរបស់អុលឡោះ។
អ៊ីសាអាល់ម៉ាហ្សៀសប្រគល់រូបកាយរបស់គាត់ម្ដងជាសូរេច តាមបំណងរបស់អុលឡោះ ហេតុនេះហើយបានជាគាត់ប្រោសយើងឲ្យបានបរិសុទ្ធ។
ចុះចំណង់បើអ្នកដែលមើលងាយបុត្រារបស់អុលឡោះ ដោយបន្ថោកឈាមនៃសម្ពន្ធមេត្រី ជាឈាមដែលប្រោសឲ្យគេបានទៅជាបរិសុទ្ធ ហើយប្រសិនបើគេត្មះតិះដៀលរសអុលឡោះដ៏មានគុណ សូមបងប្អូនគិតមើល៍ តើគេនឹងត្រូវទទួលទោសខ្លាំងយ៉ាងណាទៅទៀត!
អ៊ីសាដែលប្រោសមនុស្សឲ្យបានបរិសុទ្ធ និងមនុស្សដែលគាត់ប្រោសឲ្យបាន បរិសុទ្ធនោះចេញមកពីប្រភពតែមួយ។ ហេតុនេះហើយបានជាអ៊ីសាមិនខ្មាសនឹងហៅគេថា ជាបងប្អូនរបស់គាត់ឡើយ
យ៉ូស្វេ និងជនជាតិអ៊ីស្រអែលទាំងអស់នាំគ្នាចាប់លោកអេកាន ជាចៅទួតរបស់លោកសេរ៉ាស ហើយយកប្រាក់អាវធំ និងដុំមាស ព្រមទាំងកូនប្រុស កូនស្រី គោ លា ចៀម តង់ត៍ និងអ្វីៗទាំងអស់ដែលគាត់មាននាំឆ្ពោះទៅជ្រលងភ្នំអាគ័រ។
បន្ទាប់មក គេយកធុងចេញទៅក្រៅទីក្រុង ដើម្បីបញ្ជាន់ផ្លែ ពេលនោះ មានឈាមហូរចេញពីធុងមកមានកំពស់ត្រឹមមាត់សេះ ចម្ងាយប្រមាណបីរយគីឡូម៉ែត្រ។