Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 13:11 - អាល់គីតាប

11 លោក​មូស្ទី តែង​យក​ឈាម​សត្វ​ចូល​ទៅ​ជូន​អុលឡោះ​ក្នុង​ទី‌សក្ការ ដើម្បី​សុំ​ឲ្យ​រួច​ពី​បាប រីឯ​សាច់​សត្វ​នោះ​វិញ គេ​យក​ទៅ​ដុត​ខាង​ក្រៅ​ជំរំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ជាការពិត ឈាម​របស់​សត្វ​សម្រាប់​លោះ​បាប ត្រូវ​មហាបូជាចារ្យ​យកមក​ក្នុង​ទីវិសុទ្ធ ហើយ​ខ្លួន​របស់​សត្វទាំងនោះ​ត្រូវបាន​ដុតចោល​នៅ​ខាងក្រៅ​ជំរំ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ​ដ្បិត​សម្ដេច​សង្ឃ​យក​ឈាម​របស់​សត្វ​ទាំងឡាយ​មក​ក្នុង​ទី​បរិសុទ្ធ​ទុក​ជា​តង្វាយ​លោះបាប​ ប៉ុន្ដែ​សាកសព​របស់​ពួក​វា​វិញ​ ត្រូវ​ដុត​ចោល​នៅ​ក្រៅ​ជំរំ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដ្បិត​សាក​សព​នៃ​សត្វ​ទាំង​នោះ ដែល​សម្តេច​សង្ឃ​យក​ឈាម​របស់​វា​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ទុក​ជា​យញ្ញ‌បូជា​លោះ​បាប នោះ​ត្រូវ​គេ​ដុត​នៅ​ខាង​ក្រៅ​ជំរំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 លោក​មហា​បូជា‌ចារ្យ​តែង​យក​ឈាម​សត្វ​ចូល​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់​ក្នុង​ទីសក្ការៈ* ដើម្បី​សុំ​ឲ្យ​រួច​ពី​បាប រីឯ​សាច់​សត្វ​នោះ​វិញ គេ​យក​ទៅ​ដុត​ខាង​ក្រៅ​ជំរំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ដ្បិត​ឯ​សត្វ​ទាំង​ប៉ុន្មាន ដែល​សំដេច​សង្ឃ​នាំ​យក​ឈាម ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ដោយ​ព្រោះ​បាប នោះ​ត្រូវ​ដុត​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​វិញ

សូមមើលជំពូក ចម្លង




ហេព្រើរ 13:11
13 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​សាច់ ស្បែក និង​លាមក​របស់​វា ត្រូវ​យក​ទៅ​ដុត​នៅ​ខាង​ក្រៅ​ជំរំ ព្រោះ​ជា​គូរបាន​រំដោះ​បាប។


បន្ទាប់​មក ចូរ​យក​គោ​បា​សម្រាប់​ធ្វើ​គូរបាន ទៅ​ឲ្យ​គេ​ដុត​នៅ​កន្លែង​បម្រុង​ទុក ខាង​ក្រៅ​ទី‌សក្ការៈ​នៃ​ម៉ាស្ជិទ។


រីឯ​គោ​បា និង​ពពែ​ឈ្មោល​ដែល​គេ​សម្លាប់​ដើម្បី​រំដោះ​បាប ហើយ​យក​ឈាម​របស់​វា​ចូល​ទៅ​ក្នុង​ទី​សក្ការៈ​បំផុត សម្រាប់​លោះ​បាប​នោះ​គេ​ត្រូវ​យក​វា​ចេញ​ទៅ​ខាង​ក្រៅ​ជំរំ ហើយ​ដុត​វា ទាំង​ស្បែក​ទាំង​សាច់ និង​គ្រឿង​ក្នុង។


បន្ទាប់​មក គាត់​ត្រូវ​ផ្លាស់​សម្លៀក​បំពាក់ រួច​យក​ផេះ​នោះ​ចេញ​ទៅ​ក្រៅ​ជំរំ ចាក់​នៅ​កន្លែង​មួយ​បរិសុទ្ធ។


រីឯ​សាច់​របស់​សត្វ​ដែល​គេ​យក​ឈាម​ចូល​ទៅ​ក្នុង​ទី​សក្ការៈ​នៃ​ជំរំ​ជួប​អុលឡោះ‌តាអាឡា​សម្រាប់​ពិធី​រំដោះ​បាប​នោះ មិន​ត្រូវ​បរិភោគ​ទេ គឺ​ត្រូវ​ដុត​ទាំង​អស់»។


រីឯ​សាច់ និង​ស្បែក គាត់​យក​ទៅ​ដុត​នៅ​ក្រៅជំរំ។


កូន​របស់​គាត់​លើក​ឈាម​សត្វ​ជូន​គាត់ ហើយ​គាត់​ក៏​ជ្រលក់​ម្រាម​ដៃ​ក្នុង​ឈាម រួច​លាប​លើ​ស្នែង​អាសនៈ។ បន្ទាប់​មក គាត់​ចាក់​ឈាម​ដែល​នៅ​សល់ ត្រង់​ជើង​អាសនៈ។


ចូរ​ប្រគល់​គោ​ញី​នេះ​ឲ្យ​អ៊ីមុាំ​អេឡាសារ។ គាត់​នឹង​នាំ​វា​ចេញ​ទៅ​ក្រៅ​ជំរំ ហើយ​ឲ្យ​គេ​សម្លាប់​វា​នៅ​ចំពោះ​មុខ​គាត់។


អ៊ីមុាំ​ត្រូវ​បោក​សម្លៀក​បំពាក់ និង​យក​ទឹក​មក​លុប​លាង​កាយ​របស់​ខ្លួន។ បន្ទាប់​មក អ៊ីមុាំ​វិល​ចូល​ជំរំ​វិញ តែ​គាត់​នៅ​សៅ‌ហ្មង​រហូត​ទល់​ល្ងាច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម