អុលឡោះតាអាឡាមានបន្ទូលមកកបេលថា៖ «ម្តេចក៏អ្នកប្រព្រឹត្តដូច្នេះ? សំរែកឈាមប្អូនរបស់អ្នកបានលាន់ឮពីដីឡើងមកដល់យើង។
ហេព្រើរ 12:24 - អាល់គីតាប បងប្អូនចូលមកជិតអ៊ីសា ដែលជាស្ពាននៃសម្ពន្ធមេត្រីថ្មី ហើយចូលមកជិតឈាមសម្រាប់ប្រោះ គឺជាឈាមដែលសូមអង្វរ ប្រសើរជាងឈាមរបស់ហាបេលទៅទៀត។ ព្រះគម្ពីរខ្មែរសាកល បានមកដល់ព្រះយេស៊ូវដែលជាអ្នកកណ្ដាលនៃសម្ពន្ធមេត្រីថ្មី និងបានមកដល់ព្រះលោហិតនៃការប្រោះ ដែលប្រកាសសេចក្ដីដែលប្រសើរជាងឈាមរបស់អេបិល។ Khmer Christian Bible មានព្រះយេស៊ូដែលជាអ្នកសម្រុះសម្រួលកិច្ចព្រមព្រៀងថ្មី ហើយមានឈាមដែលបានប្រោះ គឺជាឈាមដែលបានប្រកាសអំពីសេចក្ដីប្រសើរជាងឈាមរបស់លោកអេបិល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មកដល់ព្រះយេស៊ូវ ដែលជាអ្នកកណ្តាលនៃសេចក្ដីសញ្ញាថ្មី មកដល់ព្រះលោហិតសម្រាប់ប្រោះ គឺជាព្រះលោហិត ដែលនិយាយពាក្យមួយប្រសើរជាងឈាមរបស់លោកអេបិល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនចូលមកជិតព្រះយេស៊ូ ដែលជាស្ពាននៃសម្ពន្ធមេត្រី*ថ្មី ហើយចូលមកជិតព្រះលោហិតសម្រាប់ប្រោះ គឺជាព្រះលោហិតដែលទូលអង្វរ ប្រសើរជាងលោហិតរបស់លោកអេបិលទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ព្រះយេស៊ូវ ដែលជាអ្នកកណ្តាលនៃសេចក្ដីសញ្ញាថ្មី ហើយដល់ព្រះលោហិត ដែលសំរាប់នឹងប្រោះ ជាព្រះលោហិតដែលសំដែងពីសេចក្ដីប្រសើរ ជាជាងឈាមរបស់អេបិលទៅទៀតផង។ |
អុលឡោះតាអាឡាមានបន្ទូលមកកបេលថា៖ «ម្តេចក៏អ្នកប្រព្រឹត្តដូច្នេះ? សំរែកឈាមប្អូនរបស់អ្នកបានលាន់ឮពីដីឡើងមកដល់យើង។
ម៉ូសាយកឈាមទៅប្រោះលើប្រជាជន ទាំងពោលថា៖ «នេះជាឈាមនៃសម្ពន្ធមេត្រីដែលអុលឡោះតាអាឡាបានចងជាមួយអ្នករាល់គ្នា ដោយមានបន្ទូលទាំងនេះជាកិច្ចព្រមព្រៀង»។
ចូរផ្ទៀងត្រចៀកស្ដាប់ ចូរមកជិតយើង ចូរត្រងត្រាប់ស្ដាប់ នោះអ្នកនឹងមានជីវិត។ យើងនឹងចងសម្ពន្ធមេត្រីមួយដែល នៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយអ្នកដើម្បីបញ្ជាក់នូវសេចក្ដីមេត្តាករុណារបស់យើង ចំពោះទត។
គេអារកគោនោះនៅចំពោះអុលឡោះតាអាឡា ហើយពួកអ៊ីមុាំដែលជាកូនរបស់ហារូន យកឈាមគោជូនអុលឡោះតាអាឡា។ រួចប្រោះឈាមនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ ដែលស្ថិតនៅត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា។
ដូច្នេះ អ្នករាល់គ្នាត្រូវទទួលទោស ព្រោះអ្នករាល់គ្នាបានបង្ហូរឈាមជនសុចរិត ចាប់ពីលោកហាបេលជាមនុស្សសុចរិតរហូតដល់ណាពីសាការីយ៉ាយ៉ា ជាកូនរបស់លោកបារ៉ាគាដែលអ្នករាល់គ្នាបានសម្លាប់ នៅត្រង់ចន្លោះទីសក្ការ និងអាសន។
នេះជាឈាមរបស់ខ្ញុំ គឺឈាមនៃសម្ពន្ធមេត្រីដែលត្រូវបង្ហូរ ដើម្បីលើកលែងទោសមនុស្សទាំងអស់ឲ្យរួចពីបាប។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «នេះជាឈាមរបស់ខ្ញុំ គឺឈាមនៃសម្ពន្ធមេត្រី ដែលត្រូវបង្ហូរសម្រាប់មនុស្សទាំងអស់។
គឺចាប់តាំងពីលោកហាបេលជាកូនអាដាម រហូតដល់ណាពីសាការីយ៉ា ដែលត្រូវគេសម្លាប់នៅត្រង់ចន្លោះទីអាសនៈ និងទីសក្ការៈ។ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា មនុស្សជំនាន់នេះនឹងត្រូវទទួលទោស ព្រោះតែឃាតកម្មទាំងនោះជាមិនខាន។
លុះជប់លៀងរួចហើយ អ៊ីសាធ្វើតាមបែបដដែល គាត់យកពែងមកកាន់ ទាំងមានប្រសាសន៍ថា៖ «នេះជាពែងនៃសម្ពន្ធមេត្រថ្មីចងឡើង ដោយសារឈាមខ្ញុំ ដែលត្រូវបង្ហូរសម្រាប់អ្នករាល់គ្នា។
ប៉ុន្ដែ ប្រសិនបើមានតែម្នាក់នោះ មិនបាច់ឲ្យមាននរណាធ្វើអន្ដរាគមន៍ឡើយ។ រីឯអុលឡោះវិញ មានតែមួយប៉ុណ្ណោះ។
ដ្បិតមានម្ចាស់តែមួយ មានស្ពានមេត្រីតែមួយរវាងអុលឡោះ និងមនុស្សលោក គឺអាល់ម៉ាហ្សៀសអ៊ីសាដែលជាមនុស្ស។
យើងត្រូវនាំគ្នាចូលទៅជិតគាត់ដោយចិត្ដទៀងត្រង់ ពោរពេញដោយជំនឿមាំមួន និងមានចិត្ដបរិសុទ្ធ ជ្រះស្រឡះពីគំនិតសៅហ្មង ព្រមទាំងមានរូបកាយលាងដោយទឹកបរិសុទ្ធផង។
ដោយសារជំនឿ គាត់បានធ្វើពិធីបុណ្យរំលង និងប្រោះឈាម បៀតបៀនកូនច្បងរបស់ជនជាតិអ៊ីស្រអែលបានឡើយ។
ដោយសារជំនឿ ហាបេលបានជូនគូរបានមួយទៅអុលឡោះ ជាគូរបាន ប្រសើរជាងគូរបានរបស់កបេល។ ដោយសារជំនឿហ្នឹងហើយ បានជាអុលឡោះផ្ដល់សក្ខីភាពថា គាត់ជាមនុស្សសុចរិត។ ទ្រង់គាប់ចិត្ត។
អុលឡោះជាប្រភពនៃសេចក្ដីសុខសាន្ដ បានប្រោសអ៊ីសាជាអម្ចាស់នៃយើងឲ្យរស់ឡើងវិញ។ អាល់ម៉ាហ្សៀសជាអ្នកគង្វាលដ៏ប្រសើរឧត្ដមរបស់ហ្វូងចៀម ព្រោះគាត់បានចងសម្ពន្ធមេត្រីមួយថ្មី ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ដោយសារឈាមរបស់គាត់។
ដូច្នេះ ដោយមានបន្ទូលសម្បថយ៉ាងនេះ បានសេចក្ដីថាអ៊ីសាធានារ៉ាប់រង នូវសម្ពន្ធមេត្រីមួយរឹតតែប្រសើរជាងទៅទៀត។
ដោយទ្រង់ហៅសម្ពន្ធមេត្រីនេះថា ជាសម្ពន្ធមេត្រីថ្មីដូច្នេះ ទ្រង់ចាត់ទុកសម្ពន្ធមេត្រីមុនថា ជាសម្ពន្ធមេត្រីចាស់។ ធម្មតាអ្វីៗដែលចាស់ ហើយកាន់តែចាស់ទៅៗនោះ មុខជាត្រូវសាបសូន្យបាត់ទៅមិនខាន។
ឥឡូវនេះ អាល់ម៉ាហ្សៀសបានទទួលមុខងារប្រសើរជាងអ៊ីមុាំទាំងនោះទៅទៀត ព្រោះគាត់ជាស្ពាននៃសម្ពន្ធមេត្រីមួយប្រសើរជាងជាសម្ពន្ធមេត្រីដែលចងឡើង ដោយសារបន្ទូលសន្យាដ៏ប្រសើរជាង។
អុលឡោះមានបន្ទូលស្ដីបន្ទោសប្រជារាស្ដ្ររបស់ទ្រង់ដូចតទៅ៖ អុលឡោះជាអម្ចាស់មានបន្ទូលថា «បន្ដិចទៀតយើងនឹងចងសម្ពន្ធមេត្រីមួយថ្មី ជាមួយពូជពង្សរបស់អ៊ីស្រអែល និងពូជពង្សរបស់យូដា។
ហេតុនេះ អាល់ម៉ាហ្សៀសជាស្ពាននៃសម្ពន្ធមេត្រីមួយថ្មី ដើម្បីឲ្យអស់អ្នកដែលអុលឡោះត្រាស់ហៅ ទទួលមត៌កដ៏ស្ថិតស្ថេរអស់កល្បជានិច្ច តាមបន្ទូលសន្យាព្រោះអាល់ម៉ាហ្សៀសបានស្លាប់ ដើម្បីលោះមនុស្សលោកឲ្យរួចផុតពីទោស ដែលគេបានប្រព្រឹត្ដល្មើស កាលនៅក្រោមសម្ពន្ធមេត្រីទីមួយ។
ពេលណាពីម៉ូសាប្រកាសបទបញ្ជាទាំងអស់ ស្របតាមហ៊ូកុំ ឲ្យប្រជាជនទាំងមូលស្ដាប់រួចហើយ គាត់យករោមចៀមដែលជ្រលក់ពណ៌ក្រហម និងស្លឹកហ៊ីសុបមកជ្រលក់ឈាមកូនគោ ឈាមពពែឈ្មោល និងទឹកប្រោះលើគីតាប ព្រមទាំងលើប្រជាជនទាំងមូល
បន្ទាប់មក គាត់ក៏បានប្រោះឈាមនោះលើជំរំសក្ការៈ និងលើប្រដាប់ប្រដាទាំងអស់ ដែលប្រើប្រាស់សម្រាប់គោរពបម្រើអុលឡោះដែរ។
អុលឡោះ ជាបិតាបានជ្រើសរើសបងប្អូន តាមគម្រោងការដែលទ្រង់គ្រោងទុកពីមុនមក ដោយរសអុលឡោះញែកបងប្អូនឲ្យបានបរិសុទ្ធ ដើម្បីឲ្យបងប្អូនស្ដាប់បង្គាប់អ៊ីសាអាល់ម៉ាហ្សៀស និងឲ្យគាត់ប្រោះឈាមរបស់គាត់លើបងប្អូន។ សូមឲ្យបងប្អូនបានប្រកបដោយសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដកាន់តែច្រើនឡើងៗ។