ហេព្រើរ 9:21 - អាល់គីតាប21 បន្ទាប់មក គាត់ក៏បានប្រោះឈាមនោះលើជំរំសក្ការៈ និងលើប្រដាប់ប្រដាទាំងអស់ ដែលប្រើប្រាស់សម្រាប់គោរពបម្រើអុលឡោះដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល21 បន្ទាប់មក លោកបានប្រោះឈាមលើព្រះពន្លា និងភាជនៈទាំងអស់សម្រាប់ការបម្រើ ដោយរបៀបដូចគ្នា។ សូមមើលជំពូកKhmer Christian Bible21 បន្ទាប់មក គាត់ក៏ប្រោះឈាមបែបដូច្នោះដែរ ទៅលើរោង និងទៅលើឧបករណ៍ទាំងអស់សម្រាប់ការបម្រើ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 លោកក៏ប្រោះឈាមទៅលើរោងឧបោសថ និងអស់ទាំងគ្រឿងប្រដាប់ដែលប្រើប្រាស់សម្រាប់ថ្វាយបង្គំ បែបដូច្នោះដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 បន្ទាប់មក លោកក៏បានប្រោះឈាមនោះលើព្រះពន្លា និងលើប្រដាប់ប្រដាទាំងអស់ ដែលប្រើប្រាស់សម្រាប់គោរពបម្រើព្រះជាម្ចាស់ដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 លោកក៏ប្រោះឈាមទៅលើរោងឧបោសថ នឹងគ្រឿងប្រដាប់ដែលសំរាប់ការងារទាំងប៉ុន្មានបែបដូច្នោះដែរ សូមមើលជំពូក |