Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 12:24 - Khmer Christian Bible

24 ​មាន​ព្រះ​យេស៊ូ​ដែល​ជា​អ្នក​សម្រុះសម្រួល​កិច្ច​ព្រមព្រៀង​ថ្មី​ ហើយ​មាន​ឈាម​ដែល​បាន​ប្រោះ​ គឺ​ជា​ឈាម​ដែល​បាន​ប្រកាស​អំពី​សេចក្ដី​ប្រសើរ​ជាង​ឈាម​របស់​លោក​អេបិល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 បានមក​ដល់​ព្រះយេស៊ូវ​ដែលជា​អ្នកកណ្ដាល​នៃ​សម្ពន្ធមេត្រី​ថ្មី និង​បានមក​ដល់​ព្រះលោហិត​នៃ​ការប្រោះ ដែល​ប្រកាស​សេចក្ដី​ដែល​ប្រសើរ​ជាង​ឈាមរបស់​អេបិល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 មក​ដល់​ព្រះ‌យេស៊ូវ ដែល​ជា​អ្នក​កណ្តាល​នៃ​សេចក្ដី​សញ្ញា​ថ្មី មក​ដល់​ព្រះ‌លោហិត​សម្រាប់​ប្រោះ គឺ​ជា​ព្រះ‌លោហិត ដែល​និយាយ​ពាក្យ​មួយ​ប្រសើរ​ជាង​ឈាម​របស់​លោក​អេបិល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 បងប្អូន​ចូល​មក​ជិត​ព្រះ‌យេស៊ូ ដែល​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី*​ថ្មី ហើយ​ចូល​មក​ជិត​ព្រះ‌លោហិត​សម្រាប់​ប្រោះ គឺ​ជា​ព្រះ‌លោហិត​ដែល​ទូល‌អង្វរ ប្រសើរ​ជាង​លោហិត​របស់​លោក​អេបិល​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ដល់​ព្រះ‌យេស៊ូវ ដែល​ជា​អ្នក​កណ្តាល​នៃ​សេចក្ដី​សញ្ញា​ថ្មី ហើយ​ដល់​ព្រះ‌លោហិត ដែល​សំរាប់​នឹង​ប្រោះ ជា​ព្រះ‌លោហិត​ដែល​សំដែង​ពី​សេចក្ដី​ប្រសើរ ជា​ជាង​ឈាម​របស់​អេបិល​ទៅ​ទៀត​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 បង​ប្អូន​ចូល​មក​ជិត​អ៊ីសា ដែល​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី​ថ្មី ហើយ​ចូល​មក​ជិត​ឈាម​សម្រាប់​ប្រោះ គឺ​ជា​ឈាម​ដែល​សូម‌អង្វរ ប្រសើរ​ជាង​ឈាម​របស់​ហាបេល​ទៅ​ទៀត។

សូមមើលជំពូក ចម្លង




ហេព្រើរ 12:24
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ ឈាម​របស់​មនុស្ស​សុចរិត​ទាំង​អស់​ដែល​ត្រូវ​បាន​កម្ចាយ​នៅ​លើ​ផែនដី​នេះ​មុខ​ជា​ធ្លាក់​មក​លើ​អ្នក​រាល់គ្នា​មិន​ខាន​ ចាប់​ពី​ឈាម​របស់​លោក​អេបិល​ ជា​មនុស្ស​សុចរិត​ រហូត​ដល់​ឈាម​របស់​លោក​សាការី​ ជា​កូន​របស់​លោក​បារ៉ាគា​ ដែល​អ្នក​រាល់គ្នា​បាន​សម្លាប់​នៅ​ចន្លោះ​ព្រះ​វិហារ​ និង​កន្លែង​ថ្វាយ​តង្វាយ។​


ដ្បិត​នេះ​ជា​ឈាម​របស់​ខ្ញុំ​ គឺ​ជា​ឈាម​នៃ​កិច្ច​ព្រម​ព្រៀង​ដែល​បាន​បង្ហូរ​ ដើម្បី​លើកលែង​ទោស​បាប​ដល់​មនុស្ស​ជា​ច្រើន។​


រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «នេះ​ជា​ឈាម​របស់​ខ្ញុំ​ គឺ​ជា​ឈាម​នៃ​កិច្ច​ព្រម​ព្រៀង​ដែល​បាន​បង្ហូរ​សម្រាប់​មនុស្ស​ជា​ច្រើន​


គឺ​ចាប់​ពី​ឈាម​របស់​លោក​អេបិល​រហូត​ដល់​ឈាម​របស់​លោក​សាការី​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ចន្លោះ​កន្លែង​ថ្វាយ​តង្វាយ​ និង​ដំណាក់​របស់​ព្រះជាម្ចាស់។​ មែន​ហើយ​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ឈាម​ទាំង​នោះ​នឹង​ត្រូវ​ទារ​ពី​ជំនាន់​នេះ​វិញ។​


ក្រោយ​ពី​បរិភោគ​រួច​ ព្រះអង្គ​ក៏​មាន​បន្ទូល​អំពី​ពែង​បែប​ដូច្នោះ​ដែរ​ថា៖​ «ពែង​នេះ​ជា​កិច្ច​ព្រមព្រៀង​ថ្មី​ដោយ​នូវ​ឈាម​ខ្ញុំ​ ដែល​បាន​បង្ហូរ​សម្រាប់​អ្នក​រាល់គ្នា​


អ្នក​សម្រុះ​សម្រួល​មិន​មែន​សម្រាប់​ភាគី​តែ​ម្ខាង​ឡើយ​ ប៉ុន្តែ​ព្រះជាម្ចាស់​គឺ​មួយ​អង្គ​ប៉ុណ្ណោះ។​


ដ្បិត​មាន​ព្រះជាម្ចាស់​តែ​មួយ​ ហើយ​មាន​អ្នក​សម្រុះ​សម្រួល​តែ​មួយ​រវាង​ព្រះជាម្ចាស់​ និង​មនុស្ស​ គឺ​ព្រះគ្រិស្ដ​យេស៊ូ​ដែល​ជា​មនុស្ស​


នោះ​ចូរ​ឲ្យ​យើង​ចូល​ទៅ​ជិត​ព្រះជាម្ចាស់​ដោយ​ចិត្ដ​ស្មោះ​ត្រង់​ និង​ជំនឿ​ជឿជាក់​ ទាំង​មាន​ចិត្ដ​ដែល​បាន​ប្រោះ​សំអាត​ពី​មនសិការ​អាក្រក់​ និង​រូបកាយ​ដែល​បាន​លាង​សំអាត​ដោយ​ទឹក​ដ៏​ស្អាត​ផង។​


ដោយសារ​ជំនឿ​ គាត់​បាន​ធ្វើ​ពិធី​បុណ្យ​រំលង​ និង​បាន​ប្រោះ​ឈាម​ ដើម្បី​កុំ​ឲ្យ​មេ​បំផ្លាញ​កូនច្បង​មក​ប៉ះ​ពាល់​ពួកគេ​ឡើយ។​


ដោយសារ​ជំនឿ​ លោក​អេបិល​បាន​ថ្វាយ​យញ្ញបូជា​ដល់​ព្រះជាម្ចាស់​ ដែល​ប្រសើរ​ជាង​យញ្ញបូជា​របស់​លោក​កាអ៊ីន​ ហើយ​ដោយសារ​ជំនឿ​ ​គាត់​បាន​ទទួល​ការ​សរសើរ​ថា​ជា​មនុស្ស​សុចរិត​ ដ្បិត​ព្រះជាម្ចាស់​បាន​សរសើរ​តង្វាយ​របស់​គាត់​ ហើយ​ដោយសារ​ជំនឿ​ ទោះបី​គាត់​ស្លាប់​ហើយ​ក៏​ដោយ​ ក៏​គាត់​នៅ​តែ​និយាយ។​


សូម​ឲ្យ​ព្រះជាម្ចាស់​នៃ​សេចក្ដី​សុខសាន្ដ​ដែល​បាន​ប្រោស​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ និង​ជា​អ្នក​គង្វាល​ចៀម​ដ៏​ឧត្ដម​ ​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​នោះ​


ដូច្នេះ​ហើយ​បាន​ជា​ព្រះយេស៊ូ​ត្រលប់​ជា​អ្នក​ធានា​កិច្ច​ព្រម​ព្រៀង​ដ៏​ប្រសើរ​ជាង​


ដោយ​ព្រោះព្រះអង្គមាន​បន្ទូល​ថា​នេះ​ជា​កិច្ច​ព្រមព្រៀង​ថ្មី​ នោះ​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​មុន​ទៅ​ជា​ចាស់​វិញ។​ ដូច្នេះ​អ្វីៗ​ដែល​ចាស់​នឹង​កាន់​តែ​ចាស់​ទៅៗ​ ហើយ​ក៏​ជិត​សាបសូន្យ​ដែរ។​


ប៉ុន្ដែ​ឥឡូវ​នេះ​ព្រះអង្គ​បាន​ទទួល​កិច្ចការ​ប្រសើរ​ជាង​នោះ​ ដូច្នេះ​ព្រះអង្គ​ក៏​ជា​អ្នក​សម្រុះ​សម្រួល​កិច្ច​ព្រមព្រៀង​ដ៏​ប្រសើរ​ជាង​ដែរ​ គឺ​ជា​កិច្ច​ព្រមព្រៀង​ដែល​បាន​តាំង​នៅ​លើ​សេចក្ដី​សន្យា​ដ៏​ប្រសើរ​ជាង។​


ដោយ​ព្រោះ​ព្រះជាម្ចាស់​ឃើញ​ប្រជារាស្ដ្រ​របស់​ព្រះអង្គ​មាន​កំហុស​ ព្រះអង្គ​ក៏​មាន​បន្ទូល​ថា៖​ «មើល៍​ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា​ នឹង​មាន​ថ្ងៃ​មួយ​មក​ដល់​ ដែល​យើង​នឹង​តាំង​កិច្ច​ព្រមព្រៀង​ថ្មី​ជាមួយ​ពូជពង្ស​របស់​អ៊ីស្រាអែល​ និង​ពូជពង្ស​របស់​យូដា​


ហេតុនេះ​ហើយ​បាន​ជា​ព្រះអង្គ​ជា​អ្នក​សម្រុះ​សម្រួល​កិច្ច​ព្រមព្រៀង​ថ្មី​ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ព្រះជាម្ចាស់​ត្រាស់​ហៅ​ទទួល​បាន​មរតក​ដ៏​អស់កល្ប​ជានិច្ច​ដែល​បាន​សន្យា​ ដោយ​ព្រះអង្គ​សោយ​ទិវង្គត​ ដើម្បី​លោះ​គេ​ឲ្យ​រួច​ពី​ការ​ល្មើស​ទាំងឡាយ​ដែល​បាន​ប្រព្រឹត្ត​កាល​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​មុន។​


ដ្បិត​ពេល​លោក​ម៉ូសេ​បាន​ប្រកាស​ប្រាប់​ប្រជាជន​ទាំង​អស់​អំពី​បញ្ញត្ដិ​ទាំងឡាយ​ស្របតាម​គម្ពីរ​វិន័យ​រួច​ហើយ​ គាត់​ក៏​យក​រោម​ចៀម​ពណ៌​ក្រហម​ទុំ​ និង​ស្លឹក​ហ៊ីសុប​មក​ជ្រលក់​នៅ​ក្នុង​ឈាម​កូន​គោ​ ឈាម​ពពែ​ និង​ទឹក​ ហើយ​ប្រោះ​លើ​គម្ពីរ​ និង​ប្រជាជន​ទាំង​អស់​


បន្ទាប់​មក​ គាត់​ក៏​ប្រោះ​ឈាម​បែប​ដូច្នោះ​ដែរ​ ទៅ​លើ​រោង​ និង​ទៅលើ​ឧបករណ៍​ទាំង​អស់​សម្រាប់​ការ​បម្រើ។​


ស្របតាម​គោល​បំណង​របស់​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា​ដែល​បាន​កំណត់​ទុក​ គឺ​ជា​ពួកអ្នក​ដែល​ទទួល​បាន​ការ​ញែក​ជា​បរិសុទ្ធ​របស់​ព្រះវិញ្ញាណ​ ដើម្បី​ឲ្យ​ស្ដាប់​បង្គាប់​ព្រះយេស៊ូ​គ្រិស្ដ​ និង​ទទួល​បាន​ការ​ប្រោះ​ឈាម​របស់​ព្រះ​អង្គ។​ សូម​ឲ្យ​អ្នក​រាល់គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ដ​កាន់​តែ​ច្រើន​ឡើងៗ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម