អុលឡោះតាអាឡាជាម្ចាស់មានបន្ទូល មកកាន់អម្ចាស់របស់ខ្ញុំ ដូចតទៅនេះ៖ «សូមនៅខាងស្ដាំយើង ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់អ្នក មកដាក់ក្រោមជើងអ្នក!»។
ហេព្រើរ 10:13 - អាល់គីតាប ឥឡូវនេះ គាត់រង់ចាំអុលឡោះបង្ក្រាបខ្មាំងសត្រូវរបស់គាត់ ឲ្យចុះចូលក្រោមជើងគាត់។ ព្រះគម្ពីរខ្មែរសាកល ហើយតាំងពីពេលនោះមក ព្រះអង្គក៏រង់ចាំរហូតដល់ពួកខ្មាំងសត្រូវរបស់ព្រះអង្គ ត្រូវបានធ្វើឲ្យទៅជាកំណល់ព្រះបាទារបស់ព្រះអង្គ។ Khmer Christian Bible ទាំងរង់ចាំតាំងពីពេលនោះមក រហូតដល់ព្រះជាម្ចាស់ដាក់ខ្មាំងសត្រូវរបស់ព្រះអង្គជាកំណល់បាទារបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទាំងរង់ចាំតាំងពីពេលនោះ រហូតទាល់តែព្រះបានដាក់ខ្មាំងសត្រូវរបស់ព្រះអង្គ ជាកំណល់កល់ព្រះបាទព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ ព្រះអង្គរង់ចាំព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ ឲ្យចុះចូលក្រោមព្រះបាទាព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទាំងចាំទំរាំដល់បានដាក់ពួកខ្មាំងសត្រូវ ឲ្យធ្វើជាកំណល់កល់ព្រះបាទទ្រង់ |
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូល មកកាន់អម្ចាស់របស់ខ្ញុំ ដូចតទៅនេះ៖ «សូមនៅខាងស្ដាំយើង ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់អ្នក មកដាក់ក្រោមជើងអ្នក!»។
ក្នុងរជ្ជកាលរបស់ស្តេចទាំងនោះ អុលឡោះជាម្ចាស់នៃសូរ៉កានឹងធ្វើឲ្យរាជាណាចក្រមួយទៀតកើតឡើង ដែលមិនរលាយ ហើយក៏មិនធ្លាក់ទៅក្រោមអំណាចគ្រប់គ្រងរបស់ប្រជាជាតិណាមួយឡើយ។ រាជាណាចក្រមួយនេះនឹងកំទេចរាជាណាចក្រឯទៀតៗទាំងប៉ុន្មាន ដែលមានពីមុនឲ្យវិនាសសូន្យ ហើយរាជាណាចក្រនេះនឹងនៅស្ថិតស្ថេរអស់កល្បជានិច្ច
“អុលឡោះតាអាឡាមានបន្ទូល ទៅកាន់អម្ចាស់របស់ខ្ញុំថា សូមនៅខាងស្ដាំយើង ទំរាំដល់យើងបង្ក្រាប ខ្មាំងសត្រូវរបស់អ្នក មកដាក់ក្រោមជើងរបស់អ្នក”។
រសរបស់អុលឡោះបានបំភ្លឺទត ឲ្យមានប្រសាសន៍ថាៈ “អុលឡោះតាអាឡាមានបន្ទូលទៅកាន់ អម្ចាស់របស់ខ្ញុំថា សូមនៅខាងស្ដាំយើង ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់អ្នក មកដាក់ក្រោមជើងរបស់អ្នក”។
អាល់ម៉ាហ្សៀសត្រូវតែគ្រងរាជ្យ ទំរាំដល់អុលឡោះបង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមជើងរបស់គាត់។
មួយវិញទៀត អុលឡោះក៏មិនដែលមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ណាថា៖ «សូមនៅខាងស្ដាំយើង ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់អ្នក មកដាក់ក្រោមជើងរបស់អ្នក»។