Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 1:13 - អាល់គីតាប

13 មួយ​វិញ​ទៀត អុលឡោះ​ក៏​មិន​ដែល​មាន​បន្ទូល​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​ណា​ថា៖ «សូម​នៅ​ខាង​ស្ដាំ​យើង ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​អ្នក មក​ដាក់​ក្រោម​ជើង​របស់​អ្នក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 កាលពីដើម តើ​ព្រះ​មានបន្ទូល​នឹង​ទូតសួគ៌​មួយណា​ថា​: “ចូរ​អង្គុយ​នៅ​ខាងស្ដាំ​យើង រហូតដល់​យើង​ធ្វើឲ្យ​ពួក​ខ្មាំងសត្រូវ​របស់អ្នក ទៅជា​កំណល់​ជើង​របស់អ្នក” ?

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 តើ​ព្រះអង្គ​ធ្លាប់​មាន​បន្ទូលទៅ​កាន់​ទេវតា​ណា​ដែរ​ឬ​ទេ​ ថា៖​ «ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​យើង​ រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់​អ្នក​ជា​កំណល់​ជើង​របស់​អ្នក»?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ប៉ុន្តែ តើ​ព្រះ​ធ្លាប់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ទេវតា​ណា​មួយ​ថា៖ «ចូរ​អង្គុយ​ខាង​ស្តាំ​យើង ទាល់​តែ​យើង​ដាក់​ខ្មាំង​សត្រូវ ទុក​ជា​កំណល់​កល់​ជើង​អ្នក» ឬ​ទេ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 មួយ​វិញ​ទៀត ព្រះ‌ជាម្ចាស់​ក៏​មិន​ដែល​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ទេវតា​ណា​ម្នាក់​ថា៖ «សូម​គង់​នៅ​ខាង​ស្ដាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះអង្គ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 តើ​ទ្រង់​ដែល​មាន​បន្ទូល​ទៅ​ទេវតា​ណា​មួយ​ថា «ចូរ​អង្គុយ​ខាង​ស្តាំ​អញ ទាល់​តែ​អញ​ដាក់​ពួក​ខ្មាំង​សត្រូវ​ឯង ទុក​ជា​កំណល់​កល់​ជើង​ឯង»ដូច្នេះ​ឬ​ទេ

សូមមើលជំពូក ចម្លង




ហេព្រើរ 1:13
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល មក​កាន់​អម្ចាស់​របស់​ខ្ញុំ ដូច​ត​ទៅ​នេះ៖ «សូម​នៅ​ខាង​ស្ដាំ​យើង ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​អ្នក មក​ដាក់​ក្រោម​ជើង​អ្នក!»។​


យើង​នឹង​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​របស់​គេ ត្រូវ​អាម៉ាស់​មុខ​ជា​ខ្លាំង តែ​យើង​នឹង​ឲ្យ​រាជ្យ​របស់​គេ បាន​ថ្កុំ‌ថ្កើង​រុង‌រឿង»។


“អុលឡោះ‌តាអាឡា​មាន​បន្ទូល ទៅ​កាន់​អម្ចាស់​របស់​ខ្ញុំ​ថា សូម​នៅ​ខាង​ស្ដាំ​យើង ទំរាំ​ដល់​យើង​បង្ក្រាប ខ្មាំង​សត្រូវ​របស់​អ្នក មក​ដាក់​ក្រោម​ជើង​របស់​អ្នក”។


រស​របស់​អុលឡោះ​បាន​បំភ្លឺ​ទត ឲ្យ​មាន​ប្រសាសន៍​ថាៈ “អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៅ​កាន់ អម្ចាស់​របស់​ខ្ញុំ​ថា សូម​នៅ​ខាង​ស្ដាំ​យើង ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​អ្នក មក​ដាក់​ក្រោម​ជើង​របស់​អ្នក”។


ម្យ៉ាង​ទៀត ពួក​ខ្មាំង​សត្រូវ​ដែល​មិន​ចង់​ឲ្យ​យើង​គ្រប់‌គ្រង​លើ​គេ​ទេ​នោះ ចូរ​នាំ​គេ​មក ហើយ​សម្លាប់​ចោល​នៅ​មុខ​យើង​ចុះ”»។


ដ្បិត​ក្នុង​គីតាប​ទំនុក‌តម្កើង ទត​មាន​ប្រសាសន៍​ថាៈ “អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៅ​កាន់​អម្ចាស់ របស់​ខ្ញុំ​ថា សូម​នៅ​ខាង​ស្ដាំ​យើង


រីឯ​លោក​ស្ទេផាន​វិញ លោក​បាន​ពោរ‌ពេញ​ដោយ​រស‌អុលឡោះ​ដ៏​វិសុទ្ធ លោក​សម្លឹង​មើល​ទៅ​លើ​មេឃ ឃើញ​សិរី‌រុង‌រឿង​របស់​អុលឡោះ និង​ឃើញ​អ៊ីសា​ឈរ​នៅ​ខាង​ស្ដាំ​អុលឡោះ។


បុត្រា​នេះ ជា​រស្មី​នៃ​សិរី‌រុង‌រឿង​របស់​អុលឡោះ និង​មាន​លក្ខណៈ​ដូច​ទ្រង់​បេះ​បិទ។ បុត្រា​ទ្រទ្រង់​អ្វីៗ​ទាំង​អស់​ដោយ‌សារ​បន្ទូល​ប្រកប​ដោយ​អំណាច។ លុះ​គាត់​ប្រោស​មនុស្ស​ឲ្យ​បាន​បរិសុទ្ធ ផុត​ពី​បាប​រួច​ហើយ គាត់​ក៏​នៅ​ខាង​ស្ដាំ​អុលឡោះ​ដ៏​ឧត្តុង្គ​ឧត្ដម​នៅ​សូរ៉កា។


កាល​គេ​នាំ​ស្តេច​ទាំង​ប្រាំ​នាក់​ចេញ​មក​ជួប​យ៉ូស្វេ ហើយ​លោក​ក៏​ហៅ​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល​មក ហើយ​ហៅ​នាយ​ទាហាន​ដែល​រួម​ប្រយុទ្ធ​ជា​មួយ​លោក​ឲ្យ​ចូល​មក​ជិត និង​យក​ជើង​ជាន់​ក​ស្តេច​ទាំង​នោះ។ ពួក​នាយ​ទាហាន​ក៏​នាំ​គ្នា​ចូល​មក ហើយ​ជាន់​ក​ស្តេច​ទាំង​នោះ។


អស់​អ្នក​ដែល​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ជីវិត ក៏​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម