ហាបាគុក 3:9 - អាល់គីតាប ទ្រង់យឹតធ្នូរបស់ទ្រង់ បន្ទូលដ៏ម៉ឺងម៉ាត់ ជាព្រួញរបស់ទ្រង់។ - សម្រាក ទ្រង់ធ្វើឲ្យដីប្រេះចេញពីគ្នា និងឲ្យទឹកទន្លេផុសចេញមក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានទាញធ្នូចេញពីស្រោមជាស្រេច ទាំងហៅព្រួញជាច្រើនឲ្យមក។-បង្អង់- ព្រះអង្គបានពុះញែកផែនដីឲ្យមានទន្លេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គយឹតធ្នូរបស់ព្រះអង្គ ព្រះបន្ទូលដ៏ម៉ឺងម៉ាត់ ជាព្រួញរបស់ព្រះអង្គ។ - សម្រាក ព្រះអង្គធ្វើឲ្យដីប្រេះចេញពីគ្នា និងឲ្យទឹកទន្លេផុសចេញមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ធ្នូរបស់ទ្រង់បានបើកចេញស្រាប់ ពាក្យសម្បថដល់ពូជអំបូរទាំងឡាយជាព្រះបន្ទូលដ៏ពិត-បង្អង់- ទ្រង់បានពុះញែកផែនដីឲ្យទន្លេមានផ្លូវហូរ |
ទ្រង់បានបំបែកថ្ម ធ្វើឲ្យមានទឹកហូរចេញមក ប្រៀបបាននឹងទន្លេហូរនៅក្នុងវាលហួតហែង។
នៅទីនោះ យើងនឹងឈរពីមុខអ្នក លើផ្ទាំងថ្មមួយនៅភ្នំហោរ៉ែប។ ចូរវាយផ្ទាំងថ្មនោះ ទឹកនឹងហូរចេញមក សម្រាប់ប្រជាជនបរិភោគ»។ ម៉ូសាក៏ធ្វើតាម នៅចំពោះមុខអះលីជំអះរបស់ជនជាតិអ៊ីស្រអែល។
អុលឡោះតាអាឡាសំដែងអំណាចដ៏វិសុទ្ធ របស់ទ្រង់ឲ្យប្រជាជាតិទាំងអស់ឃើញ មនុស្សទាំងប៉ុន្មាននៅទីដាច់ស្រយាលនៃផែនដី នឹងឃើញការសង្គ្រោះរបស់ម្ចាស់នៃយើង។
ទ្រង់យឹតធ្នូដូចគូសត្រូវ ទ្រង់លើកដៃប្រហារដូចបច្ចាមិត្ត ទ្រង់កំទេចអ្វីៗទាំងអស់ដែលមានតម្លៃ សម្រាប់យើង ទ្រង់ជះកំហឹងមកលើក្រុងស៊ីយ៉ូន ដូចភ្លើងឆេះរាលដាល។
ក្រោមរស្មីនៃព្រួញ និងពន្លឺដ៏ចិញ្ចែងចិញ្ចាច នៃលំពែងរបស់ទ្រង់ ព្រះអាទិត្យ និងព្រះច័ន្ទឈប់នៅនឹងកន្លែង។
ម៉ូសាលើកដៃឡើង ហើយយកដំបងរបស់គាត់វាយថ្មដាពីរដង ស្រាប់តែមានទឹកហូរចេញមកយ៉ាងបរិបូណ៌។ សហគមន៍ក៏នាំគ្នាផឹកទឹក ហើយហ្វូងសត្វក៏ផឹកដែរ។
និងបានពិសាទឹកដែលមកពីរសអុលឡោះដូចគ្នាទាំងអស់ ដ្បិតពួកអ្នកបានពិសាទឹកហូរចេញពីថ្មដាដែលមកពីរសអុលឡោះ ជាថ្មដាដែលរួមដំណើរជាមួយពួកអ្នក ថ្មនេះ គឺអាល់ម៉ាហ្សៀស។
យើងនឹងធ្វើឲ្យទុក្ខវេទនា កើតមានដល់ពួកគេផ្ទួនៗគ្នា។ យើងនឹងបាញ់ព្រួញទាំងប៉ុន្មានរបស់យើង ទៅលើពួកគេ។