Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហាបាគុក 3:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ធ្នូ​របស់​ទ្រង់​បាន​បើក​ចេញ​ស្រាប់ ពាក្យ​សម្បថ​ដល់​ពូជ​អំបូរ​ទាំង‌ឡាយ​ជា​ព្រះ‌បន្ទូល​ដ៏​ពិត-បង្អង់- ទ្រង់​បាន​ពុះ​ញែក​ផែនដី​ឲ្យ​ទន្លេ​មាន​ផ្លូវ​ហូរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ព្រះ‌អង្គ​បានទាញ​ធ្នូ​ចេញពី​ស្រោម​ជា​ស្រេច ទាំង​ហៅ​ព្រួញ​ជា​ច្រើន​ឲ្យ​មក។-បង្អង់- ព្រះ‌អង្គ​បាន​ពុះ​ញែក​ផែនដី​ឲ្យមាន​ទន្លេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះអង្គ​យឹត​ធ្នូ​របស់​ព្រះអង្គ ព្រះ‌បន្ទូល​ដ៏​ម៉ឺង‌ម៉ាត់ ជា​ព្រួញ​របស់​ព្រះអង្គ។ - សម្រាក ព្រះអង្គ​ធ្វើ​ឲ្យ​ដី​ប្រេះ​ចេញ​ពី​គ្នា និង​ឲ្យ​ទឹក​ទន្លេ​ផុស​ចេញ​មក។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ទ្រង់​យឹត​ធ្នូ​របស់​ទ្រង់ បន្ទូល​ដ៏​ម៉ឺង‌ម៉ាត់ ជា​ព្រួញ​របស់​ទ្រង់។ - សម្រាក ទ្រង់​ធ្វើ​ឲ្យ​ដី​ប្រេះ​ចេញ​ពី​គ្នា និង​ឲ្យ​ទឹក​ទន្លេ​ផុស​ចេញ​មក។

សូមមើលជំពូក ចម្លង




ហាបាគុក 3:9
22 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ចោះ​រូង​ទៅ​ក្នុង​ថ្មដា ហើយ​ភ្នែក​គេ​ក៏​ឃើញ​គ្រប់​ទាំង​អស់​ដែល​មាន​ដំឡៃ


ទ្រង់​បំប្រេះ​ថ្មដា នោះ​មាន​ទឹក​ផុល​ចេញ​មក ហូរ​សាយ​តាម​កន្លែង​ហួត‌ហែង​ដូច​ជា​ទន្លេ


ទូលបង្គំ​លើក​ដៃ​ប្រណម្យ​ដល់​ទ្រង់ ព្រលឹង​ទូលបង្គំ​ស្រេក​រក​ទ្រង់ ដូច​ជា​ដី​ហួត ហែង​ស្រេក​រក​ទឹក។ –បង្អង់


មើល អញ​នឹង​ឈរ​នៅ​មុខ​ឯង​នៅ​លើ​ថ្មដា​ហូរែប ត្រូវ​ឲ្យ​ឯង​វាយ​ថ្ម​នោះ រួច​នឹង​មាន​ទឹក​ចេញ​មក​ឲ្យ​គេ​ផឹក​ហើយ នោះ​ម៉ូសេ​ក៏​ធ្វើ​ដូច្នោះ នៅ​មុខ​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល


ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លាត់​ព្រះ‌ពាហុ​បរិសុទ្ធ​របស់​ទ្រង់ នៅ​ភ្នែក​នៃ​គ្រប់​ទាំង​សាសន៍ ហើយ​អស់​ទាំង​ចុង​ផែនដី បាន​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា។


ទ្រង់​បាន​យឹត​ធ្នូ ដូច​ជា​ខ្មាំង​សត្រូវ ទ្រង់​បាន​លើក​ព្រះ‌ហស្ត ដូច​ជា​អ្នក​ត​តាំង ក៏​បាន​ប្រហារ​ជីវិត​នៃ​គ្រប់​ទាំង​អស់​ដែល​គាប់​ភ្នែក ឯ​នៅ​ក្នុង​ត្រសាល​នៃ​កូន​ស្រី​ស៊ីយ៉ូន នោះ​ទ្រង់​បាន​ចាក់​សេចក្ដី​ក្រោធ​របស់​ទ្រង់​ចេញ​ដូច​ជា​ភ្លើង


ឯ​ព្រះ‌អាទិត្យ នឹង​ព្រះ‌ចន្ទ ក៏​ឈប់​ទ្រឹង​នៅ ដោយ​ឃើញ​ពន្លឺ​នៃ​ព្រួញ​ទ្រង់​កំពុង​ហោះ​ទៅ នឹង​ពន្លឺ​ចាំង​ពី​លំពែង​ដ៏​ភ្លឺ‌ផ្លេកៗ​របស់​ទ្រង់


រួច​ម៉ូសេ​លើក​ដៃ​ឡើង វាយ​ថ្ម​នោះ​ដោយ​ដំបង​អស់​២​ដង នោះ​ក៏​មាន​ទឹក​ហូរ​ចេញ​មក​ជា​បរិបូរ ឯ​ពួក​ជំនុំ នឹង​ហ្វូង​សត្វ​គេ​ក៏​នាំ​គ្នា​ផឹក​ទៅ។


ហើយ​គ្រប់​គ្នា​បាន​ផឹក​ទឹក​ដដែល​ខាង​ព្រលឹង​វិញ្ញាណ​ដែរ ដ្បិត​បាន​ផឹក​ពី​ថ្មដា​ខាង​ព្រលឹង‌វិញ្ញាណ​ដែល​តាម​គេ ឯ​ថ្មដា​នោះ គឺ​ជា​ព្រះ‌គ្រីស្ទ


អញ​នឹង​បង្គរ​សេចក្ដី​អាក្រក់​ទៅ​លើ​គេ អញ​នឹង​បាញ់​ព្រួញ​អញ​អស់​រលីង​ទៅ​លើ​គេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម