ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សេផានា 1:8 - អាល់គីតាប

«នៅ​ថ្ងៃ​ធ្វើ​គូរបាន យើង​នឹង​ដាក់​ទោស ពួក​មេ​ដឹក​នាំ និង​កូនៗ​របស់​ស្ដេច ព្រម​ទាំង​អស់​អ្នក​ដែល​ស្លៀក​ពាក់​តាម សាសន៍​ដទៃ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ថ្ងៃ​ដែល​ថ្វាយ​យញ្ញ‌បូជា​របស់​ព្រះ‌យេហូវ៉ា យើង​នឹង​ដាក់​ទោសពួក​មន្ត្រី និង​ពួក​កូន​ស្តេច ព្រម​ទាំង​អស់​អ្នក​ដែល​តែង​ខ្លួន ដោយ​សម្លៀក‌បំពាក់​តាម​សាសន៍​ដទៃ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«នៅ​ថ្ងៃ​ធ្វើ​យញ្ញ‌បូជា យើង​នឹង​ដាក់​ទោស ពួក​មេ​ដឹក​នាំ និង​កូនៗ​របស់​ស្ដេច ព្រម​ទាំង​អស់​អ្នក​ដែល​ស្លៀក​ពាក់​តាម សាសន៍​ដទៃ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​ថ្ងៃ​ដែល​ថ្វាយ​យញ្ញ‌បូជា​របស់​ព្រះ‌យេហូវ៉ា នោះ​អញ​នឹង​ធ្វើ​ទោស​ដល់​ទាំង​ពួក​ចៅហ្វាយ នឹង​ពួក​កូន​ស្តេច ហើយ​ពួក​អ្នក​ដែល​តែង​ខ្លួន ដោយ​សំលៀក‌បំពាក់​របស់​សាសន៍​ដទៃ​ផង

សូមមើលជំពូក



សេផានា 1:8
15 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យេហ៊ូវ​បញ្ជា​ដល់​អ្នក​គ្រប់‌គ្រង​ផ្នែក​សម្លៀក‌បំពាក់​សម្រាប់​ថ្វាយ‌បង្គំ​ព្រះ​បាល​ថា៖ «ចូរ​ចែក​សម្លៀក‌បំពាក់​ជូន​អស់​អ្នក​ដែល​បំពេញ​មុខ‌ងារ​បម្រើ​ព្រះ​បាល​ចុះ!»។ គេ​យក​សម្លៀក‌បំពាក់​មក​ចែក​ឲ្យ​អ្នក​ទាំង​នោះ​គ្រប់ៗ​គ្នា។


ពេល​អុលឡោះ‌តាអាឡា​បញ្ចប់​កិច្ចការ​ទាំង​ប៉ុន្មាន​របស់​ទ្រង់​នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​នៅ​ក្រុង​យេរូ‌សាឡឹម​រួច​ហើយ​ទ្រង់​នឹង​ដាក់​ទោស​ស្ដេច​អាស្ស៊ីរី ដែល​មាន​ចិត្ត​អួត‌អាង និង​វាយ​ប្ញក​ខ្ពស់


អុលឡោះ‌តាអាឡា​អើយ ទ្រង់​បាន​បោះ​បង់​ចោល ពូជ‌ពង្ស​របស់​យ៉ាកកូប​ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ព្រោះ​មាន​គ្រូ​មន្ត‌អាគម​ពី​ទិស​ខាង​កើត នៅ​ពេញ​ក្នុង​ស្រុក​របស់​គេ ពួក​គេ​មាន​គ្រូ​ទាយ​ច្រើន​ដូច​នៅ​ស្រុក​ភីលី‌ស្ទីន ប្រជា‌ជន​របស់​ទ្រង់​ចង​សម្ពន្ធ‌មិត្ត ជា​មួយ​ជន​បរទេស។


នៅ​ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ទោស​អំណាច​នានា​នៅ​ស្ថាន​លើ ព្រម​ទាំង​ធ្វើ​ទោស​ស្ដេច​ទាំង‌ឡាយ នៅ​ផែនដី​ដែរ។


គេ​ក៏​នាំ​រាជ‌វង្សា‌នុវង្ស​របស់​អ្នក យក​ទៅ​ធ្វើ​ជា​មហា‌តលិក​នៅ​ក្នុង​វាំង​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ដែរ”»។


ពួក​គេ​ប្រមាថ​មាក់‌ងាយ​ស្ដេច​នានា ចំអក​ឡក‌ឡឺយ​ដាក់​មេ​ដឹក​នាំ​ទាំង‌ឡាយ។ ពួក​គេ​មិន​ញញើត​នឹង​កំពែង​ក្រុង​ណា​ឡើយ គឺ​ពួក​គេ​គ្រាន់​តែ​លើក​ទួល​ឡើង ហើយ​វាយ​យក​បាន​ទាំង​អស់។


«ស្ត្រី​មិន​ត្រូវ​ស្លៀក​ពាក់​ដូច​បុរស​ឡើយ រីឯ​បុរស​ក៏​មិន​ត្រូវ​ស្លៀក​ពាក់​ដូច​ស្ត្រី​ដែរ ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​មិន​ពេញ​ចិត្ត​នឹង​មនុស្ស​ដែល​ធ្វើ​ដូច្នេះ​ទេ។