ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 8:25 - អាល់គីតាប

ទ្រង់​បង្កើត​ខ្ញុំ​មក មុន​ទ្រង់​ធ្វើ​ឲ្យ​ភ្នំ​ធំ​ភ្នំ​តូច​លេច​ឡើង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មុន​ភ្នំ​នានា និង​ទីទួល​នានា​ត្រូវបាន​ចាក់គ្រឹះ ខ្ញុំ​បាន​កើតមក​ហើយ​;

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មុន​ដែល​ភ្នំ​ធំទាំង‌ឡាយ​មាន​រូប​រាង មុន​ដែល​មាន​ភ្នំ​តូចៗ នោះ​ខ្ញុំ​បាន​កើត​មកហើយ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​បង្កើត​ខ្ញុំ​មក មុន​ព្រះអង្គ​ធ្វើ​ឲ្យ​ភ្នំ​ធំ​ភ្នំ​តូច​លេច​ឡើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មុន​ដែល​ភ្នំ​ទាំង‌ឡាយ​បាន​ហាប់​មាំ‌មួន​នៅ អញ​បាន​កើត​មក​មុន​អស់​ទាំង​ភ្នំ​តូច

សូមមើលជំពូក



សុភា‌សិត 8:25
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទឹក​ខ្លះ​ឡើង​ទៅ​លើ​កំពូល​ភ្នំ ខ្លះ​ទៀត​ហូរ​ចុះ​ទៅ​ជ្រលង​ភ្នំ តាម​កន្លែង​ដែល​ទ្រង់​បាន​កំណត់​ទុក។


មុន​ពេល​ភ្នំ​នានា​កកើត​ឡើង ហើយ​មុន​ពេល​ទ្រង់​បង្កើត​ផែនដី និង​ពិភព​លោក​មក​នោះ ទ្រង់​ជា​ម្ចាស់​តាំង​ពី​អស់‌កល្ប​រៀង​មក។


ពេល​នោះ ទ្រង់​មិន​ទាន់​បង្កើត​ផែនដី និង​លំហ​អាកាស​ទេ ហើយ​ក៏​មិន​ទាន់​បង្កើត​ធាតុ​ដើម​ផ្សេងៗ​ដែរ។


អុលឡោះ​មាន​បន្ទូល​ទៀត​ថា៖ អម្ចាស់​អើយ! អ្នក​បាន​បង្កើត​ផែនដី តាំង​ពី​ដើម​ដំបូង​មក​ម៉្លេះ ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា​ដៃ​របស់​អ្នក​ដែរ។