ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 30:9 - អាល់គីតាប

ប្រសិន​បើ​ខ្ញុំ​មាន​ទ្រព្យ​ច្រើន​ពេក ក្រែង​លោ​ខ្ញុំ​វង្វេង​ឆ្ងាយ​ពី​ទ្រង់ ដោយ​ពោល​ថា «តើអុលឡោះ‌តាអាឡា​ជា​នរណា?» ឬ​បើ​ខ្ញុំ​ក្រ​ពេក ខ្ញុំ​បែរ​ជា​លួច​គេ ហើយ​បង្អាប់​នាម​អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ក្រែងលោ​ទូលបង្គំ​បាន​ឆ្អែត ហើយ​បដិសេធ​ព្រះអង្គ​ដោយ​ពោលថា​៖ “តើ​ព្រះយេហូវ៉ា​ជា​អ្នកណា​?” ឬ​ក្រែងលោ​ទូលបង្គំ​បាន​ធ្លាក់ខ្លួនក្រ ហើយ​លួច​គេ ក៏​បន្ថោក​ព្រះនាម​របស់​ព្រះ​នៃទូលបង្គំ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រែង​ទូល‌បង្គំ​បាន​ឆ្អែត ហើយ​បោះ‌បង់​ចោល​ព្រះ‌អង្គ ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​ជា​អ្នក​ណា​ហ្ន៎ ឬ​ក្រែង​ទូល‌បង្គំ​មាន​សេចក្ដី​ទាល់​ក្រ ហើយ​ទៅ​ជា​លួច​គេ ព្រម​ទាំង​ប្រើ​ព្រះ‌នាម​នៃ​ព្រះ​ជា​ទី​មើល​ងាយ​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​ទូលបង្គំ​មាន​ទ្រព្យ​ច្រើន​ពេក ក្រែង​លោ​ទូលបង្គំ​វង្វេង​ឆ្ងាយ​ពី​ព្រះអង្គ ដោយ​ពោល​ថា «តើ​ព្រះ‌អម្ចាស់​ជា​នរណា?» ឬ​បើ​ទូលបង្គំ​ក្រ​ពេក ទូលបង្គំ​បែរ​ជា​លួច​គេ ហើយ​បង្អាប់​ព្រះ‌នាម​ព្រះ​របស់​ទូលបង្គំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្រែង​ទូលបង្គំ​បាន​ឆ្អែត ហើយ​បោះ‌បង់​ចោល​ទ្រង់​ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​ជា​អ្នក​ណា​ហ្ន៎ ឬ​ក្រែង​ទូលបង្គំ​មាន​សេចក្ដី​ទាល់​ក្រ ហើយ​ទៅ​ជា​លួច​គេ ព្រម​ទាំង​ប្រើ​ព្រះ‌នាម​នៃ​ព្រះ​ជា​ទី​មើល‌ងាយ​ផង។

សូមមើលជំពូក



សុភា‌សិត 30:9
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​មនុស្ស​អាក្រក់​ពុំ​អាច​គ្រប់‌គ្រង លើ​ទឹក​ដី​របស់​មនុស្ស​សុចរិត​បាន​ទេ ដូច្នេះ មនុស្ស​សុចរិត​គ្មាន​ចិត្ត​លំអៀង​ទៅ ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ឡើយ។


មិន​ត្រូវ​យក​នាម​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ទៅ​ប្រើ​ឥត​បាន​ការ​នោះ​ឡើយ ដ្បិតអុលឡោះ‌តាអាឡា នឹង​មិន​អត់​អោន​ឲ្យ​អ្នក​ដែល​យក​នាម​របស់​ទ្រង់​ទៅ​ប្រើ ឥត​បាន​ការ​របៀប​នេះ​ជា​ដាច់​ខាត។


ស្តេច​ហ្វៀរ៉អ៊ូន​តប​ថា៖ «តើ អុលឡោះ‌តាអាឡាជា​នរណា បាន​ជា​យើង​ត្រូវ​ស្តាប់​តាម ហើយ​អនុ‌ញ្ញាត​ឲ្យ​ពួក​អ៊ីស្រ‌អែល​ចេញ​ទៅ​នោះ? យើង​មិន​ស្គាល់ អុលឡោះ‌តាអាឡា​ទេ យើង​មិន​អនុ‌ញ្ញាត​ឲ្យ​ពួក​អ៊ីស្រ‌អែល​ចេញ​ទៅ​ឡើយ។


អ្នក​ណា​សម​គំនិត​ជា​មួយ​ចោរ អ្នក​នោះ​ស្អប់​ខ្លួន​ឯង​ព្រោះ​គេ​ដឹង​ថា ខ្លួន​ត្រូវ​បណ្ដាសា តែ​មិន​ហ៊ាន​ធ្វើ​ជា​សាក្សី​ទេ។


យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត និង​ក្បត់អុលឡោះ‌តាអាឡា ហើយ​ងាក​ចេញ​ឆ្ងាយ​ពី​ម្ចាស់​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​និយាយ​អំពី​ការ​ជិះ‌ជាន់​អ្នក​ដទៃ ព្រម​ទាំង​ការ​បះ‌បោរ​ប្រឆាំង​នឹង​ទ្រង់ ជា​ពាក្យ​សំដី​ហូរ​ចេញ​ពី​ជម្រៅ​ចិត្ត​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​និយាយ​ពាក្យ​ភូត‌ភរ​ច្រំ‌ដែលៗ។


(សូម​ឲ្យ​អ្នក​នៅ​ជំនាន់​នេះ​យក បន្ទូល​របស់អុលឡោះ‌តាអាឡា​ទៅ​ពិចារណា​ចុះ!) អ៊ីស្រ‌អែល​អើយ តើ​យើង​ប្រៀប​បាន​នឹង វាល​រហោ‌ស្ថាន ឬ​ស្រុក​ដ៏​ងងឹត សម្រាប់​អ្នក​រាល់​គ្នា​ឬ? ហេតុ​អ្វី​បាន​ជា​ប្រជា‌ជន​របស់​យើង​ពោល​ថា “យើង​ជា​មនុស្ស​មាន​សេរី‌ភាព យើង​មិន​ចង់​វិល​ទៅ​រក​ទ្រង់​វិញ​ទេ!”។


ពួក​គេ​មិន​ព្រម​ទទួល​ស្គាល់អុលឡោះ‌តាអាឡា គេ​ពោល​ថា «គ្មាន​អុលឡោះ​ទេ ហើយ​ក៏​គ្មាន​ទុក្ខ​វេទនា​ណា​កើត​ដល់​យើង​ដែរ យើង​នឹង​មិន​ជួប​ប្រទះ​សង្គ្រាម ឬ​ទុរ្ភិក្ស​ឡើយ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ៖ «ដោយ​នាង​បាន​បំភ្លេច​យើង ដោយ​នាង​បែរ​ខ្នង​ដាក់​យើង នាង​នឹង​ត្រូវ​រង​ទុក្ខ​ទោស ព្រោះ​តែ​អំពើ​ថោក​ទាប និង​អំពើ​ពេស្យា‌ចារ​របស់​ខ្លួន»។


នេះ​ជា​ការ​ប្រកាស​របស់​ម៉ាឡា‌អ៊ីកាត់ ជា​ការ​ថ្លែង​របស់​ពួក​អ្នក​ដ៏‌វិសុទ្ធ ដើម្បី​មនុស្ស​ទាំង​អស់​ដឹង​ថា ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ្យ របស់​មនុស្ស​លោក ទ្រង់​ប្រគល់​រាជ​សម្បត្តិ​ទៅ​នរណា​ក៏​បាន ស្រេច​តែ​ចិត្ត​របស់​ទ្រង់ ហើយ​ទ្រង់​លើក​អ្នក​ដែល​ទន់‌ទាប​ជាង​គេ ឲ្យ​ឡើង​គ្រង​រាជ្យ​ក៏​បាន។


ស្តេច​មាន​ប្រសាសន៍​ថា៖ «ដោយ‌សារ​ឫទ្ធិ​អំណាច​របស់​យើង យើង​សង់​ក្រុង​បាប៊ី‌ឡូន​មហា‌នគរ​នេះ​ឡើង ជា​ដំណាក់​របស់​យើង ដើម្បី​បង្ហាញ​កិត្តិយស និង​សិរី‌រុង‌រឿង​របស់​យើង»។


ពេល​ពួក​គេ​មក​ដល់​កន្លែង​សម្បូណ៌‌សប្បាយ ពួក​គេ​បរិភោគ​យ៉ាង​ឆ្អែត‌ឆ្អន់។ ពេល​ពួក​គេ​បរិភោគ​យ៉ាង​ឆ្អែត‌ឆ្អន់ ពួក​គេ​វាយ‌ឫក​ខ្ពស់ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​បំភ្លេច​យើង។


ប្រសិន​បើ​នរណា​ម្នាក់​ជា​សាក្សី បាន​ឮ​មនុស្ស​ម្នាក់​ទៀត​និយាយ​ស្បថ​បំពាន ហើយ​មិន​ព្រម​ប្រាប់​ពី​ហេតុ‌ការណ៍​ដែល​ខ្លួន​បាន​ឃើញ និង​បាន​ឮ​ទេ នោះ​គាត់​មាន​បាប ហើយ​ត្រូវ​ទទួល​ទោស។


ពេត្រុស​ក៏​ប្រកែក​សា​ជា​ថ្មី​ទាំង​ស្បថ​ថា៖ «ខ្ញុំ​មិន​ស្គាល់​អ្នក​នោះ​ទេ!»។


ពេត្រុស​ក៏​ពោល​ឡើង​ថា៖ «បើ​ខ្ញុំ​កុហក សូម​អុលឡោះ​ដាក់​ទោស​ខ្ញុំ​ចុះ!។ ខ្ញុំ​សុំ​ស្បថ​ថា ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​នោះ​ទាល់​តែ​សោះ!»។ រំពេច​នោះ ស្រាប់​តែ​មាន់​រងាវ​ឡើង


យើង​នឹង​នាំ​ជន‌ជាតិ​នេះ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​ពួក​គេ ថា​នឹង​ប្រគល់​ឲ្យ​ពួក​គេ គឺ​ជា​ស្រុក​ដ៏​សម្បូណ៌‌សប្បាយ។ ពេល​មាន​អាហារ​បរិភោគ​ឆ្អែត បាន​ធំ​ធាត់ ពួក​គេ​នឹង​បែរ​ចិត្ត​ទៅ​រក​ព្រះ​ដទៃ ហើយ​គោរព​បម្រើ​ព្រះ​ទាំង​នោះ។ ពួក​គេ​នឹង​ប្រមាថ​មាក់‌ងាយ​យើង ហើយ​ផ្តាច់​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង។


អ៊ីស្រ‌អែល បាន​ធំ​ធាត់ មាន​កម្លាំង​រឹង‌ប៉ឹង (ពិត​មែន​ហើយ អ្នក​បាន​ធំ​ធាត់ និង​មាំ​មួន!) ហើយ​គេ​ក៏​បោះ​បង់​ចោលអុលឡោះ‌តាអាឡា ដែល​បាន​បង្កើត​ខ្លួន​មក គេ​បាន​មាក់‌ងាយ​អុលឡោះ​ដែល​ជា​ថ្ម​ដា និង​ជា​អ្នក​សង្គ្រោះ​របស់​ខ្លួន។


យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល​ថា៖ «មើល៍! ថ្ម​នេះ​ជា​សាក្សី​របស់​យើង​រាល់​គ្នា ដ្បិត​ថ្ម​នេះ​បាន​ឮ​សេចក្តី​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​យើង ថ្ម​នេះ​នឹង​ទៅ​ជា​សាក្សី រារាំង​អ្នក​រាល់​គ្នា​កុំ​ឲ្យ​ក្បត់​ម្ចាស់​របស់​អ្នក​រាល់​គ្នា»។