ប្រហែលជាអុលឡោះតាអាឡាឃើញទុក្ខវេទនារបស់យើង ហើយធ្វើឲ្យពាក្យបណ្តាសានៅថ្ងៃនេះ ក្លាយទៅជាពាក្យជូនពរទៅវិញ»។
សុភាសិត 25:22 - អាល់គីតាប ធ្វើដូច្នេះ ប្រៀបដូចជាប្រមូលរងើកភ្លើង គរពីលើក្បាលរបស់គេ ហើយអុលឡោះតាអាឡានឹងប្រទានរង្វាន់ដល់អ្នក។ ព្រះគម្ពីរខ្មែរសាកល ធ្វើដូច្នេះ អ្នកនឹងពូនរងើកភ្លើងលើក្បាលរបស់គេ ហើយព្រះយេហូវ៉ានឹងប្រទានរង្វាន់ដល់អ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ាងនោះនឹងបានដូចជាបង្គររងើកភ្លើង នៅលើក្បាលវា ហើយព្រះយេហូវ៉ានឹងប្រទានរង្វាន់ដល់ឯង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ធ្វើដូច្នេះ ប្រៀបដូចជាប្រមូលរងើកភ្លើង គរពីលើក្បាលរបស់គេ ហើយព្រះអម្ចាស់នឹងប្រទានរង្វាន់ដល់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះនឹងបានដូចជាបង្គររងើកភ្លើងនៅលើក្បាលវា ហើយព្រះយេហូវ៉ាទ្រង់នឹងប្រទានរង្វាន់ដល់ឯង។ |
ប្រហែលជាអុលឡោះតាអាឡាឃើញទុក្ខវេទនារបស់យើង ហើយធ្វើឲ្យពាក្យបណ្តាសានៅថ្ងៃនេះ ក្លាយទៅជាពាក្យជូនពរទៅវិញ»។
គេបានចាត់តាំងទាហានមួយចំនួនតាមឈ្មោះរបស់ខ្លួន ឲ្យជួយពួកឈ្លើយសឹក គឺយកសម្លៀកបំពាក់ និងស្បែកជើងពីក្នុងរបស់ជយភ័ណ្ឌ មកពាក់ឲ្យអ្នកដែលនៅខ្លួនទទេ យកអាហារ និងទឹកមកឲ្យពួកគេបរិភោគ ព្រមទាំងព្យាបាលអ្នករបួស ហើយលើកអ្នកដែលដើរពុំបានដាក់លើខ្នងលា រួចនាំពួកគេទៅជួបជុំបងប្អូនរបស់ខ្លួននៅក្រុងយេរីខូ ជាក្រុងដើមលម៉ើ។ បន្ទាប់មកទាហានទាំងនោះវិលត្រឡប់ទៅក្រុងសាម៉ារីវិញ។
ប្រសិនបើអ្នកផ្ទះនោះសមនឹងទទួលសេចក្ដីសុខសាន្ដ នោះសេចក្ដីសុខសាន្ដនឹងកើតមានដល់គេ ដូចពាក្យសាឡាមរបស់អ្នករាល់គ្នាមិនខាន។ ផ្ទុយទៅវិញ បើគេមិនសមនឹងទទួលទេសេចក្ដីសុខសាន្ដរបស់អ្នករាល់គ្នា នឹងវិលមករកអ្នករាល់គ្នាវិញ។
ដើម្បីឲ្យទានរបស់អ្នកនៅស្ងាត់កំបាំង ហើយអុលឡោះជាបិតារបស់អ្នកឃើញអំពើដែលអ្នកធ្វើនៅក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់មកអ្នកវិញ»។
រីឯអ្នកវិញ កាលណាអ្នកទូរអា ត្រូវចូលទៅក្នុងបន្ទប់ បិទទ្វារឲ្យជិត ហើយទូរអាទៅកាន់អុលឡោះជាបិតារបស់អ្នកដែលនៅក្នុងទីស្ងាត់កំបាំង។ អុលឡោះជាបិតារបស់អ្នកដែលឃើញនៅក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់មកអ្នកជាពុំខាន។
រីឯអស់អ្នកដែលស្លាប់រួមជាមួយអាល់ម៉ាហ្សៀស ក៏ត្រូវវិនាសសាបសូន្យទាំងអស់គ្នាដែរ។
ថ្ងៃនេះ កូនបានបង្ហាញចិត្តសប្បុរសមកលើឪពុកយ៉ាងជាក់ស្តែង ដ្បិតអុលឡោះតាអាឡាប្រគល់ឪពុកទៅក្នុងកណ្តាប់ដៃកូន តែកូនមិនសម្លាប់ឪពុកទេ។