Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 24:18 - អាល់គីតាប

18 ថ្ងៃ​នេះ កូន​បាន​បង្ហាញ​ចិត្ត​សប្បុរស​មក​លើ​ឪពុក​យ៉ាង​ជាក់​ស្តែង ដ្បិតអុលឡោះ‌តាអាឡា​ប្រគល់​ឪពុក​ទៅ​ក្នុង​កណ្តាប់​ដៃ​កូន តែ​កូន​មិន​សម្លាប់​ឪពុក​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 នៅ​ថ្ងៃ​នេះ ឯង​បាន​សម្ដែង​បែប​យ៉ាង​ណា ដែល​ឯង​បាន​ប្រព្រឹត្ត​ល្អ​ដល់​យើង ព្រោះ​កាល​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​ឯង នោះ​ឯង​មិន​បាន​សម្លាប់​យើង​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ថ្ងៃ​នេះ កូន​បាន​បង្ហាញ​ចិត្ត​សប្បុរស​មក​លើ​បិតា​យ៉ាង​ជាក់​ស្ដែង ដ្បិត​ព្រះ‌អម្ចាស់​ប្រគល់​បិតា​ទៅ​ក្នុង​កណ្ដាប់​ដៃ​កូន តែ​កូន​មិន​សម្លាប់​បិតា​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 នៅ​ថ្ងៃ​នេះ ឯង​បាន​សំដែង​បែប​យ៉ាង​ណា ដែល​ឯង​បាន​ប្រព្រឹត្ត​ល្អ​ដល់​អញ ដោយ​ព្រោះ​កាល​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​អញ​ទៅ​ក្នុង​កណ្តាប់​ដៃ​ឯង នោះ​ឯង​មិន​បាន​សំឡាប់​អញ​ទេ

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 24:18
10 ការដាក់ឲ្យឆ្លើយតបគ្នា  

យូដា​ស្គាល់​វត្ថុ​ទាំង​នោះ ក៏​ពោល​ថា៖ «នាង​សុចរិត​ជាង​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​បាន​យក​នាង មក​ឲ្យ​ធ្វើ​ជា​ភរិយា​របស់​សេឡា​ជា​កូន​ខ្ញុំ​ទេ»។ តាំង​ពី​ពេល​នោះ​មក យូដា​ពុំ​បាន​រួមរ័ក​ជា​មួយ​នាង​ទៀត​ឡើយ។


ទ្រង់​មិន​បណ្តោយ​ឲ្យ​ខ្ញុំ ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ឡើយ តែ​ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ មាន​សេរី‌ភាព​ងើប​ឡើង​វិញ​បាន។


សូម​ឲ្យ​ខ្មាំង​សត្រូវ​ដេញ​ទាន់ និង​ប្រហារ​ខ្ញុំ​ទៅ​ចុះ ឲ្យ​គេ​ជាន់​ឈ្លី​ជីវិត​ខ្ញុំ​នៅ​នឹង​ដី និង​ឲ្យ​គេ​យក​កិត្តិយស​របស់​ខ្ញុំ ទៅ​ទំលាក់​ក្នុង​ភក់​ជ្រាំ​ចុះ!។ - សម្រាក


ធ្វើ​ដូច្នេះ ប្រៀប​ដូច​ជា​ប្រមូល​រងើក​ភ្លើង គរ​ពី​លើ​ក្បាល​របស់​គេ ហើយអុលឡោះ‌តាអាឡា​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក។


ទត​សួរ​ទៀត​ថា៖ «តើ​អ្នក​ក្រុង​កៃឡា​នេះ​នឹង​ប្រគល់​ខ្ញុំ ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​សូល​ឬ​ទេ?»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ពួក​គេ​នឹង​ប្រគល់​មែន!»។


មាន​គេ​មក​ជម្រាប​ស្តេច​សូល​ថា ទត​បាន​ទៅ​ដល់​ក្រុង​កៃឡា។ ស្តេច​សូល​ក៏​និយាយ​ថា៖ «អុលឡោះ​ប្រគល់​វា​មក​ក្នុង​កណ្តាប់​ដៃ​របស់​យើង​ហើយ ដ្បិត​វា​បាន​ឃុំ​ខ្លួន​ឯង ដោយ​ចូល​ទៅ​ក្នុង​ក្រុង​ដែល​មាន​ទ្វារ និង​រនុក។


ស្តេច​ឃើញ​ស្រាប់​ហើយ​ថា ថ្ងៃ​នេះ អុលឡោះ‌តាអាឡា​ប្រគល់​ស្តេច​មក​ក្នុង​កណ្តាប់​ដៃ​ខ្ញុំ កាល​ស្តេច​នៅ​ក្នុង​រអាង​ភ្នំ​នេះ។ គេ​សុំ​ឲ្យ​ខ្ញុំ​សម្លាប់​ស្តេច តែ​ខ្ញុំ​មិន​ធ្វើ​តាម​ឡើយ។ ខ្ញុំ​ពោល​ថា “ខ្ញុំ​មិន​លើក​ដៃ​ប្រហារ​ម្ចាស់​របស់​ខ្ញុំ​ជា​ដាច់​ខាត ដ្បិតអុលឡោះ‌តាអាឡា​បាន​តែង​តាំង​គាត់ជា​ស្តេច​ហើយ”។


ធម្មតា​កាល​ណា​មនុស្ស​ម្នាក់​ជួប​ប្រទះ​នឹង​បច្ចា‌មិត្ត​ហើយ គេ​មិន​ដែល​ទុក​ឲ្យ​បច្ចា‌មិត្ត​នោះ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ដោយ​ស្រួលៗ​ទេ។ សូមអុលឡោះ‌តាអាឡា​ប្រទាន​រង្វាន់​ដល់​កូន​ចំពោះ​អំពើ​ល្អ ដែល​កូន​បាន​ប្រព្រឹត្ត​មក​លើ​ឪពុក​នៅ​ថ្ងៃ​នេះ។


សូមអុលឡោះ‌តាអាឡា​ប្រព្រឹត្ត​ចំពោះ​យើង​តាម​សេចក្តី​សុចរិត និង​ស្មោះ​ត្រង់​របស់​យើង​ម្នាក់ៗ។ ថ្ងៃ​នេះ អុលឡោះ‌តាអាឡា​ប្រគល់​ស្តេច​មក​ក្នុង​កណ្តាប់​ដៃ​ខ្ញុំ តែ​ខ្ញុំ​មិន​ព្រម​លើក​ដៃ​ប្រហារ​ស្តេច​ដែលអុលឡោះ‌តាអាឡា​បាន​តែង​តាំង​ឡើយ។


លោក​អប៊ី‌សាយ​ជម្រាប​ទត​ថា៖ «យប់​នេះ អុលឡោះ​ប្រគល់​សត្រូវ​របស់​លោក មក​ក្នុង​កណ្តាប់​ដៃ​របស់​លោក​ហើយ។ សូម​អនុញ្ញាតិ​ឲ្យ​ខ្ញុំ​យក​លំពែង​ចាក់​ទម្លុះ​ស្តេច​ជាប់​នឹង​ដី ខ្ញុំ​ចាក់​តែ​មួយ​លំពែង មិន​បាច់​លើក​ទី​ពីរ​ទេ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម