ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 24:15 - អាល់គីតាប

កុំ​ធ្វើ​ដូច​មនុស្ស​អាក្រក់ ដែល​យក​អន្ទាក់​ទៅ​ដាក់​នៅ​មុខ​ផ្ទះ​របស់​មនុស្ស​សុចរិត​ឡើយ ហើយ​ក៏​កុំ​បំផ្លិច‌បំផ្លាញ​ទី​លំ‌នៅ​របស់​គេ​ដែរ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មនុស្ស​អាក្រក់​អើយ​! កុំ​សម្ងំចាំ​ទាស់នឹង​ផ្ទះ​របស់​មនុស្ស​សុចរិត​ឡើយ ក៏កុំ​បំផ្លាញ​លំនៅ​របស់គេ​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នែ៎ មនុស្ស​អាក្រក់​អើយ កុំ​លប​ចាំ​ប្រទូស្ត​នឹង​លំ‌នៅ របស់​មនុស្ស​សុចរិត​ឡើយ កុំ​បំផ្លាញ​ទី​ស្នាក់​នៅ​របស់​គេ​ឲ្យ​សោះ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កុំ​ធ្វើ​ដូច​មនុស្ស​អាក្រក់ ដែល​យក​អន្ទាក់​ទៅ​ដាក់​នៅ​មុខ​ផ្ទះ​របស់​មនុស្ស​សុចរិត​ឡើយ ហើយ​ក៏​កុំ​បំផ្លិច‌បំផ្លាញ​ទី​លំ‌នៅ​របស់​គេ​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នែ មនុស្ស​អាក្រក់​អើយ កុំ​ឲ្យ​លប​ចាំ​ប្រទូស្ត​នឹង​លំនៅ​របស់​មនុស្ស​សុចរិត​ឡើយ កុំ​ឲ្យ​បំផ្លាញ​ទី​ស្នាក់​នៅ​របស់​គេ​ឲ្យ​សោះ

សូមមើលជំពូក



សុភា‌សិត 24:15
16 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​អួត‌អាង​នាំ​គ្នា​ដាក់​ចម្រូង និង​បង្កប់​ខ្សែ​ចាំ​ទាក់​ខ្ញុំ ពួក​គេ​រាយ​អន្ទាក់​នៅ​តាម​ផ្លូវ ហើយ​ជីក​រណ្ដៅ​ចាំ​ចាប់​ខ្ញុំ។ - សម្រាក


មនុស្ស​អាក្រក់​ឃ្លាំ​មើល​មនុស្ស​សុចរិត ហើយ​រក​មធ្យោ‌បាយ​ចាំ​សម្លាប់​គេ​ផង។


គេ​ឃុប‌ឃិត​គ្នា​ចាំ​ឃ្លាំ​មើល និង​តាម​ដាន​ខ្ញុំ ដើម្បី​រក​ឱកាស​សម្លាប់​ខ្ញុំ។


អុលឡោះ‌តាអាឡា​អើយ! ទោះ​បី​ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស ឬ​ប្រព្រឹត្ត​អំពើ​បាប​ណា​មួយ​ក៏​ដោយ ក៏​ពួក​គេ​នាំ​គ្នា​ពួន​ស្ទាក់​ចាំ​ប្រហារ​ជីវិត​ខ្ញុំ មនុស្ស​មាន​អំណាច​ឃុប‌ឃិត​គ្នា ប្រឆាំង​នឹង​ខ្ញុំ​ដែរ។


បើ​ជន​ពាល​បបួល​កូន​ថា: «ចូរ​មក​ជា​មួយ​ពួក​យើង យើង​នឹង​ស្ទាក់​ផ្លូវ​ចាំ​បង្ហូរ​ឈាម ហើយ​យើង​នឹង​វាយ​ឆ្មក់​សម្លាប់​មនុស្ស​ស្លូត​ត្រង់​លេង។


កុំ​ដក​បង្គោល​ព្រំ​ចម្ការ ដែល​ដូនតា​របស់​អ្នក​បាន​បោះ​ទុក​នោះ​ឡើយ។


ប្រជា‌ជន​របស់​យើង​នឹង​រស់​នៅ ក្នុង​កន្លែង​ស្ងប់​ស្ងាត់ គេ​អាស្រ័យ​នៅ​កន្លែង​សាន្ត​ត្រាណ ហើយ​សម្រាក​នៅ​កន្លែង​សុខ​ក្សេម‌ក្សាន្ត។


ពី​មុន ខ្ញុំ​ប្រៀប​បាន​នឹង​កូន​ចៀម​ដ៏​ស្លូត ដែល​គេ​ដឹក​ទៅ​ទី​សត្ត‌ឃាត។ ខ្ញុំ​ពុំ​បាន​ដឹង​អំពី​គម្រោង‌ការ ដែល​ពួក​គេ​គិត​បម្រុង​នឹង​ធ្វើ​ចំពោះ​ខ្ញុំ​ទេ។ ពួក​គេ​និយាយ​គ្នា​អំពី​ខ្ញុំ​ថា “យើង​នាំ​គ្នា​រំលំ​ដើម​ឈើ​កំពុង​តែ​មាន​ផ្លែ​នេះ​ទៅ យើង​ដក​វា​ចេញ​ពី​ចំណោម​មនុស្ស​មាន​ជីវិត កុំ​ឲ្យ​នរណា​នឹក​នា​ដល់​ឈ្មោះ​វា​ទៀត!”។


ហើយ​បាន​សម្រេច​ចិត្ដ​ជា​មួយ​គ្នា រក​កល‌ល្បិច​ចាប់​អ៊ីសា​យក​ទៅ​សម្លាប់។


ប៉ុន្ដែ ក្មួយ​ប្រុស​របស់​លោក​ប៉ូល​បាន​ដឹង​កល‌ល្បិច​នេះ ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​ជម្រាប​លោក​ប៉ូល​ឲ្យ​បាន​ជ្រាប។


ពួក​គេ​បាន​ទទូច​សុំ​ឲ្យ​លោក​ភេស្ទុស​មេត្ដា​អនុ‌គ្រោះ​បញ្ជូន​លោក​ប៉ូល​មក​ក្រុង​យេរូ‌សាឡឹម ព្រោះ​ពួក​គេ​បាន​ឃុប‌ឃិត​គ្នា​ថា​នឹង​ពួន​ស្ទាក់ ចាំ​សម្លាប់​លោក​តាម​ផ្លូវ។


តែ​គាត់​បាន​ជ្រាប​គម្រោង‌ការ​របស់​គេ។ ពួក​គេ​បាន​នាំ​គ្នា​ទៅ​ចាំ​នៅ​ទ្វារ​ក្រុង​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​សម្លាប់​គាត់។


ពេល​ឡើង​ភ្នំ​ទៅ​ជិត​ដល់​ភូមិ អ្នក​ទាំង​ពីរ​ជួប​នឹង​ក្រមុំៗ​ដែល​ចេញ​មក​ដង​ទឹក​ក៏​សួរ​ថា៖ «តើ​លោក​អ្នក​ទាយ​នៅ​ទី​នេះ​ឬ​ទេ?»។