កាលពីដើម នៅស្រុកអ៊ូស មានបុរសម្នាក់ឈ្មោះអៃយ៉ូប ជាមនុស្សទៀងត្រង់ និងសុចរិត។ គាត់គោរពកោតខ្លាចអុលឡោះហើយចៀសវាងប្រព្រឹត្តអំពើអាក្រក់។
សុភាសិត 2:21 - អាល់គីតាប ដ្បិតមនុស្សទៀងត្រង់នឹងរស់នៅក្នុងស្រុកនេះ ហើយមនុស្សឥតកំហុស នឹងនៅស្ថិតស្ថេររហូតតទៅ។ ព្រះគម្ពីរខ្មែរសាកល ជាការពិត មនុស្សទៀងត្រង់នឹងរស់នៅលើផែនដី ហើយមនុស្សគ្រប់លក្ខណ៍នឹងនៅសល់លើផែនដី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមនុស្សទៀងត្រង់នឹងអាស្រ័យនៅផែនដី ហើយមនុស្សគ្រប់លក្ខណ៍នឹងបាននៅជាប់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតមនុស្សទៀងត្រង់នឹងរស់នៅក្នុងស្រុកនេះ ហើយមនុស្សឥតកំហុស នឹងនៅស្ថិតស្ថេររហូតតទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតមនុស្សទៀងត្រង់នឹងអាស្រ័យនៅផែនដី ហើយមនុស្សគ្រប់លក្ខណ៍នឹងបាននៅជាប់ |
កាលពីដើម នៅស្រុកអ៊ូស មានបុរសម្នាក់ឈ្មោះអៃយ៉ូប ជាមនុស្សទៀងត្រង់ និងសុចរិត។ គាត់គោរពកោតខ្លាចអុលឡោះហើយចៀសវាងប្រព្រឹត្តអំពើអាក្រក់។
អុលឡោះតាអាឡា ប្រទានពរដល់អៃយ៉ូបលើកនេះ ច្រើនជាងមុនទៅទៀត គឺគាត់មានចៀមមួយម៉ឺនបួនពាន់ក្បាល អូដ្ឋប្រាំមួយពាន់ក្បាល គោមួយពាន់នឹម និងលាញីមួយពាន់ក្បាល។
រីឯមនុស្សទន់ទាបវិញ គេនឹងទទួលទឹកដីជាមត៌ក ហើយនឹងបានសប្បាយសុខក្សេមក្សាន្ត។
អុលឡោះតាអាឡាយកចិត្តទុកដាក់ នឹងជីវិតរបស់មនុស្សឥតសៅហ្មង ទ្រង់នឹងថែរក្សាទឹកដីរបស់គេ ឲ្យបានគង់វង្សរហូតតទៅ។
អស់អ្នកដែលអុលឡោះតាអាឡាប្រទានពរ នឹងទទួលទឹកដីជាមត៌ក រីឯអ្នកដែលទ្រង់ដាក់បណ្ដាសាវិញ នឹងត្រូវកាត់កាល់ចោល។
ចូរផ្ញើជីវិតលើអុលឡោះតាអាឡា ចូរប្រព្រឹត្តអំពើល្អ នោះអ្នកនឹងរស់នៅក្នុងស្រុកនេះ យ៉ាងសុខក្សេមក្សាន្ត។
អុលឡោះតាអាឡានឹងកាត់កាល់អស់អ្នក ដែលប្រព្រឹត្តអំពើអាក្រក់ តែអស់អ្នកដែលសង្ឃឹមលើទ្រង់ នឹងទទួលទឹកដីជាមត៌ក។
ដ្បិតអុលឡោះតាអាឡា ជាពន្លឺថ្ងៃ និងជាខែលការពារយើង អុលឡោះតាអាឡាប្រណីសន្ដោស និងប្រទានឲ្យយើងបានរុងរឿង ទ្រង់តែងតែប្រទានសុភមង្គលឲ្យអស់អ្នក ដែលរស់នៅ ដោយគ្មានសៅហ្មង។
អ្នកណានាំមនុស្សទៀងត្រង់ឲ្យដើរតាមផ្លូវអាក្រក់ អ្នកនោះនឹងធ្លាក់ក្នុងរណ្ដៅដែលខ្លួនបានជីក រីឯអ្នកដែលគ្មានកំហុស នឹងទទួលសុភមង្គល។