រីឯកូនរបស់ស៊ូឡៃម៉ានវិញ យើងទុកកុលសម្ព័ន្ធមួយឲ្យគេគ្រប់គ្រង ដើម្បីឲ្យទត ជាអ្នកបម្រើរបស់យើងមានពូជពង្សសោយរាជ្យជាដរាប នៅចំពោះមុខយើងក្នុងក្រុងយេរូសាឡឹម ដែលយើងបានជ្រើសរើសសម្រាប់នាមយើង។
សុភាសិត 13:9 - អាល់គីតាប មនុស្សសុចរិតប្រៀបដូចជាពន្លឺត្រចះត្រចង់ រីឯមនុស្សអាក្រក់ប្រៀបដូចជាចង្កៀងរលត់។ ព្រះគម្ពីរខ្មែរសាកល ពន្លឺរបស់មនុស្សសុចរិតធ្វើឲ្យអរសប្បាយ រីឯចង្កៀងរបស់មនុស្សអាក្រក់នឹងត្រូវបានពន្លត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពន្លឺនៃមនុស្សសុចរិត នោះជាទីសប្បាយហើយ តែចង្កៀងរបស់មនុស្សអាក្រក់នឹងរលត់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សសុចរិតប្រៀបដូចជាពន្លឺត្រចះត្រចង់ រីឯមនុស្សអាក្រក់ប្រៀបដូចជាចង្កៀងរលត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពន្លឺនៃមនុស្សសុចរិត នោះជាទីសប្បាយហើយ តែចង្កៀងរបស់មនុស្សអាក្រក់នឹងរលត់ទៅ។ |
រីឯកូនរបស់ស៊ូឡៃម៉ានវិញ យើងទុកកុលសម្ព័ន្ធមួយឲ្យគេគ្រប់គ្រង ដើម្បីឲ្យទត ជាអ្នកបម្រើរបស់យើងមានពូជពង្សសោយរាជ្យជាដរាប នៅចំពោះមុខយើងក្នុងក្រុងយេរូសាឡឹម ដែលយើងបានជ្រើសរើសសម្រាប់នាមយើង។
ដ្បិតជាច្រើនដង ចង្កៀងរបស់មនុស្សអាក្រក់ តែងតែរលត់ ទុក្ខវេទនាតែងតែធ្លាក់មកលើពួកគេ អុលឡោះដាក់ទោសពួកគេ ស្របតាមកំហឹងរបស់ទ្រង់។
នៅគ្រាដែលចង្កៀងរបស់ទ្រង់បំភ្លឺខ្ញុំ ហើយពន្លឺរបស់ទ្រង់នាំខ្ញុំ ឲ្យដើរកាត់ភាពងងឹត។
ក្នុងទីងងឹត មានពន្លឺលេចឡើង បំភ្លឺមនុស្សទៀងត្រង់ ដែលមានចិត្តប្រណីសន្ដោស អាណិតមេត្តា និងសុចរិត។
ការវាយឫកធំតែងតែបង្កឲ្យមានទំនាស់ រីឯអ្នកដែលសុខចិត្តទទួលដំបូន្មានជាមនុស្សមានប្រាជ្ញា។
អ្នកមានតែងតែអាងលើទ្រព្យ ដើម្បីធានាជីវិតរបស់ខ្លួន រីឯអ្នកក្រីក្រវិញ គ្មាននរណាគំរាមកំហែងគេឡើយ។
អ្នកណាប្រទេចផ្ដាសាឪពុកម្ដាយ ជីវិតរបស់អ្នកនោះនឹងរលត់ ដូចចង្កៀងនៅក្នុងទីងងឹត។
មាគ៌ារបស់មនុស្សសុចរិតប្រៀបបីដូចជាពន្លឺអរុណរះ បញ្ចេញរស្មីកាន់តែភ្លឺឡើងៗ រហូតដល់ព្រះអាទិត្យពេញកំដៅ។
នៅពេលអ្នកផុតដង្ហើម យើងនឹងធ្វើឲ្យផ្ទៃមេឃស្រអាប់ ឲ្យផ្កាយប្រែជាងងឹត យើងនឹងឲ្យពពកបាំងពន្លឺព្រះអាទិត្យ ហើយឲ្យព្រះច័ន្ទលែងមានពន្លឺទៀត។
មិនគួរឲ្យឈ្មោះរបស់ឪពុកយើងខ្ញុំ ត្រូវលុបបំបាត់ពីអំបូររបស់គាត់ ព្រោះតែគាត់គ្មានកូនប្រុសនោះឡើយ ហេតុនេះ សូមប្រគល់ទឹកដីមួយចំណែកឲ្យយើងខ្ញុំ នៅក្នុងចំណោមបងប្អូនរបស់ឪពុកយើងខ្ញុំផង»។
ស្តេចបង្គាប់ទៅពួកអ្នកបម្រើថា “ចូរចងដៃចងជើងអ្នកនេះ សែងយកទៅចោលនៅទីងងឹតខាងក្រៅ ជាកន្លែងយំសោកខឹងសង្កៀតធ្មេញនោះទៅ!”»។
ស្ដ្រីឥតគំនិតនិយាយទៅកាន់ស្ដ្រីឈ្លាសវៃថា “សុំចែកប្រេងឲ្យយើងខ្លះផង ព្រោះចង្កៀងយើងចង់រលត់អស់ហើយ”។