Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 21:17 - អាល់គីតាប

17 ដ្បិត​ជា​ច្រើន​ដង ចង្កៀង​របស់​មនុស្ស​អាក្រក់ តែងតែ​រលត់ ទុក្ខ​វេទនា​តែងតែ​ធ្លាក់​មក​លើ​ពួក​គេ អុលឡោះ​ដាក់​ទោស​ពួក​គេ ស្រប​តាម​កំហឹង​របស់​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 តើ​ប៉ុន្មាន​ដង​ហើយ ដែល​ចង្កៀង​របស់​មនុស្ស​អាក្រក់​រលត់? តើ​ប៉ុន្មាន​ដង​ហើយ ដែល​មាន​សេចក្ដី​លំបាក​កើត​ដល់​គេ? តើ​ប៉ុន្មាន​ដង​ហើយ ដែល​ព្រះ​ចែក​សេចក្ដី​វេទនា ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ដ្បិត​ជា​ច្រើន​ដង ចង្កៀង​របស់​មនុស្ស​អាក្រក់ តែងតែ​រលត់ ទុក្ខ​វេទនា​តែងតែ​ធ្លាក់​មក​លើ​ពួក​គេ ព្រះ‌ជាម្ចាស់​ដាក់​ទោស​ពួក​គេ ស្រប​តាម​ព្រះ‌ពិរោធ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 សេចក្ដី​នេះ​ក៏​កើត​ឡើង​ជា​ញឹក‌ញយ​ដែរ​ទេ​តើ គឺ​ចង្កៀង​នៃ​មនុស្ស​អាក្រក់​រលត់​ទៅ ក៏​មាន​សេចក្ដី​លំបាក​កើត​ដល់​គេ ដ្បិត​ព្រះ‌ទ្រង់​ចែក​សេចក្ដី​វេទនា ដោយ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ដែរ

សូមមើលជំពូក ចម្លង




យ៉ូប 21:17
13 ការដាក់ឲ្យឆ្លើយតបគ្នា  

មច្ចុរាជ​នឹង​ច្រាន​គេ​ពី​ពន្លឺ​ទម្លាក់​ទៅ​ក្នុង​ទី​ងងឹត ព្រម​ទាំង​ដក​គេ​ចេញ​ពី​ពិភព​លោក។


នៅ​ថ្ងៃ​មាន​ទុក្ខ​វេទនា នៅ​ថ្ងៃ​ដែល​អុលឡោះ​មាន​កំហឹង មនុស្ស​អាក្រក់​តែងតែ​រួច​ខ្លួន។


ដូច្នេះ តើ​អុលឡោះ​នឹង​បម្រុង​រង្វាន់​អ្វី ពី​សូរ៉កា​ទុក​សម្រាប់​ខ្ញុំ តើ​ទ្រង់​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត នឹង​ប្រទាន​មត៌ក​អ្វី​ដល់​ខ្ញុំ​នៅ​សូរ៉កា?


មនុស្ស​ទុច្ចរិត​រមែង​ជួប​ទុក្ខ​វេទនា អស់​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​រមែង​អន្តរាយ។


មនុស្ស​ពាល​នឹង​ត្រូវ​រង​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង ប៉ុន្តែ អុលឡោះ‌តាអាឡា​តែង​សំដែង​ចិត្ត មេត្តា‌ករុណា ចំពោះ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ទ្រង់។


មនុស្ស​សុចរិត​ប្រៀប​ដូច​ជា​ពន្លឺ​ត្រចះ‌ត្រចង់ រីឯ​មនុស្ស​អាក្រក់​ប្រៀប​ដូច​ជា​ចង្កៀង​រលត់។


អ្នក​ណា​ប្រទេច‌ផ្ដាសា​ឪពុក​ម្ដាយ ជីវិត​របស់​អ្នក​នោះ​នឹង​រលត់ ដូច​ចង្កៀង​នៅ​ក្នុង​ទី​ងងឹត។


មនុស្ស​អាក្រក់​គ្មាន​អនាគត​ភ្លឺ​ស្វាង​ទេ ជីវិត​របស់​គេ​ប្រៀប​ដូច​ជា​ចង្កៀង​រលត់។


ស្ដ្រី​ឥត​គំនិត​និយាយ​ទៅ​កាន់​ស្ដ្រី​ឈ្លាស​វៃ​ថា “សុំ​ចែក​ប្រេង​ឲ្យ​យើង​ខ្លះ​ផង ព្រោះ​ចង្កៀង​យើង​ចង់​រលត់​អស់​ហើយ”។


ពេល​ម្ចាស់​វិល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ នៅ​ថ្ងៃ​ដែល​អ្នក​បម្រើ​នោះ​មិន​បាន​រង់‌ចាំ ឬ​នៅ​ពេល​ដែល​គាត់​មិន​ដឹង ម្ចាស់​នឹង​ធ្វើ​ទោស​គាត់​ជា​ទម្ងន់ ហើយ​ឲ្យ​គាត់​ទទួល​ទោស​រួម​ជា​មួយ​ពួក​អ្នក​មិន​ជឿ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម