ការគោរពកោតខ្លាចអុលឡោះតាអាឡា ជាប្រភពនៃប្រាជ្ញា អស់អ្នកដែលប្រតិបត្តិតាមប្រាជ្ញានេះ តែងតែដឹងខុសត្រូវ។ សូមសរសើរតម្កើងទ្រង់រហូតតទៅ!
សុភាសិត 13:15 - អាល់គីតាប មនុស្សចេះគិតពិចារណាតែងតែមានគេគោរព រីឯមនុស្សដែលគេទុកចិត្តមិនបានតែងតែវិនាស។ ព្រះគម្ពីរខ្មែរសាកល សុភនិច្ឆ័យដ៏ល្អនាំឲ្យមានការគាប់ចិត្ត រីឯផ្លូវរបស់មនុស្សក្បត់ពិបាកវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គំនិតដែលចេះពិចារណា តែងមានគេគោរពរាប់អាន តែផ្លូវរបស់មនុស្សវៀចវេរ នោះជាសេចក្ដីវិនាស វិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សចេះគិតពិចារណាតែងតែមានគេគោរព រីឯមនុស្សដែលគេទុកចិត្តមិនបានតែងតែវិនាស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គំនិតឆ្លុះមុត នោះនាំឲ្យគេរាប់អាន តែផ្លូវរបស់មនុស្សដែលរំលងច្បាប់ នោះពិបាកវិញ។ |
ការគោរពកោតខ្លាចអុលឡោះតាអាឡា ជាប្រភពនៃប្រាជ្ញា អស់អ្នកដែលប្រតិបត្តិតាមប្រាជ្ញានេះ តែងតែដឹងខុសត្រូវ។ សូមសរសើរតម្កើងទ្រង់រហូតតទៅ!
ស្តេចតែងតែពេញចិត្តនឹងមន្ត្រីណាដែលមានសុភនិច្ឆ័យ តែទ្រង់ខឹងនឹងមន្ត្រីដែលបង្កភាពអាម៉ាស់។
អ្នកដែលងាកចេញពីមាគ៌ាល្អរមែងទទួលទោសជាទម្ងន់ រីឯអ្នកដែលស្អប់ការស្ដីប្រដៅតែងតែស្លាប់។
ពេលនោះ កូននឹងបានគាប់ចិត្តអុលឡោះគាប់ចិត្តមនុស្សផងទាំងពួង ហើយកូននឹងមានកេរ្តិ៍ឈ្មោះល្អ។
រីឯផ្លូវរបស់ជនពាលវិញ ប្រៀបបាននឹងភាពងងឹតអន្ធការ គឺពួកគេមិនអាចមើលឧបសគ្គដែលធ្វើឲ្យខ្លួនជំពប់ដួលនោះឃើញឡើយ។
ចូរឲ្យអំពើអាក្រក់របស់អ្នកដាក់ទោសអ្នក ចូរឲ្យអំពើក្បត់របស់អ្នកផ្តន្ទាអ្នក។ ដូច្នេះ អ្នកនឹងដឹងច្បាស់ថា ការបោះបង់ និងការមិនគោរពកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នាំឲ្យអ្នករងទុក្ខវេទនាដ៏ជូរចត់។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាអម្ចាស់ នៃពិភពទាំងមូល។
អ៊ីសាមានវ័យចំរើនឡើង ហើយមានប្រាជ្ញាកាន់តែវាងវៃ ជាទីគាប់ចិត្តអុលឡោះ និងជាទីពេញចិត្តមនុស្សផងទាំងពួង។
ប៉ុន្ដែ អុលឡោះនៅជាមួយគាត់ អុលឡោះបានរំដោះគាត់ឲ្យរួចផុតពីទុក្ខវេទនាទាំងប៉ុន្មាន។ អុលឡោះប្រទានឲ្យគាត់មានប្រាជ្ញាវាងវៃ និងគាប់ចិត្តស្តេចហ្វៀរ៉អ៊ូន ជាស្ដេចស្រុកអេស៊ីប។ ស្តេចហ្វៀរ៉អ៊ូនបានតែងតាំងគាត់ឲ្យគ្រប់គ្រងស្រុកអេស៊ីប និងត្រួតត្រារាជវាំងទាំងមូលផង។
កាលណោះបងប្អូនបានទទួលផលអ្វី? គឺគ្មានអ្វីក្រៅពីកិច្ចការដែលនាំឲ្យបងប្អូនខ្មាសនៅពេលនេះឡើយ ជាកិច្ចការដែលបណ្ដាលឲ្យបងប្អូនស្លាប់!