អ៊ីសាខារយល់ឃើញថា កន្លែងដែលខ្លួនសម្រាកនោះជាកន្លែងល្អ ហើយស្រុកនោះក៏ស្រួលរស់នៅផង ដូច្នេះ អ៊ីសាខារក៏អោនខ្លួនឲ្យគេដាក់កែប ផ្ទុករបស់របរពីលើ និងឲ្យគេប្រើដូចទាសករផង។
សុភាសិត 12:24 - អាល់គីតាប មនុស្សឧស្សាហ៍នឹងក្លាយទៅជាមេគ្រប់គ្រង រីឯមនុស្សខ្ជិលច្រអូសនឹងធ្លាក់ខ្លួនជាខ្ញុំគេ។ ព្រះគម្ពីរខ្មែរសាកល ដៃឧស្សាហ៍នឹងគ្រប់គ្រង ប៉ុន្តែភាពខ្ជិលច្រអូសនឹងនាំទៅក្នុងទាសភាព។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដៃរបស់មនុស្សព្យាយាម នឹងបានឡើងគ្រប់គ្រង តែមនុស្សខ្ជិលច្រអូស នឹងត្រូវទទួលការបម្រើវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សឧស្សាហ៍នឹងក្លាយទៅជាមេគ្រប់គ្រង រីឯមនុស្សខ្ជិលច្រអូសនឹងធ្លាក់ខ្លួនជាខ្ញុំគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដៃរបស់មនុស្សព្យាយាម នឹងបានឡើងគ្រប់គ្រង តែមនុស្សខ្ជិលច្រអូសនឹងត្រូវទទួលការបំរើវិញ។ |
អ៊ីសាខារយល់ឃើញថា កន្លែងដែលខ្លួនសម្រាកនោះជាកន្លែងល្អ ហើយស្រុកនោះក៏ស្រួលរស់នៅផង ដូច្នេះ អ៊ីសាខារក៏អោនខ្លួនឲ្យគេដាក់កែប ផ្ទុករបស់របរពីលើ និងឲ្យគេប្រើដូចទាសករផង។
ស៊ូឡៃម៉ានសង្កេតឃើញលោកយេរ៉ូបោម ជាមនុស្សក្លាហានអង់អាច។ ដូច្នេះស៊ូឡៃម៉ានក៏ចាត់គាត់ឲ្យមើលខុសត្រូវលើកំណែនរបស់កូនចៅយូសុះ។
កាលប្រជាជនអ៊ីស្រអែលទាំងមូលដឹងថា លោកយេរ៉ូបោមវិលត្រឡប់មកវិញ គេក៏ជួបជុំគ្នា ហើយចាត់មនុស្សឲ្យទៅអញ្ជើញគាត់មក។ គេតែងតាំងគាត់ជាស្តេចលើប្រជាជនអ៊ីស្រអែលទាំងមូល។ មានតែកុលសម្ព័ន្ធយូដាមួយប៉ុណ្ណោះ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជវង្សស្តេចទត។
កូនចៅរបស់ជាតិសាសន៍ទាំងនោះ នៅសេសសល់ក្នុងស្រុក ព្រោះជនជាតិអ៊ីស្រអែលពុំបានបំផ្លាញពួកគេឡើយ។ ស្តេចស៊ូឡៃម៉ានបានកេណ្ឌពួកនោះ ធ្វើជាកំណែនរហូតដល់សព្វថ្ងៃ។
មនុស្សខ្ជិលច្រអូសមិនអាំងសាច់របស់សត្វដែលខ្លួនចាប់បានទេ តែអ្វីៗដែលមនុស្សឧស្សាហ៍មាន នោះក៍រាប់ជាទ្រព្យវិសេសវិញ។
សេចក្ដីប៉ងប្រាថ្នារបស់មនុស្សខ្ជិល មិនដែលបានសម្រេចទេ រីឯមនុស្សឧស្សាហ៍ រមែងទទួលនូវអ្វីៗដែលខ្លួនចង់បាន។
អ្នកបម្រើឆ្លាតរមែងត្រួតត្រាលើកូនដ៏ថោកទាបរបស់ចៅហ្វាយ ព្រមទាំងទទួលចំណែកមត៌កក្នុងគ្រួសារនោះផង។
មនុស្សកំជិលតែងពោលថា «មានសត្វសិង្ហមួយនៅខាងក្រៅ វាមុខជាហែកខ្ញុំស៊ីនៅកណ្ដាលផ្លូវមិនខាន»។
ប្រសិនបើអ្នកឃើញមនុស្សម្នាក់ប៉ិនប្រសប់បំពេញការងាររបស់ខ្លួន តោងដឹងថា អ្នកនោះអាចចូលបម្រើស្ដេច គឺគេមិនស្ថិតក្នុងចំណោមមនុស្សដែលគ្មានកេរ្តិ៍ឈ្មោះឡើយ។
ពេលជនជាតិអ៊ីស្រអែលមានកម្លាំង គេពុំបណ្តេញជនជាតិកាណានចេញពីនោះទេ តែគេបង្ខំពួកនោះឲ្យធ្វើការជាទម្ងន់។