Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 1:28 - អាល់គីតាប

28 ពេល​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​កម្លាំង គេ​ពុំ​បណ្តេញ​ជន‌ជាតិ​កាណាន​ចេញ​ពី​នោះ​ទេ តែ​គេ​បង្ខំ​ពួក​នោះ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 កាល​សាសន៍​អ៊ីស្រា‌អែល​មាន​កម្លាំង​ឡើង គេ​បង្ខំ​ពួក​សាសន៍​កាណាន​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់ តែ​មិន​បាន​បណ្តេញ​ពួក​នោះ​ចេញ​ទាំង​អស់​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​កម្លាំង គេ​ពុំ​បណ្ដេញ​ជន‌ជាតិ​កាណាន​ចេញ​ពី​នោះ​ទេ តែ​គេ​បង្ខំ​ពួក​នោះ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 តែ​លុះ​កាល​សាសន៍​អ៊ីស្រាអែល​បាន​មាន​កំឡាំង​ឡើង នោះ​គេ​ក៏​ចាប់​ពួក​សាសន៍​កាណាន​ឲ្យ​ធ្វើ​ការ​បំរើ​គេ ឥត​បាន​បណ្តេញ​ទាំង​អស់​ទេ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 1:28
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ក៏​ពោល​ថា៖ «កាណាន​ត្រូវ​បណ្តាសា​ហើយ! សូម​ឲ្យ​បង‌ប្អូន​របស់​វា​ប្រើ​វា ទុក​ជា​ទាសករ​ដ៏​ថោក​ទាប​ជាង​គេ​បំផុត!»។


គាត់​ពោល​ទៀត​ថា៖ «សូម​លើក​តម្កើងអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​សិម សូម​ឲ្យ​កាណាន​បាន​ទៅ​ជា ទាសករ​របស់​សិម​ចុះ!


កូន​ចៅ​របស់​ជាតិ​សាសន៍​ទាំង​នោះ នៅ​សេស‌សល់​ក្នុង​ស្រុក ព្រោះ​ជន‌ជាតិ​អ៊ីស្រ‌អែល​ពុំ​បាន​បំផ្លាញ​ពួក​គេ​ឡើយ។ ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​កេណ្ឌ​ពួក​នោះ ធ្វើ​ជា​កំណែន​រហូត​ដល់​សព្វ​ថ្ងៃ។


មនុស្ស​ឧស្សាហ៍​នឹង​ក្លាយ​ទៅ​ជា​មេ​គ្រប់‌គ្រង រីឯ​មនុស្ស​ខ្ជិល​ច្រអូស​នឹង​ធ្លាក់​ខ្លួន​ជា​ខ្ញុំ​គេ។


ប្រសិន​បើ​អ្នក​ក្រុង​នោះ​យល់​ព្រម​ទទួល​សំណើ ហើយ​បើក​ទ្វារ​ក្រុង​ឲ្យ​អ្នក​ចូល ប្រជា‌ជន​ទាំង​មូល​ក្នុង​ក្រុង​នោះ ត្រូវ​តែ​ចំណុះ​អ្នក ហើយ​ធ្វើ​ការ​បម្រើ​អ្នក។


ពេល​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​រឹង‌ប៉ឹង​មាំ‌មួន​ហើយ ពួក​គេ​បង្ខិត‌បង្ខំ​ជន‌ជាតិ​កាណាន​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់ ប៉ុន្តែ ពួក​គេ​ពុំ​អាច​បណ្តេញ​ជន‌ជាតិ​នេះ​ចេញ​ពី​ស្រុក​បាន​ឡើយ។


រីឯ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​វិញ គេ​មិន​បាន​បណ្តេញ​ពួក​អ្នក​ស្រុក​ដែល​រស់​នៅ​ក្រុង​បេត‌សៀន ក្រុង​តា‌ណាក់ ក្រុង​ដោរ ក្រុង​យីប‌ឡាម និង​ក្រុង​មេគី‌ដោ ព្រម​ទាំង​តំបន់​នានា​ជុំ‌វិញ​ក្រុង​ទាំង​នោះ​ទេ ដូច្នេះ​ជន‌ជាតិ​កាណាន​ក៏​រស់​នៅ​ក្នុង​ស្រុក​នោះ​ត​ទៅ​ទៀត។


កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម​ក៏​មិន​បាន​បណ្តេញ​ជន‌ជាតិ​កាណាន​ដែល​រស់​នៅ​ក្រុង​កេ‌ស៊ើរ​ដែរ ដូច្នេះ​ពួក​នេះ​ក៏​រស់​នៅ​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម នៅ​ក្រុង​កេស៊ើរ​ត​ទៅ​ទៀត។


នៅ​ថ្ងៃ​នោះ ទាហាន​អ៊ីស្រ‌អែល​ត្រូវ​វេទនា ព្រោះ​ស្តេច​សូល​បាន​ឲ្យ​ពួក​គេ​ស្បថ​ថា៖ «ប្រសិន​បើ​អ្នក​ណា​ម្នាក់​បរិភោគ​អាហារ​មុន​ពេល​ល្ងាច គឺ​មុន​ពេល​ដែល​យើង​មិន​ទាន់​បាន​សង​សឹក​ខ្មាំង​សត្រូវ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្តា‌សា​មិន​ខាន»។ ហេតុ​នេះ​ក្នុង​ជួរ​កង‌ទ័ព គ្មាន​នរណា​ម្នាក់​ហ៊ាន​បរិភោគ​អាហារ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម