សេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់ រមែងជួយការពារខ្លួនគេ រីឯមនុស្សវៀចវេរ តែងតែជាប់អន្ទាក់ដោយសារចិត្តលោភលន់របស់ខ្លួន។
សេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់ រំដោះខ្លួនគេ ប៉ុន្តែមនុស្សក្បត់នឹងត្រូវបានចាប់ដោយចំណង់លោភលន់របស់ខ្លួន។
ឯសេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់ នឹងជួយឲ្យខ្លួនរួច តែមនុស្សប្រទូស្តនឹងត្រូវជាប់ ក្នុងការទុច្ចរិតរបស់ខ្លួនវិញ។
ឯសេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់នឹងជួយឲ្យខ្លួនរួច តែមនុស្សប្រទូស្តនឹងត្រូវជាប់ក្នុងការទុច្ចរិតរបស់ខ្លួនវិញ។
ស្អែក ពេលលោកឪពុកអញ្ជើញទៅមើលសត្វ ដែលជាថ្លៃឈ្នួលរបស់ខ្ញុំ លោកឪពុកមុខជាដឹងថា ខ្ញុំទៀងត្រង់ទេ។ ប្រសិនបើលោកឪពុកឃើញមានសត្វណាដែលមិនសម្បុរពពាល និងពព្លាក់ក្នុងចំណោមពពែ ឬសត្វគ្មានសម្បុរស្រអាប់ក្នុងចំណោមកូនចៀមវិញ បានសេចក្តីថា ខ្ញុំបានលួចសត្វទាំងនោះហើយ»។
ពេលលោកឪពុកឆែកឆេរមើលឥវ៉ាន់ទាំងប៉ុន្មានរបស់ខ្ញុំ តើលោកឪពុកឃើញមានអ្វីខ្លះ ដែលជារបស់ក្រុមគ្រួសារលោកឪពុក? សូមបង្ហាញឲ្យបងប្អូនរបស់ខ្ញុំ និងបងប្អូនលោកឪពុកបានឃើញនៅទីនេះផង ដើម្បីឲ្យគេជួយអារកាត់រឿងយើងទាំងពីរ។
ស្តេចស៊ូឡៃម៉ានសួរថា៖ «តើអ្នកនឹកឃើញអំពើអាក្រក់ទាំងប៉ុន្មាន ដែលអ្នកបានប្រព្រឹត្តចំពោះស្តេចទត ជាបិតារបស់យើងឬទេ? អុលឡោះតាអាឡានឹងដាក់ទោសអ្នក តាមអំពើអាក្រក់ដែលអ្នកបានប្រព្រឹត្ត។
ប្រជាជាតិនានានឹងធ្លាក់ទៅក្នុងរណ្ដៅ ដែលគេបានជីក ជើងរបស់គេក៏ជាប់អន្ទាក់ដែលគេបាន បង្កប់ទុកនោះដែរ។
មនុស្សទមិឡតែងតែបំផ្លាញអ្នកដទៃ ដោយសារពាក្យសំដីរបស់ខ្លួន រីឯមនុស្សសុចរិតវិញ តែងតែរួចខ្លួនដោយសារការចេះដឹង។
កំហុសរបស់មនុស្សអាក្រក់ជាចំណងចងខ្លួន ហើយអំពើបាបជាអន្ទាក់ដែលធ្វើឲ្យខ្លួនគេរើពុំរួច។
អ្នកជីករណ្ដៅរមែងធ្លាក់ទៅក្នុងរណ្ដៅនោះ រីឯអ្នកដែលទំលុះជញ្ជាំង រមែងត្រូវពស់ចឹក។
កងទ័ពអ៊ីស្រអែលក៏បកក្រោយ ធ្វើឲ្យកងទ័ពពុនយ៉ាមីនភ័យតក់ស្លុតយ៉ាងខ្លាំង ដោយឃើញមហន្តរាយកើតឡើង ចំពោះពួកគេដូច្នេះ។