ចូររិះគិតឲ្យបានដិតដល់ មុននឹងសន្យាជូនអ្វីមួយទៅអុលឡោះដើម្បីកុំឲ្យស្ដាយក្រោយ។
សាស្តា 5:5 - អាល់គីតាប បើអ្នកមិនសន្យា នោះប្រសើរជាងសន្យា តែមិនធ្វើតាមពាក្យដែលខ្លួនបានសន្យា។ ព្រះគម្ពីរខ្មែរសាកល ការដែលមិនបន់ ប្រសើរជាងបន់ ហើយមិនលាបំណន់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស៊ូកុំឲ្យឯងបានបន់ ជាជាងបន់ហើយ តែមិនលាបំណន់នោះវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើអ្នកមិនបន់ នោះប្រសើរជាងបន់ តែមិនធ្វើតាមពាក្យដែលខ្លួនបានបន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស៊ូកុំឲ្យឯងបានបន់ ជាជាងបន់ហើយ តែមិនលាបំណន់នោះវិញ |
ចូររិះគិតឲ្យបានដិតដល់ មុននឹងសន្យាជូនអ្វីមួយទៅអុលឡោះដើម្បីកុំឲ្យស្ដាយក្រោយ។
ប្រសិនបើនរណាម្នាក់ស្បថលេងដោយអចេតនា ជាសម្បថដែលមានប្រយោជន៍ ឬអត់ប្រយោជន៍ ទោះបីអំពីរឿងអ្វីក៏ដោយ នៅពេលគេដឹងខ្លួន គេនឹងត្រូវទទួលទោស។
ពាក្យសំដីរបស់អ៊ីមុាំបង្រៀនមនុស្ស ឲ្យស្គាល់អុលឡោះ ហើយហ៊ូកុំក៏ហូរចេញពីមាត់អ៊ីមុាំដែរ ព្រោះគាត់ជាអ្នកនាំបន្ទូលរបស់ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
កាលដើមឡើយ ដីនោះជាកម្មសិទ្ធិរបស់អ្នក លុះដល់អ្នកលក់ផុតទៅ ប្រាក់ដែលបានមកនោះអ្នកអាចប្រើប្រាស់តាមចិត្ដ! ចុះហេតុដូចម្ដេចបានជាអ្នកមានគំនិតប្រព្រឹត្ដយ៉ាងហ្នឹង?។ អ្នកបានកុហកអុលឡោះ គឺមិនមែនកុហកមនុស្សទេ»។
«ប្រសិនបើអ្នកបន់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកអំពីរឿងអ្វីមួយ ចូរប្រញាប់ធ្វើតាមពាក្យដែលអ្នកបន់នោះ បើមិនដូច្នោះទេ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកនឹងទារបំណន់អ្នក ហើយអ្នកនឹងមានបាប។
កាលគាត់ក្រឡេកឃើញនាង គាត់ក៏ហែកសម្លៀកបំពាក់របស់លោក ទាំងស្រែកថា៖ «ឱ!កូនស្រីអើយ! កូនធ្វើឲ្យពុកកើតទុក្ខហើយ កូនធ្វើឲ្យពុកគ្រាំគ្រាក្នុងចិត្ត ដ្បិតពុកបានសន្យាជាមួយអុលឡោះតាអាឡារួចស្រេចទៅហើយ ពុកមិនអាចលេបពាក្យសំដីនោះវិញបានទេ»។