Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 5:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ស៊ូ​កុំ​ឲ្យ​ឯង​បាន​បន់ ជា​ជាង​បន់​ហើយ តែ​មិន​លា​បំណន់​នោះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ការដែល​មិន​បន់ ប្រសើរ​ជាង​បន់ ហើយ​មិន​លាបំណន់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 បើ​អ្នក​មិន​បន់ នោះ​ប្រសើរ​ជាង​បន់ តែ​មិន​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​បន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ស៊ូ​កុំ​ឲ្យ​ឯង​បាន​បន់ ជា​ជាង​បន់​ហើយ តែ​មិន​លា​បំណន់​នោះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 បើ​អ្នក​មិន​សន្យា នោះ​ប្រសើរ​ជាង​សន្យា តែ​មិន​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​សន្យា។

សូមមើលជំពូក ចម្លង




សាស្តា 5:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ការ​ដែល​និយាយ​ឥត​បើ​គិត​ថា «នេះ​ជា​តង្វាយ​ថ្វាយ​ព្រះ​ហើយ» រួច​កាល​ណា​បាន​បន់​ព្រះ​ហើយ ទើប​ស៊ើប​សួរ​ជា​ក្រោយ នោះ​ជា​អន្ទាក់​ដល់​មនុស្ស​ហើយ។


ឬ​បើ​អ្នក​ណា​ស្បថ​លេង​ថា នឹង​ប្រព្រឹត្ត​ការ​អាក្រក់ ឬ​ល្អ​ក្តី ទោះ​បើ​សេចក្ដី​អ្វី​ក៏​ដោយ ដែល​មនុស្ស​នឹង​ស្បថ ដោយ​ឥត​បើ​គិត ហើយ​មិន​បាន​ដឹង​ខ្លួន​សោះ បើ​កាល​ណា​ដឹង​វិញ នោះ​នឹង​មាន​ទោស​ក្នុង​បទ​ណា​មួយ​នោះ​ជា​មិន​ខាន


ប៉ុន្តែ ទូល‌បង្គំ​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អង្គ ដោយ​សំឡេង​នៃ​ពាក្យ​អរ​ព្រះ‌គុណ ហើយ​ទូល‌បង្គំ​នឹង​លា​បំណន់​របស់​ទូល‌បង្គំ​ផង ឯ​សេចក្ដី​សង្គ្រោះ នោះ​កើត​មក​តែ​ពី​ព្រះ‌យេហូវ៉ា​ទេ»។


ដ្បិត​គួរ​ឲ្យ​បបូរ​មាត់​របស់​សង្ឃ​រក្សា​ទុក​នូវ​យោបល់ ហើយ​គួរ​ឲ្យ​មនុស្ស​ស្វែង​រក​ក្រឹត្យ‌វិន័យ​ពី​មាត់​គេ ដ្បិត​គេ​ជា​ទូត​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ


កាល​ដី​នោះ​មិន​ទាន់​លក់​នៅ​ឡើយ តើ​ដីនោះ​មិន​មែន​ជា​របស់​អ្នក​ទេ​ឬ? ហើយ​ក្រោយ​ពី​លក់​ទៅ តើ​ប្រាក់​នោះមិន​នៅ​ក្នុង​អំណាច​របស់​អ្នក​ទេ​ឬ? ហេតុ​អ្វី​បាន​ជា​អ្នក​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ? នេះ​មិន​មែន​កុហក​មនុស្ស​ទេ គឺ​កុហក​ព្រះ​ទេតើ!»។


កាល​ណា​អ្នក​បន់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នោះ​មិន​ត្រូវ​បង្អង់​នឹង​លា​បំណន់​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​ទារ​បំណន់​ពី​អ្នក​មិន​ខាន ហើយ​នឹង​រាប់​ជា​បាប​ដល់​អ្នក​ទៀត​ផង។


ប៉ុន្ដេ ប្រសិន‌បើ​អ្នក​មិន​ដែល​បន់​ទេ នោះមិន​រាប់​ជា​បាប​ដល់​អ្នក​ឡើយ។


កាល​លោក​ក្រឡក​ទៅ​ឃើញ​នាង លោក​ក៏​ហែក​អាវ ហើយ​ពោល​ថា៖ «វរ​ហើយ កូន​ស្រី​អើយ! កូន​បាន​ធ្វើ​ឲ្យ​ឪពុក​ទន់​ជង្គង់​ហើយ កូនជា​ហេតុ​ដែល​នាំ​ឲ្យ​ឪពុក​វេទនា​ចិត្ត​ជា​ខ្លាំង ដ្បិត​មាត់របស់​ឪ​ពុក​បាន​ចេញ​វាចា​នឹង​ព្រះ‌យេហូវ៉ា​ហើយ ឪ​ពុក​មិន​អាច​ដក​ពាក្យ​សម្បថ​នោះ​វិញ​បាន​ទេ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម