ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាការី 3:5 - អាល់គីតាប

បន្ទាប់​មក ខ្ញុំ​ពោល​ថា៖ «ចូរ​យក​ឆ្នួត​ស្អាត​មក​បំពាក់​ជូន​គាត់!»។ គេ​ក៏​យក​ឆ្នួត​ស្អាត និង​សម្លៀក‌បំពាក់ មក​ពាក់​ជូន​គាត់។ ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ឈរ​នៅ​ក្បែរ​នោះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេលនោះ ខ្ញុំ​និយាយថា​៖ “សូម​បំពាក់​ឈ្នួត​ដ៏ស្អាត​នៅលើ​ក្បាល​គាត់​ផង”។ ដូច្នេះ គេ​ក៏​បំពាក់​ឈ្នួត​ដ៏ស្អាត​នៅលើ​ក្បាល​គាត់ ព្រមទាំង​ស្លៀកពាក់ឲ្យ​គាត់​ដោយ​សម្លៀកបំពាក់ ខណៈដែល​ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ឈរ​នៅទីនោះ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ខ្ញុំ​ក៏​ពោល​ថា៖ «សូម​ឲ្យ​គេ​បំពាក់​ក្បាំង​ស្អាត​នៅ​លើ​ក្បាល​លោក​ផង»។ ដូច្នេះ គេ​ក៏​បំពាក់​ក្បាំង​ស្អាត​នៅ​លើ​ក្បាល​លោក និង​សម្លៀក​បំពាក់ មាន​ទាំង​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ឈរ​នៅ​ទី​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក ទេវតា​ពោល​ថា៖ «ចូរ​យក​ឈ្នួត​ស្អាត​មក​បំពាក់​ជូន​លោក!»។ គេ​ក៏​យក​ឈ្នួត​ស្អាត និង​សម្លៀក‌បំពាក់ មក​ពាក់​ជូន​លោក។ ទេវតា​របស់​ព្រះ‌អម្ចាស់​ឈរ​នៅ​ក្បែរ​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ខ្ញុំ​ក៏​ទូល​ថា សូម​ឲ្យ​គេ​បំពាក់​ក្បាំង​ស្អាត នៅ​លើ​ក្បាល​លោក​ផង ដូច្នេះ គេ​ក៏​បំពាក់​ក្បាំង​ស្អាត នៅ​លើ​ក្បាល​លោក ព្រម​ទាំង​ប្រដាប់​កាយ​ឲ្យ​ផង មាន​ទាំង​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ឈរ​នៅ​ទី​នោះ​ដែរ។

សូមមើលជំពូក



សាការី 3:5
13 ការដាក់ឲ្យឆ្លើយតបគ្នា  

សេចក្ដី​សុចរិត​នៅ​ជាប់​ជា​មួយ​ខ្ញុំ ប្រៀប​ដូច​ជា​សម្លៀក‌បំពាក់​បិទ‌បាំង​កាយ​ខ្ញុំ ហើយ​យុត្តិធម៌​ក៏​ប្រៀប​ដូច​ជា​អាវ​ធំ និង​ឆ្នួត​ក្បាល​របស់​ខ្ញុំ​ដែរ។


ចូរ​ពាក់​ឆ្នួត​លើ​ក្បាល​គាត់ ហើយ​ភ្ជាប់​គ្រឿង​អលង្ការ ជា​គូរបាន​ឲ្យអុលឡោះ‌តាអាឡាទៅ​នឹង​ឆ្នួត​ក្បាល​ផង។


កញ្ចក់ ក្រណាត់​ស្ដើង ឆ្នួត​ក្បាល និង​ស្បៃ​រុំ​ខ្លួន។


ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង ព្រោះ​តែអុលឡោះ‌តាអាឡា ខ្ញុំ​រីក‌រាយ​យ៉ាង​អស់​ពី​ចិត្ត ព្រោះ​តែ​ម្ចាស់​របស់​ខ្ញុំ ដ្បិត​ទ្រង់​បាន​សង្គ្រោះ​ខ្ញុំ។ ទ្រង់​បាន​យក​សេចក្ដី​សុចរិត មក​ពាក់​ឲ្យ​ខ្ញុំ ដូច​កូន​កម្លោះ និង​កូន​ក្រមុំ តែង​ខ្លួន​នៅ​ថ្ងៃ​រៀប​មង្គលការ។


ពេល​ណា​ពួក​អ៊ីមុាំ​ចូល​ទៅ​ហើយ គេ​ពុំ​អាច​ចេញ​មក​ទី‌លាន​ខាង​ក្រៅ​បាន​ភ្លាមៗ​ទេ គឺ​ត្រូវ​ទុក​សម្លៀក‌បំពាក់​ដែល​គេ​ស្លៀក​ពាក់ សម្រាប់​បំពេញ​មុខ‌ងារ​នោះ ក្នុង​បន្ទប់​ដ៏​សក្ការៈ​ជា​មុន​សិន ដ្បិត​សម្លៀក‌បំពាក់​នោះ​ក៏​សក្ការៈ​ដែរ។ ដើម្បី​ចូល​ទៅ​ជិត​ប្រជា‌ជន គេ​មាន​សម្លៀក‌បំពាក់​ផ្សេង​ទៀត»។


ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ថ្លែង​មក​កាន់​លោក​យេសួរ​ថា៖


ចូរ​យក​ប្រាក់ និង​មាស ទៅ​សិត​ធ្វើ​ជា​មកុដ បំពាក់​ឲ្យ​មូស្ទី​យេសួរ ជា​កូន​របស់​យូសា‌ដាក។


អះលី‌ជំអះ​ទាំង​ម្ភៃ​បួន​នាក់ នាំ​គ្នា​ក្រាប​ចុះ​នៅ​មុខ​ទ្រង់ ដែល​នៅ​លើ​បល្ល័ង្ក ហើយ​ថ្វាយ‌បង្គំ​ទ្រង់ ដែល​មាន​ជីវិត​នៅ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ ព្រម​ទាំង​ដោះ​មកុដ​របស់​ខ្លួន​ដាក់​នៅ​មុខ​បល្ល័ង្ក ហើយ​ពោល​ថាៈ


នៅ​ជុំ‌វិញ​បល្ល័ង្ក​មាន​បល្ល័ង្ក​ម្ភៃ​បួន​ទៀត ហើយ​មាន​អះលី‌ជំអះ​ម្ភៃ​បួន​នាក់ អង្គុយ​នៅ​លើ​បល្ល័ង្ក​ទាំង​នោះ ស្លៀក​ពាក់​ពណ៌​ស និង​ពាក់​មកុដ​មាស​ផង។