Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 3:6 - អាល់គីតាប

6 ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ថ្លែង​មក​កាន់​លោក​យេសួរ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 បន្ទាប់មក ទូតសួគ៌​របស់​ព្រះយេហូវ៉ា​បាន​ដាស់តឿន​យ៉ូស្វេ​ថា​៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ធ្វើ​បន្ទាល់​យ៉ាង​មុត‌មាំ​នឹង​យេសួរ​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ទេវតា​របស់​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក​យេសួរ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ឯ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា ក៏​ធ្វើ​បន្ទាល់​យ៉ាង​មុត‌មាំ​នឹង​យេសួរ​ថា

សូមមើលជំពូក ចម្លង




សាការី 3:6
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រប់​ពេល​ពួក​គេ​មាន​អាសន្ន ទ្រង់​មិន​ប្រើ​ម៉ាឡា‌អ៊ីកាត់ ឬ​នរណា​ផ្សេង​ទៀត ឲ្យ​មក​សង្គ្រោះ​គេ​ទេ គឺ​ទ្រង់​បាន​សង្គ្រោះ​ពួក​គេ ដោយ​ផ្ទាល់។ ទ្រង់​បាន​លោះ​ពួក​គេ ដោយ​ចិត្ត​ស្រឡាញ់ និង​ចិត្ត​មេត្តា‌ករុណា។ ទ្រង់​គាំទ្រ លើក​ស្ទួយ​ពួក​គេ ជា​រៀង​រាល់​ថ្ងៃ តាំង​ពី​ដើម​រៀង​មក។


ដ្បិត​យើង​បាន​ទូន្មាន​បុព្វបុរស​របស់​អ្នក​រាល់​គ្នា តាំង​ពី​ថ្ងៃ​ដែល​យើង​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ទល់​ថ្ងៃ​នេះ គឺ​តាំង​ពី​ដើម​រៀង​មក យើង​តែងតែ​ដាស់‌តឿន​ថា “ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​របស់​យើង!”។


ពេល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ យ៉ាកកូប​បាន​តោង​កែង​ជើង​បង​របស់​ខ្លួន លុះ​ដល់​ពេល​ធំ​ពេញ​វ័យ គាត់​បាន​តស៊ូ​ជា​មួយ​អុលឡោះ។


អុលឡោះ‌តាអាឡា​បាន​ឲ្យ​ខ្ញុំ​ឃើញ​មូស្ទី​យេសួរ ឈរ​នៅ​មុខ​ម៉ាឡា‌អ៊ីកាត់​របស់​ទ្រង់ ហើយ​អ៊ីព្លេស‌ហ្សៃតន​ឈរ​ខាង​ស្ដាំ ដើម្បី​ចោទ​ប្រកាន់​គាត់។


បន្ទាប់​មក ខ្ញុំ​ពោល​ថា៖ «ចូរ​យក​ឆ្នួត​ស្អាត​មក​បំពាក់​ជូន​គាត់!»។ គេ​ក៏​យក​ឆ្នួត​ស្អាត និង​សម្លៀក‌បំពាក់ មក​ពាក់​ជូន​គាត់។ ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ឈរ​នៅ​ក្បែរ​នោះ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ដូច​ត​ទៅ: «ប្រសិន​បើ​អ្នក​ដើរ​តាម​មាគ៌ា​របស់​យើង និង​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​យើង​បង្គាប់ អ្នក​នឹង​គ្រប់‌គ្រង​លើ​ដំណាក់​របស់​យើង ហើយ​ថែ‌រក្សា​ទី‌លាន​របស់​យើង​ដែរ។ យើង​នឹង​ឲ្យ​អ្នក​ចូល​រួម​ក្នុង​ចំណោម​អស់​អ្នក​ដែល​នៅ​ទី​នេះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម