ពួកគេស្រែកអង្វរកាន់តែខ្លាំងឡើងៗ ហើយយកចុងដាវ និងចុងលំពែងឆូតលើសាច់ តាមទម្លាប់របស់គេ ទាល់តែឈាមហូរពេញខ្លួន។
សាការី 13:6 - អាល់គីតាប ប៉ុន្តែ គេនឹងតបទៅអ្នកនោះវិញថា “តើស្នាមនៅទ្រូងរបស់អ្នកជាអ្វី!” គាត់នឹងតបវិញថា “នេះជាស្នាមរបួសដែលខ្ញុំបានទទួលក្នុងផ្ទះរបស់មិត្តភក្តិខ្ញុំ”»។ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើម្នាក់សួរគេថា: ‘តើរបួសទាំងនេះនៅចន្លោះដៃទាំងពីររបស់ឯង ជាអ្វី?’ គេនឹងឆ្លើយថា: ‘ខ្ញុំត្រូវគេវាយនៅផ្ទះមិត្តសម្លាញ់របស់ខ្ញុំ’”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានម្នាក់សួរថា "តើរបួសអ្វីនុ៎ះនៅលើទ្រូង របស់អ្នក?" អ្នកនោះនឹងឆ្លើយថា "គឺខ្ញុំត្រូវរបួសនៅក្នុងផ្ទះរបស់មិត្តសម្លាញ់ខ្ញុំ"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ គេនឹងតបទៅអ្នកនោះវិញថា “តើស្នាមនៅទ្រូងរបស់អ្នកជាអ្វី!” គាត់នឹងតបវិញថា “នេះជាស្នាមរបួសដែលគេឆូតសាច់ខ្ញុំ ក្នុងវិហាររបស់ព្រះនានាដែលស្រឡាញ់ខ្ញុំ”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះម្នាក់នឹងសួរថា ចុះតើរបួសអ្វីនុ៎ះនៅដៃអ្នក រួចអ្នកនោះនឹងឆ្លើយថា គឺយ៉ាងនេះដែលខ្ញុំត្រូវរបួស នៅក្នុងផ្ទះរបស់មិត្រសំឡាញ់ខ្ញុំ។ |
ពួកគេស្រែកអង្វរកាន់តែខ្លាំងឡើងៗ ហើយយកចុងដាវ និងចុងលំពែងឆូតលើសាច់ តាមទម្លាប់របស់គេ ទាល់តែឈាមហូរពេញខ្លួន។
លោកយេហ៊ូវយឺតធ្នូបាញ់ចំខ្នងរបស់ស្តេចយ៉ូរ៉ាម។ ព្រួញចាក់ទម្លុះបេះដូងរបស់ស្តេច រួចធ្លុះចេញមកក្រៅ ហើយស្តេចដួលក្នុងរទេះ។
មានពួកឆ្កែឡោមព័ទ្ធខ្ញុំ ជនទុយ៌សមួយហ្វូងនាំគ្នាក្រវែលជុំវិញខ្ញុំ ពួកគេចាក់ទម្លុះដៃជើងខ្ញុំ។
«ដាវអើយ ចូរភ្ញាក់ឡើងប្រហារអ្នកគង្វាល ដែលយើងបានតែងតាំង។ ចូរប្រហារអ្នកធ្វើការរួមជាមួយយើង! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ ចូរវាយសម្លាប់អ្នកគង្វាល ហើយចៀមនៅក្នុងហ្វូងនឹងត្រូវខ្ចាត់ខ្ចាយ! បន្ទាប់មក យើងនឹងបែរទៅវាយចៀមតូចៗ។
លោកពីឡាតតបវិញថា៖ «ខ្ញុំមិនមែនជាជនជាតិយូដាទេ! គឺជនជាតិរបស់អ្នក និងពួកអ៊ីមុាំទេតើ ដែលបានបញ្ជូនអ្នកមកខ្ញុំ តើអ្នកបានធ្វើអ្វី?»។
ផ្សែងភ្លើងដែលធ្វើឲ្យគេរងទុក្ខទោស ហុយអស់កល្បជាអង្វែងតរៀងទៅ។ អស់អ្នកដែលបានក្រាបថ្វាយបង្គំសត្វតិរច្ឆាន និងក្រាបថ្វាយបង្គំរូបចម្លាក់របស់វា ហើយបានទទួលសញ្ញាសំគាល់ឈ្មោះរបស់វា មុខជាត្រូវវេទនា ទាំងថ្ងៃទាំងយប់ ឥតស្រាកស្រាន្ដឡើយ»។