ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 9:17 - អាល់គីតាប

ក្នុង​និមិត្ដ​ហេតុ​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​នោះ មាន​សេះ និង​ពល​ទាហាន​ដែល​ជិះ​ពី​លើ​វា ពាក់​អាវ​ក្រោះ​ពណ៌​ក្រហម​ដូច​ភ្លើង ពណ៌​បៃតង​ខ្ចី និង​ពណ៌​លឿង​ដូច​ស្ពាន់ធ័រ។ រីឯ​ក្បាល​សេះ​វិញ​មាន​រាង​ដូច​ជា​ក្បាល​សឹង្ហ ហើយ​មាន​ភ្លើង ផ្សែង និង​ស្ពាន់ធ័រ​ចេញ​ពី​មាត់​វា​មក​ផង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សេះ និង​អ្នក​ដែល​ជិះ​វា ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​និមិត្ត មានលក្ខណៈ​ដូច្នេះ​: ពួកគេ​ពាក់​ក្រោះការពារទ្រូង​ពណ៌ភ្លើង ពណ៌ត្បូងកណ្ដៀង និង​ពណ៌ស្ពាន់ធ័រ​; ក្បាល​សេះ​ទាំងនោះ​ដូច​ក្បាល​សិង្ហ ហើយ​មាន​ភ្លើង ផ្សែង និង​ស្ពាន់ធ័រ ចេញមក​ពី​មាត់​របស់​ពួកវា​។

សូមមើលជំពូក

Khmer Christian Bible

ហើយ​នៅ​ក្នុង​និមិត្ដ​នោះ​ ខ្ញុំ​បាន​ឃើញ​សេះ​ និង​អ្នក​ជិះ​លើ​ពួកវា​យ៉ាង​ដូច្នេះ​ គឺ​ពួកគេ​ពាក់​អាវ​ក្រោះ​ពណ៌​ភ្លើង​ ពណ៌​ខៀវ​ងងឹត​ និង​ពណ៌​ស្ពាន់ធ័រ​ ហើយ​ក្បាល​សេះ​ទាំង​នោះ​ដូច​ជា​ក្បាល​សត្វ​តោ​ ហើយ​ក៏​មាន​ភ្លើង​ផ្សែង​ និង​ស្ពាន់ធ័រ​ចេញ​ពី​មាត់​របស់​ពួកវា​មក​ដែរ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ក្នុង​និមិត្ត​នេះ ខ្ញុំ​ឃើញ​សេះ​ទាំង​នោះ និង​អស់​អ្នក​ដែល​ជិះ​លើ​វា គេ​ពាក់​អាវ​ក្រោះ​ពណ៌​ភ្លើង ពណ៌​ស្វាយ​ខ្ចី និង​ពណ៌​ស្ពាន់‌ធ័រ ឯ​ក្បាល​សេះ​ទាំង​នោះ​ដូច​ជា​ក្បាល​សិង្ហ ហើយ​មាន​ភ្លើង ផ្សែង និង​ស្ពាន់‌ធ័រ​ចេញ​ពី​មាត់​វា​មក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​និមិត្ត​ហេតុ​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​នោះ មាន​សេះ និង​ពល​ទាហាន​ដែល​ជិះ​ពី​លើ​វា ពាក់​អាវ‌ក្រោះ​ពណ៌​ក្រហម​ដូច​ភ្លើង ពណ៌​បៃតង​ខ្ចី និង​ពណ៌​លឿង​ដូច​ស្ពាន់ធ័រ។ រីឯ​ក្បាល​សេះ​វិញ មាន​រាង​ដូច​ជា​ក្បាល​សិង្ហ ហើយ​មាន​ភ្លើង ផ្សែង និង​ស្ពាន់ធ័រ​ចេញ​ពី​មាត់​វា​មក​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ក្នុង​ការ​ជាក់​ស្តែង​នេះ ខ្ញុំ​ឃើញ​សេះ​ទាំង​នោះ នឹង​អ្នក​ដែល​ជិះ​ដែរ គេ​មាន​ពាក់​អាវ​សឹក​សម្បុរ​ភ្លើង ស្វាយ​ខ្ចី នឹង​ស្ពាន់‌ធ័រ ឯ​ក្បាល​សេះ​នោះ​ដូច​ជា​ក្បាល​សិង្ហ មាន​ភ្លើង ផ្សែង ហើយ​ស្ពាន់‌ធ័រ​ដែល​ចេញ​ពី​មាត់​វា​មក

សូមមើលជំពូក



វិវរណៈ 9:17
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​មាន​ស្ពាន់‌ធ័រ និង​មាន​ភ្លើង​បង្អុរ​ចុះ​ពី​មេឃ គឺ​ចុះ​មក​ពីអុលឡោះ‌តាអាឡា​ធ្លាក់​លើ​ក្រុង​សូដុម និង​ក្រុង​កូម៉ូ‌រ៉ា។


មាន​អ្នក​ខ្លះ​មក​ពី​កុល‌សម្ព័ន្ធ​កាដ ចាក​ចេញ​ពី​ស្រុក​ទៅ​រស់​នៅ​ជា​មួយ​ស្តេច​ទត ក្នុង​ជំរក​មួយ​នៅ​វាល​រហោ‌ស្ថាន។ ពួក​គេ​ជា​យុទ្ធ‌ជន​ដ៏​អង់‌អាច​ស្ទាត់​ជំនាញ​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម ហើយ​ប្រដាប់​ខ្លួន​ដោយ​ខែល និង​លំពែង។ ពួក​គេ​មាន​ទឹក​មុខ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ដូច​សត្វ​សិង្ហ ហើយ​រហ័ស​ដូច​សត្វ​ប្រើស​នៅ​លើ​ភ្នំ។


សូម​អុលឡោះ​ដាក់​ទោស​មនុស្ស​ពាល ដោយ​ធ្វើ​ឲ្យ​មាន​រងើក​ភ្លើង និង​ស្ពាន់‌ធ័រ បង្អុរ​ចុះ​មក​លើ​ពួក​គេ​ដូច​ជា​ភ្លៀង ហើយ​សូម​ឲ្យ​ខ្យល់​ក្ដៅ បក់​បោក​មក​លើ​ពួក​គេ​ដែរ។


មើល៍ គេ​បាន​រៀប‌ចំ​កន្លែង​បូជា តាំង​ពី​យូរ​ណាស់​មក​ហើយ គេ​បម្រុង​ទុក​សម្រាប់​បូជា​ស្ដេច​ស្រុក​អាស្ស៊ីរី គឺ​គេ​ជីក​រណ្ដៅ​យ៉ាង​ជ្រៅ ហើយ​ទូលាយ ព្រម​ទាំង​ប្រមូល​គំនរ​អុស​ដ៏​ច្រើន​បរិបូណ៌ ទុក​សម្រាប់​ដុត។ ខ្យល់​របស់អុលឡោះ‌តាអាឡា ដែល​ប្រៀប​ដូច​ជា​ស្ពាន់ធ័រ នឹង​បក់​មក​បញ្ឆេះ​គំនរ​អុស​នោះ។


មុន​ពេល​អ្នក​នោះ​មក​ដល់ នៅ​ពេល​ល្ងាចអុលឡោះ‌តាអាឡា​ដាក់​ដៃ​លើ​ខ្ញុំ។ លុះ​ព្រលឹម​ឡើង ពេល​អ្នក​នោះ​មក​ដល់ អុលឡោះ‌តាអាឡា​បើក​ឲ្យ​ខ្ញុំ​និយាយ​ឡើង​វិញ​បាន។ ទ្រង់​បើក​មាត់​ខ្ញុំ​ឲ្យ​និយាយ​ស្ដី គឺ​ខ្ញុំ​លែង​គ​ទៀត​ហើយ។


ក្នុង​និមិត្ត‌ហេតុ​អស្ចារ្យ​នេះ ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​ហាក់​បី​ដូច​ជា​ខ្ញុំ​កំពុង​តែ​ស្ថិត​នៅ​ក្រុង​ស៊ូសាន ជា​ក្រុង​ដ៏​សំខាន់​របស់​អាណា‌ខេត្ត​អេឡាំ។ ពេល​ខ្ញុំ​កំពុង​តែ​សម្លឹង​មើល​ក្នុង​និមិត្ត‌ហេតុ​អស្ចារ្យ​នោះ ខ្ញុំ​ឃើញ​ថា ខ្ញុំ​ស្ថិត​នៅ​ក្បែរ​ទន្លេ​អ៊ូឡៃ។


ពេល​ខ្ញុំ​កំពុង​តែ​ទូរអា​នៅ​ឡើយ ស្រាប់​តែ​ម៉ាឡា‌អ៊ីកាត់​ជីព្រ‌អេល ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​សុបិន​និមិត្ត​ដ៏​អស្ចារ្យ កាល​ពី​មុន​នោះ ហោះ​ចូល​មក​ជិត​ខ្ញុំ​យ៉ាង​រហ័ស ចំ​ពេល​ជូន​ជំនូន​វេលា​ល្ងាច។


ប្រសិន​បើ​មាន​នរណា​ម្នាក់ ចង់​ធ្វើ​ទុក្ខ​អ្នក​ទាំង​ពីរ​នោះ​នឹង​មាន​ភ្លើង​ចេញ​ពី​មាត់​គាត់ មក​ឆេះ​បំផ្លាញ​សត្រូវ​របស់​គាត់​ជា​មិន​ខាន។ ប្រាកដ​ណាស់ ប្រសិន​បើ​អ្នក​ណា​ចង់​ធ្វើ​ទុក្ខ​អ្នក​ទាំង​ពីរ អ្នក​នោះ​ពិត​ជា​ត្រូវ​ស្លាប់​បែប​នេះ​ឯង។


អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទណ្ឌ‌កម្ម​ពី​អុលឡោះ ទ្រង់​នឹង​វិនិច្ឆ័យ​ទោស​គេ​ឥត​ត្រា​ប្រណី​ឡើយ ហើយ​គេ​នឹង​ត្រូវ​រង‌ទុក្ខ​ទោស​នៅ​ក្នុង​ភ្លើង និង​ក្នុង​ស្ពាន់ធ័រ នៅ​ចំពោះ​មុខ​ពួក​ម៉ាឡា‌អ៊ីកាត់​ដ៏​វិសុទ្ធ និង​នៅ​ចំពោះ​មុខ​របស់​កូន​ចៀម។


សត្វ​តិរច្ឆាន​បាន​ជាប់​ជា​ឈ្លើយ​សឹក ហើយ​ណាពី​ក្លែង‌ក្លាយ​ដែល​បាន​សំដែង​ទី​សំគាល់​អស្ចារ្យ​នៅ​មុខ​សត្វ​នោះ ក៏​បាន​ជាប់​ជា​ឈ្លើយ​ដែរ គឺ​ណាពី​ក្លែង‌ក្លាយ​ហ្នឹង​ហើយ ដែល​បាន​នាំ​អស់​អ្នក​មាន​សញ្ញា​សំគាល់​របស់​សត្វ​តិរច្ឆាន និង​អ្នក​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​សត្វ​នោះ​ឲ្យ​វង្វេង។ គេ​បាន​បោះ​ពួក​សត្វ​តិរច្ឆាន និង​ណាពី​ក្លែង‌ក្លាយ​ទាំង​រស់ ទៅ​ក្នុង​នរ៉កា​ដែល​មាន​ស្ពាន់ធ័រ​កំពុង​ឆេះ។


រីឯ​អ៊ីព្លេស​ដែល​បាន​នាំ​ជាតិ​សាសន៍​ទាំង​នោះ​ឲ្យ​វង្វេង ក៏​ត្រូវ​គេ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង និង​ស្ពាន់ធ័រ​ដែល​មាន​សត្វ​តិរច្ឆាន និង​ណាពី​ក្លែង‌ក្លាយ​នៅ​ក្នុង​នោះ​ស្រាប់។ គេ​នឹង​រង‌ទុក្ខ​វេទនា​ទាំង​ថ្ងៃ ទាំង​យប់ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។


គ្រឹះ​ទី​ប្រាំ​ធ្វើ​ពី​ត្បូង​ដៃ​រគៀម គ្រឹះ​ទី‌ប្រាំ​មួយ​ធ្វើ​ពី​ត្បូង​ទទឹម គ្រឹះ​ទី​ប្រាំ​ពីរ​ធ្វើ​ពី​ត្បូង​ប៊ុត‌លឿង គ្រឹះ​ទី​ប្រាំ‌បី​ធ្វើ​ពី​ត្បូង​បេរីល គ្រឹះ​ទី​ប្រាំ‌បួន​ធ្វើ​ពី​ត្បូង​ថៃលឿង គ្រឹះ​ទី​ដប់​ធ្វើ​ពី​ត្បូង​កែវ‌យក់ គ្រឹះ​ទី​ដប់‌មួយ​ធ្វើ​ពី​ត្បូង​និល‌រ័ត្ន គ្រឹះ​ទី​ដប់‌ពីរ​ធ្វើ​ពី​ត្បូង​ជម្ពូរ័ត្ន។


ពួក​កំសាក ពួក​មិន​ជឿ ពួក​ប្រព្រឹត្ដ​អំពើ​គួរ​ស្អប់​ខ្ពើម ពួក​សម្លាប់​គេ ពួក​ប្រាស‌ចាក​សីល‌ធម៌ ពួក​គ្រូ​ធ្មប់ ពួក​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ និង​ពួក​កុហក​ទាំង​ប៉ុន្មាន នឹង​ទទួល​ទោស​នៅ​ក្នុង​បឹង​ភ្លើង និង​ស្ពាន់‌ធ័រ​ដែល​កំពុង​តែ​ឆេះ»។ នេះ​ហើយ​ជា​សេចក្ដី​ស្លាប់​ទី​ពីរ។


មនុស្ស​មួយ​ភាគ​បី​បាន​ស្លាប់ ដោយ‌សារ​គ្រោះ​កាច​ទាំង​បី​មុខ​នេះ គឺ​ស្លាប់​ដោយ​ភ្លើង ដោយ​ផ្សែង និង​ដោយ​ស្ពាន់ធ័រ​ដែល​ចេញ​ពី​មាត់​សេះ


វា​មាន​គ្រឿង​ក្រោះ​ដូច​អាវ​ក្រោះ​ធ្វើ​ពី​ដែក។ ពេល​វា​ហើរ ស្នូរ​ស្លាប​របស់​វា​លាន់​ឮ​សន្ធឹក ដូច​រទេះ​ទឹម​ដោយ​សេះ​ជា​ច្រើន​បោល​ទៅ​ធ្វើ​សឹក​សង្គ្រាម។